ព័ត៌មានថ្មីៗ:កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុងកម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលាព័ត៌មានម៉ោង ១៨ល្ងាចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
ក្រុមអ្នកលើកកម្ពស់ការអាននៅកម្ពុជា លើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានទូទៅ ឱ្យបញ្ឈប់ទម្លាប់អានតាមឧបករណ៍អេឡិចត្រូនិក
ចេញផ្សាយ  ១១-មិនា-២០១៧    ដោយ : Kol Chhamnol

ក្រុមអ្នកលើកកម្ពស់ការអាននៅកម្ពុជា លើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានទូទៅ ឱ្យបញ្ឈប់ទម្លាប់អានតាមឧបករណ៍អេឡិចត្រូនិក
MC: ក្រុមអ្នកលើកកម្ពស់ការអាននៅកម្ពុជា លើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានទូទៅ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដែលជាមធ្យោបាយ ដើម្បីបណ្តុះទម្លាប់ការអានសៀវភៅ បើទោះជាចំណេះដឹងជាច្រើន បានមកពីប្រភពនេះក្តី។
    ក្រុមអ្នកលើកកម្ពស់ការអាននៅកម្ពុជា បានពន្យល់ថា ទម្លាប់អានសៀវភៅ ទស្សនាវដ្តី ព័ត៌មានរឺ ចំណេះដឹងផ្សេងៗ នៅលើគេហទំព័រ រឺ  ហ្វេសប៊ុក តាមរយៈការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដូចជា ស្មាតហ្វូន កុំព្យូទ័រ IPaid Iphone Tablet ធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែក គ្មានស្មារតីនឹងន ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ ខណៈមានការរំខានផ្សេងៗ អំឡុងពេលអានលើប្រព័ន្ធអ៊ីនធឺណែត។
    ការលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានទូទៅ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដែលជាមធ្យោបាយ ដើម្បីបណ្តុះទម្លាប់ការអានសៀវភៅនេះ ធ្វើឡើងខណៈតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា អាណាព្យាបាលចំនួនប្រមាណ៥៦ភាគរយ បាននិយាយថា កូនគាត់បានអានស្មាតហ្វូនមុនពេលចូលគេង ច្រើនជាងការកាន់សៀវភៅអាន ដែលអាចបង្កហានិភ័យណាមួយគួរឱ្យព្រួយបារម្ភ។
    ក្នុងទិវាជាតិអំណាន ក្រោមប្រធានបទ «អានដើម្បីភាពសុខដុមនៃជីវិត»ដែលបានធ្វើឡើងនាវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី ១១ ខែ មីនា លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅមួយរូប បានមានប្រសាសន៍ថា ការអានតាមរយៈការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែក ឈានទៅមីញ៉ូម ទទួលបានព័ត៌មានមិនពិតប្រាកដ ព្រមទាំងធ្វើឱ្យអ្នកនិពន្ធបាក់ទឹកចិត្ត ករណីស្នាដៃត្រូវបានរំលោភកម្មសិទ្ធិបញ្ញា។
    លោកបន្តថា ចំនួនអ្នកអានសៀវភៅដែលបានបោះពុម្ភ មានចំនួន៩០ភាគរយ បានអានដល់ចប់ ខណៈ មាន៤០ភាគរយ បានអានដល់ចប់ តាមរយៈការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក។
    ឯ.ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការមើលហ្វេសប៊ុក មិនមែនជាការអាននោះទេ និងមិនមែនជាការពង្រីកស្មារតីនៃ ចំណេះដឹងគ្រប់ប្រភេទនោះឡើយ ។ ចំណែកការអានសៀវភៅគឺទទួលបានទាំងវិជ្ជមាននិងអវិជ្ជមាន ការវិភាគពិចារណាបានច្រើន ធ្វើឱ្យរីកចម្រើនខាងបញ្ញាស្មារតីថែមទៀត។
    ក្រុមអ្នកលើកកម្ពស់ការអាននៅកម្ពុជា បានពន្យល់ថា គ្មានទម្លាប់អាន ធ្វើឱ្យមានកំហុសអក្ខរាវិទ្ធុកាន់តែច្រើន ព្រមទាំងបាត់បង់ឱកាសទទួលបានចំណេះដឹង ដើម្បីជួយអភិវឌ្ឍន៍សង្គមជាតិ។ផ្ទុយទៅវិញ ការអានសៀវភៅ ជួយបង្កើនគំនិតបញ្ញាស្មារតី និងរីកលូតលាស់នូវខួរក្បាល។
    ឆ្លើយតបនឹងបញ្ហានេះ ឯ.ឧ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងបានពិនិត្យមើលកម្មវិធិសិក្សា ដែលតម្រូវឱ្យសិស្សអានសៀវភៅ និងសរសេរទាំងស្រុង ហើយក្រសួងបានដាក់ចេញកម្មវិធីប្រឡងប្រជែងការអានសម្រាប់គ្រូនិង ដោយផ្តល់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីឈានទៅជំរុញទម្លាប់អាន ឱ្យកាន់តែខ្លាំងក្លា។
    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១១ ខែ មីនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិអំណាន ដើម្បីជំរុញវប្បធម៌អាននៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕
    អត្ថបទៈកុល ចំណូល



ត្រលប់ក្រោយ >>