ព័ត៌មានថ្មីៗ:គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
រដ្ឋមន្ត្រីការបរទេសចិន៖ ប្រទេសធំបើនឹងនិយាយថា “ដឹកនាំ” គួរតែនិយាយថា “ទទួលខុសត្រូវ” វិញល្អជាង
ចេញផ្សាយ  ៩-មិនា-២០១៧    ដោយ : SengChhay

ដំណឹងចុះផ្សាយក្នុងកាសែត People's Daily

                ថ្ងៃទី៨ ខែមីនា លោក វ៉ង អ៊ី(Wang yi) រដ្ឋមន្ត្រីការបរទេសចិនថ្លែងនៅក្នុងសន្និសីទកាសែតនៃសភាទាំងពីរថា លោកមិន យល់ស្របដែលថា ត្រូវយកប្រទេសមកបែងចែកជា អ្នកដឹកនាំនិងត្រូវដឹកនាំ។​ តាំងពីដើមរហូតមកប្រទេសចិនគាំទ្រ​នូវភាព​ស្មើគ្នា​​នៃ​ប្រទេស​តូចក្ដី ធំក្ដី។ ក៏ប៉ុន្តែប្រទេសធំមានធនធានច្រើន សមត្ថភាពខ្លាំងគួរតែទទួលរាប់រងនូវការទទួលខុសត្រូវច្រើន និងបំពេញ​វិភាគ​ទានឱ្យកាន់តែច្រើន ហើយបើនឹងនិយាយថា “ដឹកនាំ” គួរនិយាយថា “ទទួលខុសត្រូវ”ល្អជាង។

            លោក វ៉ង អ៊ី បានបញ្ជាក់ថា អង្គការសហប្រជាជាតិគឺជាអង្គការអន្តរជាតិអន្តរដ្ឋាភិបាលដែល​មានអំណាចនិង​គួរឱ្យ​ទុក​ចិត្ត​បំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ យើងត្រូវតែយោងតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បញ្ចេញនូវសមត្ថភាពពិតប្រាកដ និងដោះស្រាយឱ្យបានល្អនូវកិច្ចការអន្តរជាតិ។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃ​ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនរីករាយបំពេញនូវកាតព្វកិច្ច​ ដើម្បីរក្សាសន្តិភាពនិង​សន្តិសុខអន្តរជាតិ។ ក្នុង​នាមជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសចិនរីករាយបំពេញនូវតួនាទីដែលត្រូវមាន​ ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​ពិភពលោក។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត ប្រទេសចិនរីករាយបំពេញតួនាទីកាន់តែខ្លាំង​ ដើម្បីរក្សា​សិទ្ធិ​និង​ប្រយោជន៍​ត្រឹមត្រូវរបស់ប្រទេសកំពុងអភិវឌ្ឍជាច្រើន។

            បច្ចុប្បន្ន ប្រទេសចិនបានក្លាយជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក  ជាប្រទេសផលិតនិងធ្វើពាណិជ្ជកម្មធំ​ទីមួយលើ​ពិភព​លោក។ ការអភិវឌ្ឍរបស់ប្រទេសចិន​និង​ជោគវាសនាអនាគតរបស់ពិភពលោកភ្ជាប់នៅជាមួយគ្នាមិនដែល​ធ្លាប់មាន​ពីមុន​មក។​ កាលពីខែមីនា ឆ្នាំ២០១៣ ប្រធានរដ្ឋចិនលោក ស៊ី ជីងភីង(Xin jinping)បានមានប្រសាសន៍ក្នុង​ពេលទទួល​បទសម្ភាសន៍​ពីប្រព័ន្ធផ្សព្វផ្សាយមកពីក្រុមប្រទេសព្រីស(BRICS)នៅទីក្រុងប៉េកាំងថា ជនជាតិចិនគឺស្នេហាជាតិនិយម ហើយ​ពួកយើងក៏ប្រកបដោយចក្ខុវិស័យអន្តរជាតិ និងគំនិតអន្តរជាតិផងដែរ។​ ស្របជាមួយកម្លាំងនៃប្រទេសរឹងមាំ​ឥតឈប់​ឈរ ប្រទេសចិននឹងខិតខំប្រឹងប្រែងទទួលរាប់រងនូវការទទួលខុសត្រូវនិងកាតព្វកិច្ចអន្តរជាតិជាច្រើនទៅតាមសមត្ថភាពដែលមាន ដើម្បីជាវិភាគទានដ៏ថ្លៃថ្លាក្នុងកិច្ចការសន្តិភាពនិងអភិវឌ្ឍរបស់មនុស្សលោក។

            លោក យ៉ាង ជាឈឺ(Yang jiechi) សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋចិន ធ្លាប់បានចុះផ្សាយអត្ថបទនៅក្នុងកាសែត People's Daily ក្រោមចំណងជើងថា៖ «ទទួលរាប់រងនូវការទទួលខុសត្រូវនិងកាតព្វកិច្ចអន្តរជាតិយ៉ាងសកម្ម​» ដោយបង្ហាញថា ការទទួលរាប់រងនូវការទទួលខុសត្រូវនិងកាតព្វកិច្ចអន្តរជាតិយ៉ាងសកម្ម​ គឺជាខ្លឹមសារនៅក្នុងប្រធានបទនៃទំនាក់ទំនងការទូត​ប្រទេសធំ​ដែល​មានលក្ខណៈពិសេសរបស់ចិននិងការទទួលខុសត្រូវដែលត្រូវតែមាន។ ស្របពេលដែលទំនាក់ទំនងការ​ទូតប្រទេសធំ​ដែលមានលក្ខណៈពិសេសរបស់ចិនត្រូវបានស្វែងយល់និងជំរុញ ហើយ​តួនាទីប្រទេសចិនដែលជាប្រទេសធំ​ទទួលខុស​ត្រូវនឹងកាន់តែ​លេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ៕

ត្រលប់ក្រោយ >>