ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញ
ត្រូវធ្វើដូចជាគ្រាប់ផ្លែទទឹមដែលនៅស្អិតជាប់ជាមួយគ្នា
ចេញផ្សាយ  ១៤-មិនា-២០១៧    ដោយ : SengChhay

 ការសែត People’s Daily

         ​​  ថ្ងៃទី១០ខែមិនាលោក ស៊ីជីនភីង(Xi jinping)ប្រធានរដ្ឋចិនបានចូលរួមពិនិត្យពិភាក្សាជា​មួយតំណាងនៃមហា​សន្និ​បាតលើកទី៥នីតិកាលទី១២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនតំបន់ស្វយ័តស៊ីនជាំង​។លោកបានចង្អុលបង្ហាញថា ត្រូវ​ចេះស្រលាញ់ថែរក្សាសាមគ្គីជនជាតិឱ្យ​ដូចស្រលាញ់ថែរក្សាភ្នែករបស់ខ្លួនឯង ហើយយកចិត្តទុកដាក់​សាមគ្គី​ជនជាតិ​ដូចជា​​យក​ចិត្តទុកដាក់ជីវិតរបស់ខ្លួនឯងដែរ និងធ្វើដូចជាគ្រាប់ផ្លែទទឹមដែលស្អិតជាប់ជាមួយគ្នា។

            នៅទសវត្សរ៍ឆ្នាំ១៩៥០  កសិករឈ្មោះKurban Tulum រស់នៅក្នុងស្រុកធៀន តំបន់ស៊ីនជាំងបាន​គិតជា​ច្រើន​លើក​ច្រើន​សារ​ចង់“ជិះសត្វលាឡើងមកក្រុងប៉េកាំងដើម្បីជួបសួរសុខទុក្ខលោកប្រធានម៉ៅ(កាលនោះជាប្រធានាធិបតីចិន)” ដើម្បី​បង្ហាញ​​​នូវ​ទឹកចិត្តដឹងគុណដល់តំបន់ដែលត្រូវបានរំដោះ ក្រោយមកលោកបានជួបជាមួយលោក ម៉ៅសេទុង ចំនួនពីរដង។​ ចៅទួត​ស្រីរបស់លោក ធ្លាប់បានសរសេសំបុត្រឱ្យលោក ស៊ី ជីនភីង ដោយបានបង្ហាញពីអាម្មណ៍ស្នេហាជាតិ និងស្រុក​កំណើត។ថ្ងៃទី១១ខែមករាឆ្នាំនេះ លោក ស៊ី ជីនភីង បានតបទៅវិញដោយជូនពរគ្រួសារនាង និងអ្នកស្រុកទាំង​ឡាយ​ឱ្យ​មាន​សេចក្ដីសុខ ហើយសង្ឃឹមថាគ្រប់ជនជាតិទាំងអស់ត្រូវធ្វើដូចជាគ្រាប់ផ្លែទទឹមដែលនៅស្អិតជាប់ជាមួយគ្នា ហើយនៅ​ក្រោមការ​ដឹកនាំ​របស់បក្សរួមគ្នាបង្កើតតំបន់ស៊ីនជាំងកាន់តែស្រស់ស្អាតនៅថ្ងៃស្អែក។

            សមាជិកតំណាងនៃតំបន់ស៊ីនជាំងឈ្មោះMamtimin បានបង្ហាញថា “បច្ចុប្បន្នការសាមគ្គីជនជាតិនៅស៊ីនជាំង មាន​សកម្មភាពអភិវឌ្ឍបានល្អប្រសើរ ហើយការរួមសាមគ្គី​នៃជនជាតិខុសគ្នាបាន​ក្លាយជាមហាគ្រួសារ។​ ៥៦ជនជាតិគឺជាគ្រួសារ​តែមួយ យើងទាំងអស់គ្នាត្រូវធ្វើដូចជាគ្រាប់ផ្លែទទឹមដូច្នេះនៅស្អិតជាប់ជាមួយគ្នា។”

            ប្រទេសចិនមានជនជាតិសរុបចំនួន៥៦ ហើយជនជាតិហានគឺជាជនជាតិសំខាន់ ដែលមានចំនួនសរុប៩១,៥១%​នៃ​ប្រជាជនចិនសរុប។តំបន់ស៊ីនជាំងគឺជាតំបន់ដែលមានជនជាតិច្រើនរស់នៅប្រមូលផ្ដុំគ្នា សរុបមាន​៤៧ជនជាតិ​បានតាំង​ទី​លំនៅ​ក្នុងតំបន់នេះ ហើយក្នុងនោះជនជាតិដែលតាំងទីលំនៅពីមួយជំនាន់ទៅមួយជំនាន់ មានចំនួន១៣ជនជាតិ ដូចជា ជនជាតិអ៊ុយគ័រ ហាន់ ហាសាខឹ ហួយជាដើម។គិតមកដល់ត្រឹមចុងឆ្នាំ ២០១១ ចំនួនជនជាតិភាគតិចនៅក្នុង​តំបន់ស៊ីនជាំងមានចំនួន៦០%នៃប្រជាជនសរុបក្នុងតំបន់នេះ។ចាប់តាំងពីប្រទេសចិនថ្មីត្រូវបានបង្កើតមក រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់អំពីការរួមសាមគ្គីនៃតំបន់ស៊ីនជាំងនិងរួមគ្នាអភិវឌ្ឍ។ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ តំបន់ស្វយ័តវួយអ៊ូអ័រស៊ីនជាំង បានដំណើរការសកម្មភាព “ការរួមសាមគ្គីជនជាតិគ្រួសារតែមួយ”ជាផ្លូវការណ៍ ដូចនេះកម្មាភិបាលរដ្ឋាភិបាល និងប្រជាជនរស់នៅតំបន់ស៊ីនជាំងខាងត្បូង រួមសាមគ្គីគ្នាក្លាយ​ជាគ្រួសារសាច់ញាតិ។​ រាល់ពីរខែម្តង ក្រុមការងារកម្មាភិបាល ត្រូវទៅរស់នៅរួមគ្នាជាមួយប្រជាជននៅតំបន់ខាងត្បូងស៊ីនជាំង​ចំនួនមួយថ្ងៃ៕

 

ត្រលប់ក្រោយ >>