ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ប្រព័ន្ធសារព័ត៌មានបរទេស ៖ ការលើកកម្ពស់គុណភាពកំណើនសេដ្ឋកិច្ច នឹងក្លាយជាចំណុចក្តៅបំផុត ក្នុងមហាសន្និបាតទាំងពីរ របស់ប្រទេសចិន
ចេញផ្សាយ  ៤-មិនា-២០១៧    ដោយ : SengChhay

ឆ្នាំ២០១៧ ជាឆ្នាំមួយដ៏សំខាន់ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិចិន ៥ ឆ្នាំលើកទី១៣ហើយក៏ជាឆ្នាំមួយដែលធ្វើឲ្យមាន ភាពស៊ីជម្រៅលើកំណែទម្រង់រចនាសម្ព័ន្ធ ផ្នែកខាងផ្គត់ផ្គង់។ អាស្រ័យហេតុនេះ មហាសន្និបាតទាំងពីររបស់ប្រទេសចិនឆ្នាំ២០១៧ នេះបានធ្វើឲ្យមានការយកចិត្តទុកដាក់ កម្រិតខ្ពស់ពីប្រព័ន្ធសារព័ត៌មាន បរទេសសំខាន់ៗ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានកត់សម្គាល់ថា របៀបនៃការរក្សាល្បឿនកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពនៃកំណើនសេដ្ឋកិច្ច នឹងក្លាយជាចំណុចក្តៅបំផុតនៃមហាសន្និបាតទាំងពីរឆ្នាំនេះ។


ប្រព័ន្ធសារព័ត៌មានប្រទេសអូស្ត្រាលីឈ្មោះ " Financial Review " បានចុះផ្សាយអត្ថបទដែលមានខ្លឹមសារថា ទន្ទឹមនឹងម៉ាក្រូសេដ្ឋកិច្ចកាន់តែមានភាពនឹងនរ ជាមួយ នឹងការដាក់ចេញនូវវិធានការរំញោចសេដ្ឋកិច្ចជាច្រើន បញ្ហាស្ថិតនៅត្រង់ថា តើពេលវេលាណាដែលសមស្របសម្រាប់ដាក់ចេញគម្រោង ច្បាប់គ្រប់គ្រងហានិភ័យ មួយដែលពាក់ព័ន្ធនឹងបញ្ហាពពុះអចលនទ្រព្យ ក្រុមហ៊ុនដែលមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ (Zombie company ) និងការត្រួតពិនិត្យនិងគ្រប់គ្រងហិរញ្ញវត្ថុជាដើម។


ប្រព័ន្ធសារព័ត៌មានអាមេរិកឈ្មោះថា The Huffington Post បានចុះផ្សាយអត្ថបទដែលមានខ្លឹមសារថា ស្ថិតក្រោមគោលដៅធ្វើឱ្យមានការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព នៅឆ្នាំនេះ រដ្ឋាភិបាលចិនមានលទ្ធភាពមិនត្រឹមតែចង់សម្រេចបាននូវគោលដៅល្បឿនកំណើនសេដ្ឋកិច្ចក្នុងកម្រិតណាមួយនោះទេ តែអាចមានន័យថា ប្រទេសចិន នឹងខិតខំយ៉ាងពេញទំហឹងដើម្បីបង្កើនគុណភាពសេដ្ឋកិច្ច ។ ដូច្នេះ ប្រទេសចិននឹងខិតខំអស់ពីសមត្ថភាពក្នុងការធ្វើកំណែទម្រង់លើវិស័យពាណិជ្ជកម្មដែកថែប និងធ្យូងថ្មជាដើម ព្រមទាំងធ្វើកំណែទម្រង់វគ្គថ្មីមួយទៀតចំពោះសហគ្រាសរដ្ឋផងដែរ។

ត្រលប់ក្រោយ >>