ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
ថ្នាក់ដឹកនាំចិនសង្កត់ធ្ងន់ថា ត្រូវធ្វើឱ្យបានល្អនូវភាពជាក់លាក់ នៃការជួយឱ្យរួចផុតពីភាពក្រីក្រ
ចេញផ្សាយ  ១១-មិនា-២០១៧    ដោយ : SengChhay

 #ព័ត៌មានចិន

កាសែត People’s Daily ៖

នៅថ្ងៃទី៨ មីនាកន្លងទៅនេះ នៅក្នុងឱកាសចូលរួមការពិនិត្យពិភាក្សានៃប្រតិភូតំណាងរាស្ត្រខេត្តស៊ីឈួនដែលអញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី៥នីតិកាលទី១២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក ស៊ីជីនភីង (Xi jinping) ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ស្របពេលកិច្ចការកាត់បន្ថយភាពក្រីក្របានអភិវឌ្ឍថែមមួយកម្រិត ភាពលំបាកមានកាន់តែខ្លាំង ដូច្នេះគឺត្រូវអនុវត្តគោលនយោបាយមួយឱ្យកាន់តែជាក់លាក់។ តំបន់ដែលបានរួចផុតពីភាពក្រីក្រត្រូវតែពង្រឹងនូវលទ្ធផលដែលទទួល បាន និងត្រូវតែបង្កើតនូវយន្តការកាត់បន្ថយភាពក្រីក្រដែលនឹងនរនិងគ្រប់ជ្រុងជ្រោយដោយមានប្រសិទ្ធភាពយូរអង្វែង។

ការជួយឱ្យរួចផុតពីភាពក្រីក្រ ជាប្រធានបទដែលទទួលបានការយកចិត្តទុកដាក់ពិភាក្សាយ៉ាងខ្លាំង ពីសមាជិកតំណាងទាំងឡាយក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនឆ្នាំ២០១៧នេះ។

លោកស្រី ឆឹនមីនអ័រ តំណាងនៃសភាប្រជាជនទូទាំងប្រទេសចិនមកពីខេត្តគួយចូវ បានគូសបញ្ជាក់ថា ការអនុវត្តជាក់ស្តែងបានបង្ហាញឱ្យឃើញថា មានតែ ធ្វើឱ្យជាក់លាក់នូវដំណើរទាំងមូលនៃការជួយឱ្យរួចផុតពីភាពក្រីក្រ ដែលរួមមាន ថាតើត្រូវជួយអ្នកណា អ្នកណាជាអ្នកមកជួយបញ្ហានេះ និងតើជួយយ៉ាងដូចម្ដេចជាដើម។ រដ្ឋាភិបាល និងប្រជាជនត្រូវតែអនុវត្តឱ្យបានជាក់លាក់ គឺអាចសម្រេចនូវគោលដៅប្រកបដោយប្រសិទ្ធភាពនិងតាមផែនការកំណត់។ 

លោក ឆឹនឈានគ័រ តំណាងនៃសភាប្រជាជនទូទាំងប្រទេសចិនមកពីតំបន់ស្វយ័តស៊ីនជាំង បានលើកឡើងថាត្រូវប្រកាន់ខ្ជាប់នូវគោលដៅកាត់បន្ថយភាពក្រីក្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២០ ដាច់ខាតការពារកុំឱ្យមានការក្លែងបន្លំ ដើម្បីឱ្យប្រសិទ្ធភាពនៃការកាត់បន្ថយភាពក្រីក្រមានការទទួលស្គាល់ពីសាធារណជនពិតប្រាកដ។ 

ប្រធានការិយាល័យកាត់បន្ថយភាពក្រីក្រនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោក លីវ យ៉ុងហ្វុ បានថ្លែងឱ្យដឹងកាលពីថ្ងៃទី៧ កន្លងទៅនេះថា៖ ឆ្នាំ២០១៦ ស្ថាប័នមជ្ឈឹមបក្សចិន បានដាក់ចេញនូវផែនការអនុវត្តនិងឯកសារគោលនយោបាយជាង ១០០ច្បាប់ ហើយមូលធនសម្រាប់គម្រោងកាត់បន្ថយភាពក្រីក្ររបស់ស្ថាប័នហិរញ្ញវត្ថុមជ្ឈឹមបក្សចិន បានកើនឡើង៤៣%។ រយៈពេលពេញមួយឆ្នាំសម្រេចការកាត់បន្ថយចំនួនប្រជាជនក្រីក្រតាមជនបទបានចំនួន ១២,៤០លាននាក់ និងការកាត់បន្ថយភាពក្រីក្រដោយជម្លៀសទៅកន្លែងដែលមានលក្ខខណ្ឌរស់នៅសមស្របបានចំនួន ២,៤លាននាក់។ 

ការជួយឱ្យរួចផុតពីភាពក្រីក្រ ដែលប្រទេសចិនកំពុងធ្វើជាបុព្វហេតុដ៏ធំមួយក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ការទទួលបានលទ្ធផលល្អនិងបទពិសោធន៍នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ក៏ជាវិភាគទានយ៉ាងសំខាន់ដល់ពិភពលោកផងដែរ។ 

បើយោងតាមសំណូមពរនៅក្នុងរបាយការណ៍រដ្ឋាភិបាលចិន ក្នុងឆ្នាំ២០១៧ ប្រទេសចិនត្រូវអនុវត្តឱ្យស៊ីជម្រៅនូវការជួយឱ្យរួចផុតពីភាពក្រីក្រនិងលុបបំបាត់ភាពក្រីក្រឱ្យបានជាក់លាក់ ហើយនៅឆ្នាំនេះដែរត្រូវកាត់បន្ថយចំនួនប្រជាជនក្រីក្រតាមជនបទឱ្យបានលើសពី ១០លាននាក់និងសម្រេចឱ្យបានការកាត់បន្ថយភាពក្រីក្រដោយជម្លៀសទៅកន្លែងដែលមានលក្ខខណ្ឌរស់នៅសមស្របចំនួន ៣,៤លាននាក់៕

រូបភាពឯកសារ

ត្រលប់ក្រោយ >>