ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
កិច្ចសហប្រតិបត្តិការរវាង ថៃនិងចិនជាសកម្មភាព ដែលផ្តល់ប្រយោជន៍ និងផលចំណេញទៅវិញទៅមក
ចេញផ្សាយ  ១០-មិនា-២០១៧    ដោយ : SengChhay

ដំណឹងចុះផ្សាយក្នុងកាសែត People's Daily៖ “ប្រទេសចិន​ជាតួអង្គ​សេដ្ឋកិច្ច​ធំ​ទីពីរ​​លើពិភពលោក ដែលការអភិវឌ្ឍផ្នែកជាច្រើនមានល្បឿន​លឿន​រហ័ស។ ខ្ញុំ​គិត​ថា​​អនាគតប្រទេសចិននៅតែរក្សានូវភាពនាំមុខ។” នេះបើតាមលោក ឆឹនចឹន​ជឺក ប្រធានសភាពាណិជ្ជកម្មថៃ-ចិន បានបង្ហាញនូវទំនុកចិត្តចំពោះអនាគតនៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចចិន ក្នុងពេលផ្តល់បទសម្ភាសន៍ អំឡុងពេល​បើក​មហា​សន្និបាត​​សភាទាំងពីរ។

បច្ចុប្បន្ន រដ្ឋាភិបាលថៃ បានលើកឡើងនូវគោលដៅយុទ្ធសាស្ត្រសេដ្ឋកិច្ច​របស់ “ថៃ៤,០” ដោយប្រើវិធីសាស្ត្រ​បង្កើតថ្មីនិង​បច្ចេកវិទ្យា​មកអភិវឌ្ឍ​ឧស្សាហកម្មដែល​មានតម្លៃបន្ថែមខ្ពស់ ជំរុញឧស្សាហកម្មថៃផ្លាស់ប្ដូរ​ទម្រង់និង​ដំឡើងឋានៈ ឆ្លងផុត​ពី​រណ្ដៅនៃចំណូលមធ្យម ពង្រឹងកម្លាំងប្រកួតប្រជែងនិង​ជំរុញ​ការបង្កើតថ្មី និង​អភិវឌ្ឍ​​សហគ្រាសខ្នាតតូចនិងមធ្យម។ លោក ឆឹន​ ចឹន​ជឺក យល់ឃើញថា គំនិត​ផ្ដួច​​ផ្ដើម​យុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”របស់ចិន បានធ្វើឱ្យសហគ្រាស​របស់ចិន​ដើរចេញមកខាងក្រៅដើម្បីស្វែងរកកាលានុវត្តភាពថ្មី ហើយក៏ជា​ការ​គាំទ្រ​មួយយ៉ាងធំចំពោះយុទ្ធសាស្ត្រអភិវឌ្ឍរបស់ប្រទេសថៃផងដែរ។ បច្ចុប្បន្ន​“ប្រទេស​ថៃ​​កំពុងពង្រីកការកសាងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ខណៈវិស័យដែកថែប សំណង់ និងវិស័យផលិតកម្មរបស់ចិនមានបច្ចេកវិទ្យាទំនើប ដែល​​អាចបំពេញ​តម្រូវ​ការរបស់ប្រទេសថៃក្នុងដំណាក់កាលអភិវឌ្ឍបច្ចុប្បន្ន ជាមួយគ្នានេះ​ដែរ​ក៏​មាន​ប្រយោជន៍ដល់ផលិតភាពអាទិភាពរបស់ចិនចេញទៅក្រៅប្រទេស ដែលធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការរវាងប្រទេសថៃនិង​ចិនគឺជាសកម្មភាពផ្តល់ប្រយោជន៍និង​ចំណេញ​​ទៅវិញទៅមក។”

ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak ធ្លាប់បានថ្លែង​ប្រាប់អ្នក​សារ​ព័ត៌មានថា លោកសង្ឃឹមថាសភាពាណិជ្ជកម្មថៃ-ចិនអាចក្លាយជាស្ពាននៃ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ចំពោះបញ្ហានេះលោក ឆឹនចឹន​ជឺក​បាន​ថ្លែងថាលោកមានការយកចិត្តទុកដាក់ខ្លាំងចំពោះការជំរុញ​គម្រោង​​សហប្រតិ​បត្តិ​ការ​​សំខាន់ធំៗ មួយចំនួនរវាងប្រទេសចិននិងថៃ ហើយសង្ឃឹម​ថា​សភា​ពាណិជ្ជកម្មថៃ​ចិនអាចបំពេញតួនាទីក្នុងការជំរុញការកសាងយុទ្ធសាស្រ្ត​ “ខ្សែ​ក្រវាត់​​មួយនិងផ្លូវមួយ”។

បច្ចុប្បន្ន នៅលើវិស័យអភិវឌ្ឍគមនាគមន៍ ដឹកជញ្ជូននិង​សហគ្រាសធុនតូច​និង​មធ្យមនៃប្រទេសទាំងពីរចិននិងថៃ សុទ្ធតែមានចន្លោះសហប្រតិបត្តិការធំទូលាយ​។​សភាពាណិជ្ជកម្មថៃ-ចិននិងដេប៉ាតេម៉ង់សេដ្ឋកិច្ចនៃ​សាកលវិទ្យាល័យ​ជូឡាឡុង​កន​​​(Chulalongkorn) បានសហការបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ ក្នុងគោល​បំណង​ជំរុញការវិនិយោគ​ទៅវិញទៅមករវាងប្រទេសថៃនិងចិន ជំរុញការអភិវឌ្ឍ​ស៊ីជម្រៅនៃពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ លោក ឆឹនចឹនជឺក បានបង្ហាញថា បច្ចុប្បន្នសភាពាណិជ្ជកម្មថៃចិន កំពុងសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម​ថៃ ដើម្បីជំរុញសហគ្រិនវ័យក្មេងរបស់ប្រទេសថៃ​ ពង្រឹងកិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នករកស៊ីវិស័យដូចគ្នារបស់ចិនថែមមួយកម្រិតទៀត៕

ត្រលប់ក្រោយ >>