ព័ត៌មានថ្មីៗ:គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
អ្នកសារព័ត៌មានបរទេស បានយកចិត្តទុកដាក់អ្វីខ្លះ អំពីមហាសន្និបាតសភាទាំងពីររបស់ចិន
ចេញផ្សាយ  ៤-មិនា-២០១៧    ដោយ : SengChhay

CRI Onile៖ មហាសន្និបាតសភាទាំងពីរឆ្នាំ២០១៧របស់ចិន នឹងបើកធ្វើក្នុងពេលឆាប់ៗ នេះ។ ចាប់ពីថ្ងៃទី២ខែមីនា សន្និសីទសារព័ត៌មានដែលមានពាក់ព័ន្ធ បានបើកធ្វើជាបន្តបន្ទាប់នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ដែលបានទាក់ទាញការចាប់អារម្មណ៍ពីបណ្ដាសារព័ត៌មានអន្តរជាតិជាច្រើន។

អ្នកសារព័ត៌មានអាម៉េរិក « Sino US times» លោក អ៊ូ ម៉ក បាននិយយាថា លោកមានការយកចិត្តទុកដាក់លើបញ្ហាឱនភាពពាណិជ្ជកម្មអាម៉េរិកនិងចិន ព្រោះថា រដ្ឋាភិបាលអាម៉េរិកថ្មីដែលដឹកនាំដោយប្រធានាធិបតីលោក ដូណាល់ត្រាំ ធ្លាប់បានធ្វើការបង្ហាញជាច្រើនលើកអំពីបញ្ហានេះ។ តម្លៃនៃឱនភាពពាណិជ្ជកម្មរបស់អាម៉េរិក
មានចំនួនច្រើន ហើយឱនភាពនោះកើតឡើងដោយរបៀបម៉េច ហើយត្រូវដោះស្រាយយ៉ាងដូចម្ដេច? លោក អ៊ូម៉ក់ សង្ឃឹមថាអាចនឹងទទួលបានការបកស្រាយ ពីភាគីចិនជាផ្លូវការ ដើម្បីជាការចង្អុលបង្ហាញទិសដៅដល់សហគ្រាសអាម៉េរិកនិងចិនដែលធ្វើពាណិជ្ជកម្ម។

ហុង អ៊ីន ជនជាតិរុស្សីក៏បានយកចិត្តទុកដាក់ទៅលើប្រធានបទពិភាក្សាការថែរក្សាបរិស្ថាន កិច្ចសហប្រតិបត្តិការណ៍ក្រុមប្រទេសព្រីស(BRICS) និងយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយនិងផ្លូវមួយ។ រុស្សីជាសមាជិកមួយនៃក្រុមប្រទេសព្រីស ហើយកិច្ចប្រជុំនៃក្រុមប្រទេសព្រីស នៅឆ្នាំ២០១៧ នេះនឹងប្រព្រឹត្តទៅក្នុងក្រុងសៀស មិនប្រទេសចិន។ 


លោកស្រីសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈកសាងជាច្រើន។ លោកស្រីយល់ឃើញថា គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” មានសារសំខាន់ណាស់៖ “ចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការប្រទេសចិននិងប្រទេសជិតខាងមានភាពទូលំទូលាយ ហើយឈ្នះឈ្នះទាំងសងខាង ដូច្នេះការអភិវឌ្ឍ ប្រាកដជាកាន់តែប្រសើរឡើងៗ”។

ចំណែកអ្នកយកព័ត៌មានរបស់អាហ្វ្រិក « Mmegi online» លោកស្រីBotswana បានបង្ហាញថា នេះជាលើកទីមួយហើយដែលលោកស្រីមកប្រទេសចិន ហើយមាន ចំណាប់អាម្មណ៍ល្អចំពោះប្រទេសចិន។ មហាសន្និបាតសភាទាំងពីរនៅឆ្នាំនេះ លោកស្រីបានចាប់អាម្មណ៍ទៅលើការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វ្រិក។ 
លោកស្រីបាននិយាយថា៖ “នៅក្នុងការជំរុញសេដ្ឋកិច្ចនិងសិទ្ធិមនុស្សជាដើមរបស់ប្រទេសអាហ្វ្រិក ប្រទេសចិនបានបំពេញនូវតួនាទីយ៉ាងធំ”។

ដោយឡែកអ្នកយកព័ត៌មានហ្វីលីពីនមួយរូបបានបង្ហាញថា លោកចាប់អារម្មណ៍ជាងគេគឺបញ្ហាចំណូលរបស់ប្រជាកសិករ។ លោកបាននិយាយថា នៅក្នុងសន្និសីទ កាសែត លោកបានស្តាប់លឺការលើកឡើងអំពីសំណួរថាធ្វើដូចម្ដេចដើម្បីធានាសន្ទះនៃកំណើនចំណូលរបស់ប្រជាកសិករមិនឱ្យធ្លាក់ចុះរបស់អ្នកយកព័ត៌មានចិន លោកក៏បានយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហានេះ ពីព្រោះថា ប្រទេសហ្វីលីពីនក៏កំពុងមានបញ្ហាប្រជាកសិករមានចំណូលទាបដែរ ដូច្នេះសង្ឃឹមថាអាចស្វែងយល់ ថាតើប្រទេសចិនដោះស្រាយបញ្ហាមួយនេះដោយរបៀបណា៕

ត្រលប់ក្រោយ >>