ព័ត៌មានថ្មីៗ:គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
ទីបំផុតបញ្ហាសមុទ្រចិនខាងត្បូង ត្រូវដោះស្រាយតាម រូបមន្តបូព៌ាប្រទេស
ចេញផ្សាយ  ១០-មិនា-២០១៧    ដោយ : SengChhay

#សមុទ្រចិនខាងត្បូង 

ក្នុងសនិ្នសីទសារព័ត៌មាននៃមហាសនិ្នបាតទាំងពីររបស់ប្រទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានធ្វើការប្រៀបធៀបរវាងទស្សនៈផ្នែកសមុទ្ររបស់បូព៌ានិងបស្ចិមប្រទេស ដែលជាការបកស្រាយយ៉ាងច្បាស់ថា ហេតុអ្វីបានជាកាលពីពីរឆ្នាំមុន នៅពេលបញ្ហាសមុទ្រចិនខាងត្បូងត្រូវជ្រៀតជ្រែកពីកម្លាំងពួកបស្ចិម ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងជិតនឹងឈានដល់ការផ្ទុះវិបតិ្ត។ ប៉ុន្តែចាប់ពីឆ្នាំទៅ ស្ថានការណ៍សមុទ្រចិនខាងត្បូងបានត្រូវបញ្ចុះកម្តៅយ៉ាងលឿន គឺដោយសារតែប្រទេសក្នុងតំបន់បានសម្គាល់ឃើញជាបន្តបន្ទាប់ថា ការប៉ះទង្គិចនិងការបដិបក្ខគ្នាមិនអាចដោះស្រាយបញ្ហានោះទេ ពោលគឺត្រូវវិលទៅរកដំណោះស្រាយបែបបូព៌ាប្រទេសវិញ ។ ជាការពិតណាស់ បើយើងរំលឹកឡើងវិញពីប្រវតិ្តសាស្ត្រក៏អាចឃើញថា ប្រទេសជាច្រើននៅជុំវិញសមុទ្រចិនខាងត្បូងសុទ្ធតែធ្លាប់ទទួលបានផលប្រយោជន៍ពីការធ្វើនាវាចរណ៍របស់លោក Zheng He នាវិកដ៏ឆ្នើមរបស់ប្រទេសចិន ហើយប្រទេសទាំងនេះក៏ធ្លាប់រងការឈ្លានពានពីក្បួននាវារបស់បស្ចិមប្រទេសផងដែរ ។

តើម៉េចនឹងអាចរំពឹងឲ្យពួកអាណានិគមកាលពីមុនមកជួយដោះស្រាយជម្លោះរវាងអ្នកជិតខាងរបស់យើងទៅ ? លោក Ferdinand Magellan អ្នកអាណានិគមដំបូងបង្អស់ក៏ធ្លាប់ប៉ុនប៉ងដោះស្រាយទំនាស់រវាងកុលសម័្ពន្ធនៃប្រទេសហ្វីលីពីនដោយអាកប្បកិរិយាក្រអើតក្រអោងផងដែរ ប៉ុន្តែនៅទីចុងបំផុតមិនត្រឹមតែមិនបានសម្រេចគោលដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបាត់បង់ជីវិតទៀតផង ។ យើងជឿជាក់ថា លោក Duterteប្រធានាធិបតីហ្វីលីពីនពិតជានៅចងចាំអំពីរឿងមួយនេះ ដូច្នេះហើយបានជាក្រោយពេលលោកបានឡើងកាន់មុខតំណែង លោកបានបដិសេធភ្លាមចំពោះការអនុវត្តតាមការរៀបចំចាត់ចែងរបស់ប្រទេសក្រៅតំបន់ ហើយងាកទៅជ្រើសរើសយកការស្តារទំនាក់ទំនងជាមួយប្រទេសចិន ឡើងវិញ ។

នៅពេលច្រានចោលការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ ប្រទេសចិននិងបណ្តាប្រទេសអាស៊ានទាំង១០បានធ្វើការពិគ្រោះពិភាក្សាគ្នាដើម្បីរកដំណោះស្រាយចំពោះបញ្ហាសមុទ្រចិនខាងត្បូង ដោយទទួលបានសមិទ្ធផលយ៉ាងឆាប់រហ័ស។លោករដ្ឋមន្រ្តីការបរទេសចិនWang Yiបានបង្ហើបឲ្យដឹងថា ការពិគ្រោះពិភាក្សានៃក្រុមការងារចម្រុះដែលធ្វើនៅកោះបាលីកាលពីដំណាច់ខែកុម្ភៈឆ្នាំនេះបានតាក់តែងជាសេចក្តីព្រាងច្បាប់ទី១នៃក្របខ័ណ្ឌក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រទេសចិននិងបណ្តាប្រទេសអាស៊ានសុទ្ធតែពេញចិត្តចំពោះសមិទ្ធផលមួយនេះ។តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មាននៃប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសម្ចាស់ផ្ទះរៀបចំការពិគ្រោះពិភាក្សាបានបង្ហាញថា ការវិវឌ្ឍដែលកាន់តែប្រកបដោយអត្ថន័យសម្រាប់ការពិគ្រោះពិភាក្សាលើកនេះគឺប្រទេសចិននិងបណ្តាប្រទេសអាស៊ាននឹងលើកពីគម្រោងសហប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងរៀងៗខ្លួនដែលអាចអនុវត្តទៅបាន ដើម្បីគាំពារសន្តិភាពនៅសមុទ្រចិនខាងត្បូង។គម្រោងសហប្រតិបត្តិការដែលភាគីអាស៊ានបម្រុងនឹងលើកឡើងនោះគឺបូករួមទាំងការរុករកនិងជួយសង្រ្គោះចម្រុះក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា បើសិនជាគ្មានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ សមុទ្រចិនខាងត្បូងគឺជាសមុទ្រសន្តិភាព សមុទ្រមិត្តភាពនិងសមុទ្រប្រកបដោយកិច្ចសហប្រតិបត្តិការរវាងចិននិងបណ្តាប្រទេសអាស៊ានជាប់រហូត។ក្រោយពីឆ្លងកាត់ទសវត្សរ៍សុវណ្ណនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ទំនាក់ទំនងរវាងចិននិងអាស៊ានបានរងឥទិ្ធពលពីកម្លាំងខាងក្រៅដែលមានចេតនាមិនល្អ។គឺដូចជាប្រសាសន៍របស់លោកWang Yiដូច្នេះថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅ រលកសមុទ្រចិនខាងត្បូងជោរនិងនាចម្តងហើយម្តងទៀត នៅទីចុងបំផុត ក៏មានសភាពស្ងប់ស្ងាត់ឡើងវិញ។នេះគឺជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ជាភ័ព្ទសំណាងរបស់តំបន់ ហើយក៏ជាសុភមង្គលរបស់ពិភពលោកផងដែរ។ប្រសិនបើនៅមានបុគ្គលដែលចង់បង្ករឿងហេតុទៀត នោះមិនត្រឹមតែគ្មានការគាំទ្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវប្រទេសក្នុងតំបន់រួមគ្នាធ្វើពហិការទៀតផង៕

(អត្ថបទពីវិទ្យុអន្តរជាតិចិន CRI)

ត្រលប់ក្រោយ >>