ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
លោក Wang Yi ៖ ប្រព័ន្ធអន្តរជាតិនាពេលបច្ចុប្បន្ននេះ ហាក់បីដូចជាអគារធំមួយ មានការរចនាប្លង់ដ៏ប្រណិត
ចេញផ្សាយ  ៩-មិនា-២០១៧    ដោយ : SengChhay

ថ្ងៃទី៨ ខែមីនា ពេលនិយាយដល់ប្រព័ន្ធអន្តរជាតិនាពេលបច្ចុប្បន្នក្នុងសន្និសីទកាសែតនៃមហាសន្និបាតទាំងពីររបស់ប្រទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ប្រព័ន្ធអន្តរជាតិនាពេលបច្ចុប្បន្ននេះហាក់បីដូចជាអគារធំមួយមានការរចនាប្លង់ដ៏ប្រណិត ដែលមានគ្រឹះមូលដ្ឋានជាគន្លឹះគឺពហុភាគីនិយមឯសរសរទ្រទ្រង់សំខាន់បំផុតគឺអង្គការអន្តរជាតិជាច្រើនដែលមានអង្គការសហប្រជាជាតិជាតំណាងដើរតួនាទី ដ៏សំខាន់មិនអាចជំនួសបានក្នុងការគាំពារសន្តិភាពពិភពលោកនិងជំរុញការអភិវឌ្ឍន៍នៃមនុស្សជាតិ ។

នាខែមករា ឆ្នាំ២០១៧នេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាសំខាន់ៗជាបន្តបន្ទាប់ក្នុងក្រុងដាវូសនិងក្រុងហ្សឺណែវ ដើម្បីធ្វើការបកស្រាយអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ចនិងពហុភាគីនិយម ហើយបង្ហាញច្បាស់លាស់នូវទិសដៅអភិវឌ្ឍន៍អំពីការកសាងសហគមន៍រួមវាសនាមនុស្សជាតិតែមួយ និងបានទទួលការកោតសសើរពីសកលលោក។ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់មិនងាករេនូវការដើរលើផ្លូវពហុភាគីនិយម និងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការគាំទ្រប្រព័ន្ធអន្តរជាតិពហុភាគីដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល។

លោក Wang Yi បានបង្ហាញនូវគោលបំណងរបស់ប្រទេសចិនក្នុងការបន្តគាំទ្រនិងគាំពារប្រព័ន្ធអន្តរជាតិដែលមានស្រាប់ពេលនេះ ដោយបានថ្លែងថា៖ អ្វីដែលយើងត្រូវធ្វើនាពេលបច្ចុប្បន្នគឺ មិនមែនធ្វើអ្វីផ្សេងមកជំនួសអ្វីដែលមានស្រាប់នោះទេគឺ ត្រូវធ្វើការកែសម្រួលអ្វីដែលមានស្រាប់ឲ្យបានល្អពេញលេញ ហើយក៏មិនមែនធ្វើអ្វីដែលមានស្រាប់ដដែលៗដោយគ្មានការកែប្រែនោះដែរគឺត្រូវធ្វើកំណែទម្រង់និងមានការច្នៃប្រឌិតថ្មីដើម្បីឲ្យវាកាន់តែសមស្របនឹងការវិឌ្ឍន៍នៃស្ថានការណ៍ កាន់តែសមស្របទៅនឹងតម្រូវការរបស់ប្រទេសនានាក្នុងន័យអាចដើរទាន់ការវិវឌ្ឍន៍នៃយុគសម័យថ្មី។

អ្នកវិភាគកត់សម្គាល់ថា ស្របពេលមានការលេចចេញនូវសភាពការណ៍ប្រឆាំងសកលភាវូបនីយកម្មរបស់រដ្ឋាភិបាលលោកត្រាំ ប្រធានាធិបតីអាមេរិកអាកប្បកិរិយារបស់លោក Wang Yi លើកនេះបានបង្ហាញពីគោលបំណងរបស់ប្រទេសចិនក្នុងការគាំទ្រប្រព័ន្ធអន្តរជាតិ និងផ្តួចផ្តើមធ្វើកំណែទម្រង់ក្នុងពេលសមស្របនិងចាក់បញ្ចូលភាពច្បាស់លាស់ឱ្យដល់ភាពមិនច្បាស់លាស់របស់ពិភពលោក ។ លោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិអាណត្តិទី៧១ បានថ្លែងថា ការសន្យារបស់ប្រទេសចិនអំពីសកលភាវូបនីយកម្មនិងពហុភាគីនិយមបានរួមចំណែកជាវិជ្ជមានចំពោះសន្តិភាពនិងការអភិវឌ្ឍន៍ពិភពលោក៕

ត្រលប់ក្រោយ >>