ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកព័ត៌មានម៉ោង ០៨ យប់ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹក
រាជរដ្ឋាភិបាល និងសង្គមស៊ីវិលផ្នែកការងារអះអាងថា ការលើកកម្ពស់ស្តង់ដារការងារសម្រាប់កម្មករនិយោជិតនៅកម្ពុជា ស្ថិតក្នុងស្ថានភាពប្រសើរឡើង
ចេញផ្សាយ  ១៣-មិនា-២០១៧    ដោយ : Kol Chhamnol

រាជរដ្ឋាភិបាល និងសង្គមស៊ីវិលផ្នែកការងារអះអាងថា ការលើកកម្ពស់ស្តង់ដារការងារសម្រាប់កម្មករនិយោជិតនៅកម្ពុជា ស្ថិតក្នុងស្ថានភាពប្រសើរឡើង
MC: រាជរដ្ឋាភិបាល និងសង្គមស៊ីវិលផ្នែកការងារអះអាងថា ការលើកកម្ពស់ស្តង់ដារការងារស្នូល ឆ្ពោះទៅកាន់ការងារសមរម្យសម្រាប់កម្មករនិយោជិតនៅកម្ពុជា ស្ថិតក្នុងស្ថានភាពប្រសើរឡើង។
    ក្នុងសន្និសីទបញ្ចប់គម្រោងស្តីពី«ការលើកកម្ពស់ស្តង់ដារការងារស្នូល ឆ្ពោះទៅកាន់ការងារសមរម្យ សម្រាប់កម្មករ និយោជិតនៅកម្ពុជា» នៅថ្ងៃទី ១៣ ខែ មីនា នាសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯ.ឧ សោម ចំណាន ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ,សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ ,សិទ្ធិដើម្បីចចារធ្វើអនុសញ្ញារួម,ការងារដោយបង្ខំ,សមភាពយេនឌ័រ ការមិនរើសអើង គឺកម្ពុជាបានអនុវត្តស្តង់ដារការងារស្នូលនេះ បានយ៉ាងល្អប្រសើរ ។
    ឯ.ឧបន្តថា ការលើកកម្ពស់ស្តង់ដារការងារស្នូល ឆ្ពោះទៅកាន់ការងារសមរម្យសម្រាប់កម្មករនិយោជិតនៅកម្ពុជានេះ គឺដើម្បីធានាថា កម្មករនិយោជិតមានការងារធ្វើប្រកបដោយគុណភាព មានសិទ្ធិអំណាច ក្នុងវិស័យការងារ អាចចូលរួមជជែកពិភាក្សា ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង។      
    ឯ.ឧបានបន្ថែមថា ក្រសួងបានចុះធ្វើអធិការកិច្ចការងារទាំងថ្នាក់ជាតិនិងថ្នាក់រាជធានីខេត្ត នៅតាមគ្រឹះស្ថានរោងចក្រសហគ្រាស ចំនួន៨ពាន់លើក បានផាកពិន័យចំនួន៦០គ្រឹះស្ថាន ព្រមទាំងបានដាក់កំហិត ឱ្យមានការកែលម្អលក្ខខណ្ឌការងារ ចំពោះគ្រឹះស្ថានសហគ្រាសចំនួនជាង៨០០គ្រឹះស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការងារនៅកម្ពុជា ឆ្ពោះទៅលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោ            ជិត។
    ឯ.ឧបានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងកំពុងរៀបចំធ្វើលិខិតផាកពិន័យដល់សហគ្រាសគ្រឹះស្ថានចំនួន៥១ទៀត ព្រមទាំងបានដកហូតទប់ស្កាត់ពលកម្មកុមារចំនួនជាង៣ពាន់នាក់។ ជាមួយគ្នានេះក្រសួង បានណែនាំដល់ម្ចាស់សិប្បកម្មឡឥដ្ឋ ឱ្យរៀបចំទីកន្លែងសម្រាប់កម្មករស្នាក់នៅ ឱ្យនៅដាច់ដោយឡែកពីកន្លែងសិប្បកម្ម ដើម្បីបង្ការគ្រោះថ្នាក់ ។
    ការបញ្ជាក់ពីស្ថានភាពល្អប្រសើរនៃការលើកកម្ពស់ស្តង់ដារការងារនៅកម្ពុជា ធ្វើឡើងខណៈមជ្ឈដ្ឋានទូទៅបានមើលឃើញថា រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្មួលអប្បរមាសម្រាប់កម្មករនិយោជិតក្នុង         វិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង ក្នុងឆ្នាំ២០១៧នេះពី១៤០ដុល្លារទៅ១៥៣ដុល្លារក្នុងមួយខែ ព្រមទាំងមានការកើនឡើង នៃអង្គការវិជ្ជាជីវៈក្នុងវិស័យការងារនៅកម្ពុជា។
    លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា ស្តង់ដារការងារស្នូល ឆ្ពោះទៅកាន់ការងារសមរម្យ សម្រាប់កម្មករនិយោជិតនៅកម្ពុជានេះ ស្ថិតក្នុងស្ថានភាពល្អប្រសើរឡើងបន្តិច          ម្តងៗពីមួយឆ្នាំទៅមួយឆ្នាំ។
    លោកបានបញ្ជាក់ថា បើមិនបានអនុវត្តស្តង់ដារការងារស្នូលល្អប្រសើរ ជះឥទ្ធិពលដល់ សុខភាពធ្ងន់ធ្ងរ អសន្តិសុខសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ។
    លោកបន្តថា រាជរដ្ឋាភិបាលត្រូវលុបបំបាត់នូវការិយាល័យធិបតេយ្យ រឺអំពើពុករលួយនៅតាមស្ថា          ប័ន ជំរុញឱ្យមានការបង្កើនជំនាញទម្រង់ទិសវិជ្ជាជីវៈរយៈពេលខ្លី ព្រមទាំងត្រូវពិនិត្យមើលអំពីស្តង់ដារការងារ និងលក្ខខណ្ឌគោលនយោបាយដែលបានអនុម័តរួចហើយ នៅថ្នាក់ជាតិនិងថ្នាក់តំបន់ ទើបធ្វើឱ្យ ការងារសមរម្យនៅកម្ពុជា កាន់តែប្រសើរឡើង។   
    តាមរបាយការណ៍ពីក្រសួងការងារនិងបណ្តុះបណ្តាល បានឱ្យដឹងថា ក្រសួងបានចុះបញ្ជីការសហជីពមូលដ្ឋានកើនរហូតដល់៣៤៩៧សហជីព ,សហព័ន្ធសហជីពចំនួន១០៣ ,សហភាពសហជីពចំនួន១៨ និងសមាគមនិយោជកចំនួន៨ ដើម្បីបញ្ជាក់ពីការអនុវត្តសិទ្ធិសេរីភាពសហជីពនៅកម្ពុជា ៕
អត្ថបទៈកុល ចំណូល






ត្រលប់ក្រោយ >>