ប្រទេសចិនបានឈានចូលរយៈពេលមហាសន្និបាតទាំង២នៃប្រទេសចិន។ សមិទ្ធផលខាងការអភិវឌ្ឍន៍នៃប្រទេសចិន ព្រមនិងមហាសន្និបាតទាំង២នៃប្រទេសចិនបានបណ្តាលអោយមតិពិភពលោកដែលរួមមានបញ្ញាវន្តនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រទេសអាស៊ានយកចិត្តទុកដាក់យ៉ាងទូលាយ។
កាសែតLianhezaobaoនៃប្រទេសសិង្ហបូរីបានចេញផ្សាយអត្ថបទរបស់លោក Zhengyongnian ប្រធាននាយកដ្ឋានស្រាវជ្រាវអាស៊ីបូព៌ានៃសកលវិទ្យាល័យរដ្ឋរបស់សិង្ហបូរី។អត្ថបទនេះបានចែងថា មហាសន្និបាតទាំង២នៃប្រទេសចិនជិតនឹងបើកធ្វើនៅខែមីនា ខាងមុខនេះ សន្និសីទអន្តរជាតិអំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយនឹងបើកធ្វើនៅខែឧសភា សន្និសីទអ្នកដឹកនាំប្រទេសBricsនឹងបើកធ្វើនៅទីក្រុងXiamenនៅខែកញ្ញា មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនលើកទី១៩នៃបក្សកុម្មុយនិសចិននឹងបើកធ្វើនៅខែតុលា ដែលអ្វីទាំងអស់នេះ សុទ្ធតែជារឿងដែលពិភពលោកយកចិត្តទុកដាក់។ ជាការពិតណាស់ សកម្មភាពនៃកិច្ចការនយោបាយនិងការទូតរបស់ប្រទេសចិននាសព្វថ្ងៃនេះ សុទ្ធសឹងតែនាំអោយមានការយកចិត្តទុកដាក់ពីពិភពលោកទាំងមូល។ ការយកចិត្តទុកដាក់ទៅលើប្រទេសចិនបានក្លាយទៅជាការចាំបាច់នៃការយកចិត្តទុកដាក់ទៅលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសនានា។
ប្រធានប្រតិបត្តិការទីមួយនៃឃ្លាំងប្រាជ្ញាប្រទេសថៃបានវែកញែកថា ការទូតគោលនយោបាយរបស់ប្រទេសចិននាឆ្នាំ២០១៦ គឺកាន់តែសកម្ម កាន់តែរីកចំរើន កាន់តែមានជំនឿចិត្តនិងកាន់តែចាស់ទុំ។គោលនយោបាយ ការទូតរបស់ប្រទេសបានទទួលការរីកចំរើនដោយគ្រប់ជ្រុងជ្រោយ ហើយទំនាក់ទំនងខាងនយោបាយជាមួយប្រទេសដទៃទៀតក៏កាន់តែមានស្ថិរភាព៕