ព័ត៌មានថ្មីៗ:គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០គណរដ្ឋមន្ត្រី កម្ពុជា ស្នើសុំបុរេប្រទានថវិកា ជំពូក(៦២ ០២៨) ចំនួន ៣.០០០ .០០០.០០០រៀល (បីប៊ីលានរៀលគត់ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យ ជូនសពសម្តេចវិបុលបញ្ញា សុខអាន ដើម្បីអោយសាកសម និងកិត្តិយស ដែលសម្តេចបានបំរើប្រទេសជាតិ គ្រានៅមានជីវត..
ប្រទេសចិនត្រៀមបង្កើត តំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន ១០ទៅ២០កន្លែងមុន ឆ្នាំ២០២០
ចេញផ្សាយ  ១៦-មិនា-២០១៧    ដោយ : SengChhay

CRI Online​៖ លោក ហ្វាង ចៀនមឹង អនុប្រធាននាយកដ្ឋានសមុទ្រជាតិចិន បានថ្លែងឱ្យដឹងកាលពីថ្ងៃទី១៥ មីនា មិ្សលមិញថា ប្រទេសចិនត្រៀមបង្កើតតំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន១០ទៅ២០កន្លែងនៅមុនឆ្នាំ២០២០ ហើយតំបន់គំរូក្រុមទីមួយនឹងធ្វើការពិនិត្យដើម្បីទទួលយកនៅចុងឆ្នាំ២០១៧នេះ។

លោក ហ្វាង ចៀនមឹង បានបង្ហាញថា សេដ្ឋកិច្ចសមុទ្រគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ កាលពីឆ្នាំ២០១៦កន្លងទៅបរិមាណសរុបនៃសេដ្ឋកិច្ចសមុទ្រមានចំនួនរហូតដល់ ៧ទ្រីលានយ័នប្រាក់ចិន ពោលគឺប្រមាណ៩,៥%នៃ GDP។ ប៉ុន្មានឆ្នាំមកនេះ វិស័យឧស្សាហកម្មសមុទ្រដែលមានលក្ខណៈជាប្រពៃណីមានការអភិវឌ្ឍបាន​ល្អប្រសើរ ហើយសេវាកម្មសមុទ្រកើតថ្មីបានអភិវឌ្ឍយ៉ាងលឿនរហ័ស។ លោកសង្ឃឹម​ថា ការកសាងតំបន់គំរូអាចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក្នុងពេលដំណាលគ្នា ហើយថែមទាំងជួយថែរក្សាអេកូបរិស្ថានអេកូសមុទ្រផងដែរ។ រដ្ឋាភិបាលចិននឹងបង្កើតវេទិកាសាធារណៈ ដើម្បីជួយក្នុងការតភ្ជាប់នូវទីផ្សារ។

អេកូបរិស្ថានសមុទ្ររបស់ប្រទេសចិន កំពុងល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ​។ យោងតាមទិន្នន័យតាមដាន ឆ្នាំ២០១៦ ផ្ទៃដែនទឹកល្អប្រសើររបស់ប្រទេសចិន មានចំនួនរហូតដល់ ២២,៧ម៉ឺនគីឡូម៉ែត្រការ៉េ បើធៀបនឹងឆ្នាំ២០១៥ បានកើនឡើងចំនួន១,៥ម៉ឺនគីឡូម៉ែត្រការ៉េ៕

 

ត្រលប់ក្រោយ >>