ព័ត៌មានថ្មីៗ:កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុងកម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលាព័ត៌មានម៉ោង ១៨ល្ងាចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
អង្គការទស្សនៈពិភពលោក អំពាវនាវដល់រាជរដ្ឋាភិបាលបង្កើនភាពសម្បូរបែប និងបរិមាណឯកសារក្នុង បណ្ណាល័យ ដើម្បីបង្កើនទម្លាប់អានរបស់សិស្ស
ចេញផ្សាយ  ១៤-មិនា-២០១៧    ដោយ : Kol Chhamnol

អង្គការទស្សនៈពិភពលោក អំពាវនាវដល់រាជរដ្ឋាភិបាលបង្កើនភាពសម្បូរបែប និងបរិមាណឯកសារក្នុង  បណ្ណាល័យ ដើម្បីបង្កើនទម្លាប់អានរបស់សិស្ស
MC: អង្គការទស្សនៈពិភពលោក អំពាវនាវដល់រាជរដ្ឋាភិបាលបង្កើនភាពសម្បូរបែប និងបរិមាណឯកសារក្នុងបណ្ណាល័យ ដើម្បីបង្កើនទម្លាប់អានរបស់សិស្ស ឲ្យកាន់តែប្រសើរឡើង។
    លោកស្រី ជីល រេម័រ ប្រធានបច្ចេកទេសផ្នែកអប់រំ និងបំនិនជីវិតរបស់អង្គការទស្សនៈពិភពលោក បានមានប្រសាសន៍តាមសេចក្តីប្រកាសរបស់ខ្លួនថា ការអំពាវនាវនេះ ធ្វើឡើងខណៈតាមការស្ទង់មតិនៅខេត្តចំនួន៩នៅកម្ពុជា បានបង្ហាញថា សិស្សជាច្រើនចង់បានសៀវភៅអាន លើប្រធានបទផ្សេងៗគ្នា ឱ្យកាន់តែច្រើនឡើង និងបរិយាកាសអានល្អប្រសើរឡើងនៅក្នុងបណ្ណាល័យ។
    លោកស្រីបន្តថា ឯកសារអានគួរតែមិនមែនជាសៀវភៅសិក្សាគោល និងសៀវភៅរឿង ខណសៀវភៅប្រភេទនេះ កំពុងមានច្រើននៅតាមបណ្ណាល័យ។
    លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលគួរតែវិនិយោគទៅលើការបណ្តុះបណ្តាលជំនាញរបស់បណ្ណារក្ស ដើម្បីឱ្យពួកគេមានសមត្ថភាពគ្រប់គ្រង ធនធានបណ្ណាល័យកាន់តែប្រសើរឡើង ព្រមទាំងលើកកម្ពស់ប្រសិទ្ធិភាព សេវាបណ្ណាល័យ តាមរយៈការកែលម្អបរិយាកាសបណ្ណាល័យ ការលើកទឹកចិត្តឲ្យសិស្សខ្ចីសៀវភៅ ដើម្បីអាននៅផ្ទះ និងក្រៅបណ្ណាល័យ និងការគាំទ្រកុមារក្នុងការប្រើប្រាស់ធនធាន បណ្ណាល័យ ឱ្យបានកាន់តែប្រសើរសម្រាប់ការសិក្សារៀនសូត្រ។
    លោកស្រីបានពន្យល់ថា ឱនភាពការអាននៅកម្ពុជា ជះផលប៉ះពាល់ទៅដល់អនាគត ក្លាយជាអក្ខរកម្ម គ្មានការលូតលាស់បញ្ញាស្មារតី សង្គមជាតិគ្មានការអភិវឌ្ឍន៍ និងមិនអាចប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចសកល។
    យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ ក្នុងខេត្តទាំង៩របស់អង្កការទស្សនៈពិភពលោក បានបង្ហាញថា បណ្ណាល័យជាច្រើនកំពុងជួបការលំបាក ក្នុងបំពេញតាមស្តង់ដារ របស់រាជរដ្ឋាភិបាល ជាពិសេសចំពោះការបំពេញនូវចំនួន និងប្រភេទសៀវភៅសម្រាប់កុមារអាននិងខ្ចី។
    របាយការណ៍ដដែលបានបង្ហាញថា មានសាលាតែ១ភាគ៤ប៉ុណ្ណោះ ដែលមានចំនួនសៀវភៅ និងឯកសារអាន ស្របតាមស្តង់ដារអប្បរមារ ហើយមានសិស្សតែ១ភាគ៣តែប៉ុណ្ណោះ ដែលបាននិយាយថា អាចរកសៀវភៅដែលពួកគេចង់រកបាន នៅក្នុងបណ្ណាល័យ។
    ការសិក្សាស្រាវជ្រាវរបស់អង្គការទស្សនៈពិភពលោក ក៏បានបង្ហាញដែរថា បើទោះបីជាសិស្សអាចចូលបណ្ណាល័យ បានគ្រប់គ្រាន់ក៏ដោយ ក៏នៅក្នុងករណីជាច្រើន មានការខ្វះខាតសកម្មភាពជំរុញការអាន ដែលមានសារៈសំខាន់ក្នុងការពង្រឹងជំនាញអាន និងបង្កើនការចូលចិត្តអាន និងសិក្សារបស់សិស្ស ដូចជា ការនិទានរឿង ការអានឮៗ និងការលេងល្បែងអក្សរ។
    ឯ.ឧ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ធ្លាប់បានបញ្ជាក់ថា ក្រសួងបានរៀបចំស្តង់ដារបណ្តាល័យ ដើម្បីបង្កើតបរិយាកាសវិជ្ជមានសម្រាប់ការអានរបស់កុមារ។ ជាមួយគ្នានេះ ក្រសួងបានដាក់ចេញកម្មវិធីសាលាកុមារមេត្រី និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ ឱ្យជួយផ្តល់លទ្ធភាពឲ្យកុមារបានអានសៀវភៅ  ព្រមទាំងជួយផ្តល់ជាសម្ភារៈសិក្សាបណ្តុះបណ្តាលជំនាញគ្រូ ដើម្បីបង្កើនការពង្រឹងសមត្ថភាពអំណានរបស់សិស្ស និងធនធានអំណានរបស់កុមារ។
    តាមមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ បានធ្វើកំណែទម្រង់ លើ          វិស័យអប់រំ ដើម្បីកាត់បន្ថយជនមិនចេះអក្សរ និងធ្វើឱ្យកុមារកម្ពុជា យ៉ាងហោចណាស់បានបញ្ចប់ការសិក្សានៅកម្រិតថ្នាក់ទី៩៕
អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>