ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ប្រទេសចិនអនុវត្ត គោលនយោបាយពិសេស ដែលទាក់ទាញ ធនធានមនុស្សពូកែៗ ពីបរទេស
ចេញផ្សាយ  ១៣-មិនា-២០១៧    ដោយ : SengChhay

 កាសែត​៖People’s Daily

        “ក្នុងនាមជាអ្នកជំនាញបរទេសដែលធ្វើការនៅក្នុងប្រទេសចិន ខ្ញុំបាន​ចាប់អាម្មណ៍យ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិនដែលផ្តោតការយកចិត្តទុកដាក់លើ​កម្រិតនៃការស្រាវជ្រាវវិទ្យាសាស្ត្រ។ ហើយខ្ញុំក៏មានកិត្តិយសណាស់ ដែលត្រូវបាន​ជ្រើសរើសធ្វើជាសមាជិកបរទេសនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិននៅឆ្នាំ២០១៥ ហើយទទួលបានពានរង្វាន់ “ផ្កាចំប៉ាស”ពីក្រុងសៀងហៃឆ្នាំ២០១៦។ កន្លងទៅជាងដប់ឆ្នាំប្លាយនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ចិន​បានបង្ហាញពីឧត្ដមភាព​នៃប្រព័ន្ធនយោបាយ​និងសេ​ដ្ឋកិច្ចរបស់ខ្លួន។​ ”នេះបើតាមការនិយាយឱ្យដឹងពី​លោក Anders Lindquist ​សាស្ត្រាចារ្យនៃសាកលវិទ្យាល័យគមនាគមន៍សៀង​ហៃ​ និងជាសមាជិក The Royal Swedish Academy of Engineering Sciences (IVA)ក្នុងពេលទទួលសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន People’s Daily កាលពីពេលថ្មីៗនេះ។

        លោក Lindquist បានប្រាប់អ្នកយកព័ត៌មានថា  មហាសន្និបាតសភាទាំងពីររបស់ចិនឆ្នាំ២០១៧នេះ លោកបានយកចិត្តទុកដាក់ខ្លាំងបំផុតគឺថាតើរដ្ឋាភិបាលចិននឹងមានគោលនយោថ្មីណាខ្លះនៅលើផ្នែកជំរុញលើកទឹកចិត្តការស្រាវជ្រាវវិទ្យសាស្ត្រ​។ នៅលើផ្នែកកែលម្អបរិយាកាសនៃការស្រាវជ្រាវវិទ្យាសាស្ត្រ ប្រទេសចិនបានទាក់ទាញនូវធនធានមនុស្សដែលមានសមត្ថភាព​។

        លោក Lindquist គឺជាអ្នកសិក្សាបរទេសក្រុមទីមួយដែលបានចូលក្នុង កម្មវិធីជ្រើសរើសអ្នកជំនាញជាសកល(The Recruitment Program of Global Experts)។ តាមការឱ្យដឹងពីនាយកដ្ឋានអ្នកជំនាញបរទេសជាតិចិនថា ចាប់ពីខែសីហា ឆ្នាំ២០១១មក កម្មវិធីជ្រើសរើសអ្នកជំនាញជាសកលសម្រាប់អ្នកជំនាញបរទេសបានចាប់ផ្ដើមអនុវត្ត សរុបមានធនធានបរទេសជំនាញៗចំនួន៦ក្រុម មានសមាជិកសរុប៣៨១នាក់ បានចូលក្នុងរង្វង់នៃការងារបំរើនិងទំនាក់ទំនងនៃនាយកដ្ឋានអ្នកជំនាញបរទេសជាតិចិន។

        ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ប្រទេសចិនបានយកចិត្តទុកដាក់កិច្ចការទទួលយកនូវធនធាននិងកម្លាំងប្រាជ្ញាបរទេស។ នៅខែឧសភា ឆ្នាំ២០១៤ លោក ស៊ីជីនភីង(Xi jinping)ប្រធានរដ្ឋចិន ធ្លាប់បានចង្អុលបង្ហាញនៅក្នុងពេលជួបពិភាក្សាជាមួយអ្នកជំនាញបរទេសដែលបើកធ្វើដោយក្រុងសៀងហៃថា “ឱ្យធនធានមនុស្សបរទេសដែលមានបំណងមកអភិវឌ្ឍនៅក្នុងប្រទេសចិនមកឱ្យបាន នៅឱ្យបាន ប្រើឱ្យបានល្អ ចល័តទៅមកឱ្យបាន”។ នៅក្នុងរបាយការណ៍ការងារដ្ឋាភិបាលកាលពីឆ្នាំ២០១៦ ក៏បានបញ្ជាក់ច្បាស់មួយកម្រិតទៀត ត្រូវ “អនុវត្តឱ្យកាន់តែសកម្ម កាន់តែបើកចំហរ និងកាន់តែមានប្រសិទ្ធភាពនូវគោលនយោបាយទទួលយកធនធានមនុស្ស”។

  កម្មវិធីជ្រើសរើសអ្នកជំនាញជាសកលសម្រាប់អ្នកជំនាញបរទេស បានជំរុញនូវគោលនយោបាយពិសេសមួយចំនួន ដូចជាក្រសួងហិរញ្ញវត្ថុចិន​បានផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន១លានយ័នសម្រាប់គម្រោងវែងមួយលើកនៃកម្មវិធីជ្រើសរើសអ្នកជំនាញនេះសម្រាប់អ្នកជំនាញម្នាក់ ព្រមទាំងផ្តល់ឱ្យនូវថវិកាសិក្សាស្រាវជ្រាវ និងការប៉ះប៉ូវប្រាក់ខែកំណត់មួយដល់អង្គភាពទទួលយកធ្វើការងារជាដើម​។ ដើម្បីទាក់ទាញធនធានមនុស្ស រដ្ឋាភិបាលចិន​បានគាំទ្រយ៉ាងពេញទំហឹងនៅលើផ្នែកការស្នាក់នៅក្នុងពេលឆ្លងដែន ការដាក់ពាក្យស្នើសុំគម្រោង ប្រភពធនធានវិទ្យាសាស្ត្រស្រាវជ្រាវ និងការការពារកម្មសិទ្ធបញ្ញាជាដើម។

 ដើម្បីជាការសរសើរចំពោះអ្នកជំនាញបរទេស ដែលមានវិភាគទានលេចធ្លោក្នុងការកសាងទំនើបកម្មប្រទេសចិន រដ្ឋាភិបាលចិន បានបង្កើតនូវពានរង្វាន់មិត្តភាពរដ្ឋាភិបាលចិននៅឆ្នាំ១៩៩១ ដែលនេះជាពានរង្វាន់ជាន់ខ្ពស់ដែលរដ្ឋាភិបាលចិនផ្តល់ឱ្យអ្នកជំនាញបរទេស។ រហូតមកដល់បច្ចុប្បន្ន សរុបមានអ្នកជំនាញបរទេស១៤៩៩នាក់មកពី៧០ប្រទេសទទួលបានរង្វាន់កិត្តិយសនេះ។ នៅឆ្នាំ២០១៦ មានអ្នកជំនាញបរទេសចំនួន៥០នាក់មកពី១៨ប្រទេសទទួលបានពានរង្វាន់មិត្តភាពរដ្ឋាភិបាលចិន៕

ត្រលប់ក្រោយ >>