ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ក្រសួងអប់រំកំពុងប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយអត្រាគម្លាតនៃការអប់រំរវាងបុរសនិងស្ត្រី ក្នុងវិស័យអប់រំ
ចេញផ្សាយ  ៦-មិនា-២០១៧    ដោយ : CHHON veasna

ក្រសួងអប់រំកំពុងប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយអត្រាគម្លាតនៃការអប់រំរវាងបុរសនិងស្ត្រី ក្នុងវិស័យអប់រំ

ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអប់រំកំពុងប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយអត្រា គម្លាត នៃ ការអប់រំរវាងបុរសនិងស្ត្រី ដើម្បីធ្វើឱ្យស្ត្រីទទួលបានសេវាអប់រំកាន់តែប្រសើរឡើង។អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម....

ឯ.ឧ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅ ក្នុងពិធី អបអរ សាទរទិវា នារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ«ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» នៅថ្ងៃទី ៦ ខែ មីនា នាវិទ្យាស្ថានជាតិអប់រំថា ក្រសួងកំពុងសាងសង់សាលារៀន ឱ្យកាន់តែជិតផ្ទះប្រជាជន ដើម្បីបង្កលក្ខណៈ ឱ្យ សិស្ស មកពីគ្រួសារក្រីក្របានចូលរៀន ជាពិសេសកុមារី ដើម្បីកាត់បន្ថយចំណាយ និងសុវត្ថិភាព ដើម្បី បន្ថយ គម្លាតយេនឌ័រ នៅក្នុងគ្រប់កម្រិតសិក្សា ទាំងក្នុង និងក្រៅ ប្រព័ន្ធ អប់រំ របស់ ក្មេងស្រី និងស្ត្រី ក្នុងការងារ អប់ រំ កាន់តែប្រសើរឡើង។

ឯ.ឧបន្តថា ជាមួយគ្នានេះ ក្រសួងអប់រំ បានសាង់សង់កន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិតជានារី ស្នាក់នៅ តាមសាលាគរុកោសល្យនិងវិក្រឹតការរាជធានីខេត្ត មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និង សាកល វិទ្យា ល័យ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ ដើម្បីទទួលបានការអប់រំខ្ពស់ ឱ្យស្មើនឹងបុរស។

ឯ.ឧបានបញ្ជាក់ថា ការប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយអត្រា គម្លាត នៃ ការអប់រំរវាងបុរស និង ស្ត្រីនេះ ធ្វើឡើងខណៈលទ្ធភាពទទួលបានសេវាអប់រំនៅគ្រប់កម្រិតរបស់សិស្ស និស្សិតជានារីនៅកម្រិត ក្រោយ មធ្យមសិក្សា នៅមានកម្រិតទាបជាងបុរស។

Clip: ឯ.ឧ ហង់ ជួនណារ៉ុន (មានន័យថាបញ្ហានេះជាបញ្ហារួម...បញ្ជាក់ពីស្ថានភាពសង្គមនៅកម្ពុជា)

តែទោះជាយ៉ាងនេះក្តី ឯ.ឧបានអះអាងថា នៅកម្ពុជា ស្ទើរតែគ្មានគម្លាតយេនឌ័រ ក្នុងការអប់រំ នៅ កម្រិត អប់រំមូលដ្ឋាន ៩ឆ្នាំ សម្រាប់សិស្សនិស្សិតជានារីនោះទេ។

តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា អត្រាចូលរៀនរបស់ សិស្ស បុរស និងស្ត្រី នៅកម្រិតមតេ្តយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា មានចំនួន ស្មើគ្នាគឺ៥០ភាគរយ ,កម្រិត បរិញ្ញា បត្រគឺ បុរសមានចំនួន៦០ភាគរយ ស្ត្រីមាន៤០ភាគរយ ,កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ គឺមានចំនួនបុរស ៨០ ភាគរយ ស្ត្រី មានចំនួន២០ភាគ រយ, កម្រិតបរិញ្ញាបត្រថ្នាក់បណ្ឌិត គឺមានចំនួនបុរស ៩៥ ភាគរយ និង ៥ ភាគរយជាស្ត្រី។

លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានមានប្រសាសន៍ពន្យល់ ពី មូល ហេតុនៃ គម្លាត ទទួលបានសេវាអប់រំរវាងបុរស និង ស្ត្រីមិនស្មើគ្នានេះ មកពីកត្តាជីវភាពក្រីក្រ ខ្វះមធ្យោ បាយ ធ្វើដំណើរ ព្រោះផ្ទះនៅឆ្ងាយ ឆាប់រៀបការ និងកត្តាប្រាក់បៀវត្សជាដើម។

លោកបានបញ្ជាក់ថា គម្លាត ទទួលបានសេវាអប់រំរវាងបុរស និង ស្ត្រីមិនស្មើគ្នានេះ ធ្វើឱ្យស្ត្រីទទួលបាន ការអប់រំនិងចំណេះដឹងទាប បាត់បង់ឱកាសការងារ និងខាតបង់សំលេងក្នុងដំណើរការគោលនយោបាយ ដែលទាមទារសមភាពយេនឌ័រ ជាដើម។ 

តាមមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំបានរៀបចំផែន ការយុទ្ធ សាស្ត្រ បញ្ជ្រាប យេនឌ័រ២០១៦-២០២០ សំដៅលើកកម្ពស់សមភាពយេនឌ័រ ក្នុងការដឹកនាំគ្រប់គ្រង ការផ្តល់ សេវា អប់រំនិងការបណ្តុះបណ្តាលឥរិយាបថសង្គមវិជ្ជមានចំពោះការអប់រំកុមារី និងសមភាពយេនឌ័រ ក្នុងចំណោម អ្នក ពាក់ព័ន្ធសំខាន់ៗនៃវិស័យអប់រំ៕អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>