ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
ចេញផ្សាយ  ១៦-មិនា-២០១៧    ដោយ : CHHON veasna

គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..

សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានទទួលមរណៈភាពកាលពីថ្ងៃទី១៥ មិនា ឆ្នាំ២០១៧ វេលាម៉ោង៧កន្លះយប់ ដោយរោគគាពាធ ក្នុងជន្មាយុ៦៧ឆ្នាំ ។ សពសម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានដឹកតាមយន្តហោះពីទីក្រុងប៉េកាំងប្រទេសចិន មកដល់កម្ពុជា កាលពីវេលាម៉ោង.... ត្រូវនឹងថ្ងទី១៦ ខែមីនា ឆ្នាំ២០១៧ ដើម្បីធ្វើតាមប្រពៃណី នៅគេហដ្ឋានសព ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ជាមួយគ្នានេះ ភ្លាមៗ ក្រោយទទួលបានដំណឹងច្បាស់ការ ដ៍ក្រៀមក្រំនឹងតក់ស្លុតសោកស្តាយ  ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយះឯ.ឧប៊ុន អ៊ុយ រដ្ឋមន្ត្រីស្តីទី នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់នៅក្នុងលិខិត ជម្រាបជូនរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ទីស្តីការគណៈរដ្ឋមន្ត្រី មានភារកិច្ចស្នើសុំបុរេប្រទានថវិកាជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់) ដោយយោង តាមប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃ ខែ ឆ្នាំដដែល។ ការសម្រេចចំណាយថវិការ ដ៍ច្រើនសន្ធឹកសន្ទាប់ សំរាប់ចាត់ចែងរៀបចំពីធីបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានគណរដ្ឋមន្ត្រីអះអាងថា ដោយសារតែ សម្តេចគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីកម្មគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិនិងប្រជាជន។

 

 មុនទទួលមរណះភាព សពឯ.ឧ បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ផ្ដល់គោរមងារជា «សម្ដេចវិបុលបញ្ញា សុខ អាន» កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ។ បើតាមព្រះរាជក្រឹត្យ សម្តេចវិបុលបញ្ញា សុខ អាន បានចូលបម្រើជាតិមាតុភូមិកម្ពុជា តាមរយៈរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។  សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមដឹកនាំប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដោយបាននាំមកនូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារនូវឯករាជ្យជាតិ និងបូរណភាពទឹកដី ។

 ជីវប្រវត្តិ របស់សម្ដេចវិបុលបញ្ញា សុខ អាន បានបង្ហាញថា សម្ដេច មុនទទួលមរណភាព សព្វថ្ងៃគឺជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេច កើតនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៩៥០ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់   ខេត្ដតាកែវ នឹងបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក ជំទាវ អាយ អាន្នី សុខ អាន នឹងមានកូនស្រីមួយនាក់ និងកូនប្រុសបួននាក់ ដែលបុត្រីច្បង ឈ្មោះ សុខ សុម៉ា កូនប្រុស ឈ្មោះ សុខ ពុទ្ធីវុធ .សុខ សូកាន,សុខ សូកេន នឹងទី៥ ឈ្មោញ សុខ សង់វ៉ា។

ទាក់ទងនឹងបទពិសោធន៍ របស់សម្ដេចវិបុលបញ្ញា សុខ អាន ២០០៤-បច្ចុប្បន្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។ឆ្នាំ ១៩៩៣- បច្ចុប្បន្ន សមាជិករដ្ឋសភាមណ្ឌលខេត្ដតាកែវ១៩៩៨- ២០០៤ ជាទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ១៩៩២-១៩៩៨ សហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី១៩៩១ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តំណាងនៃគណបក្សប្រជាជនកម្ពុជា ប្រធានខុទ្ទកាល័យកណ្ដាល នៃគណៈកម្មាធិការមជ្ឈឹមបក្ស គណៈ បក្សប្រជាជន អនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ,ឆ្នាំ១៩៨៨ ជាអនុរដ្ឋមន្ដ្រីក្រសួងការបរទេស ឆ្នាំ១៩៨៥ ជាឯអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំនៅប្រទេសឥណ្ឌា ឆ្នាំ១៩៨៣ ជាអគ្គលេខាធិការ នៃគណៈកម្មាធិការសន្ដិភាពជាតិកម្ពុជា ឆ្នាំ ១៩៨១ ជាអគ្គលេខា ធិការ នៃក្រសួងការបរទេស ប្រធានខុទ្ទកាល័យផ្ទាល់របស់សម្ដេច ហ៊ុន សែន ក្រសួងការបរទេស​។

 

ដើម្បីសម្រួលដល់កិច្ចដំណើរការនៃពិធីបុណ្យសព  ផ្លូវ១ ចំនួន នៅជុំវិញគេហដ្ឋាន សម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានអាជ្ងាធរក្រុងភ្នំពេញ បិទបណ្ដោះអាសន្នហើយ ដើម្បីសម្រួល ការរៀបចំពិធីបុណ្យសព ដែលមានទីតាំង ស្ថិតនៅផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

 

 នៅក្នុងមរណភាព សម្តេចសុខអាន ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រលប់ថ្ងៃទី១៥ មីនា  បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន។ គណៈកម្មការរៀបចំបុណ្យសពនេះដឹក នាំដោយ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជាប្រធាន និង សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិករាជរដ្ឋាភិបាលជាច្រើនរូបទៀត៕

ត្រលប់ក្រោយ >>