ព័ត៌មានថ្មីៗ:គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ ប្រទេសចិនយកចិត្តទុកដាក់ លើកំណើនដែលមានគុណភាព
ចេញផ្សាយ  ៤-មិនា-២០១៧    ដោយ : SengChhay

CRI Online ៖ យោងតាមការចុះផ្សាយរបស់កាសែតសិង្ហបុរី «The Straits Times» កាលពីថ្ងៃទី២ ខែមីនាបានឱ្យដឹងថា មហាសន្និបាតសភាទាំងពីរឆ្នាំ២០១៧ របស់ចិននឹងបើកធ្វើនៅក្នុងពេលឆាប់ៗនេះ ពិភពលោកទាំងមូលគឺកំពុងយកចិត្តទុកដាក់ជាខ្លាំងលើប្រទេសចិនដែលនឹងប្រកាសពីគោលដៅកំណើនGDPរបស់ខ្លួន។ ចំណុចនេះមានលក្ខណៈខុសគ្នាពីពេលមុន គឺថា ប្រទេសចិនបច្ចុប្បន្នកាន់តែយកចិត្តទុកដាក់ស្វែងរក នូវកំណើនដែលមានគុណភាព ដូចជាការអភិវឌ្ឍន៍បរិស្ថាន សេដ្ឋកិច្ច។

ប្រភពព័ត៌មានដដែលបន្តថា គោលដៅកំណើនសេដ្ឋកិច្ច និងកំណែទម្រង់សេដ្ឋកិច្ច គឺជាប្រធានបទពិភាក្សាសំខាន់នៅក្នមហាសន្និបាតសភាទាំងពីរនៅ ឆ្នាំ២០១៧នេះ។ ក្រៅពីនេះ ប្រជាជនចិនក៏បានយកចិត្តទុកដាក់ខ្លាំងអំពីបញ្ហាបរិស្ថាន នេះទំនងជាប្រធានបទមួយដែលនឹងត្រូវពិភាក្សានៅក្នុងមហាសន្និបាតឆ្នាំនេះផងដែរ។

តាមការព្យាករណ៍មហាសន្និបាតសភាទាំងពីរឆ្នាំ២០១៧ របស់ចិន នឹងពិភាក្សាអំពីគោលនយោបាយដែលអាចរក្សាការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅ របស់ប្រជាជន។ រហូតដល់ឆ្នាំ២០២០ ប្រទេសចិននឹងបង្កើតបានយ៉ាងពេញលេញនូវសង្គមធូរធារល្មម ដូច្នេះហើយកិច្ចការកាត់បន្ថយភាពក្រីក្រ នៅតែសំខាន់។ កាលពីពេលមុននេះ ថ្នាក់ដឹកនាំចិនធ្លាប់បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាលំបាកក្នុងការជួយឱ្យរួចផុតពីភាពក្រីក្រ ព្រមទាំងអំពាវនាវផ្តល់នូវគោល នយោបាយគាំទ្រពេញទំហឹងលើផ្នែកហិរញ្ញវត្ថុ ដីធ្លី អប់រំ និងសុខាភិបាលជាដើម ៕

ត្រលប់ក្រោយ >>