ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញ
​​​លោក ​លី ខឺឈាំង ​៖ អាស៊ាន​ជា​ទិសដៅ​ចម្បង​ នៃ​ទំនាក់ទំនង​ការទូត​របស់ចិន ជាមួយ​ប្រទេស​​ជិតខាង​
ចេញផ្សាយ  ១៦-មិនា-២០១៧    ដោយ : SengChhay

ថ្ងៃ​ទី១៥ ​ខែមីនា​ លោក ​លី ខឺឈាំង​ នាយករដ្ឋមន្ត្រីចិន​បាន​ជួបសន្ទនា​ជាមួយ​អ្នកសារព័ត៌មាន​ចិននិង​បរទេស​នៅវិមាន​សភាប្រជាជន​ និងបានឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន​អំពី​បញ្ហា​សេដ្ឋកិច្ច​ជាតិ​ចិន​ ពាណិជ្ជកម្ម​សេរី​ ស្ថានការណ៍តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ និង​ម្លាំង​សម្ពាធខាងការប្រកបអាជីព​ជាដើម​ ។

ពេល​និយាយ​ដល់​ស្ថានកាណ៍​អាស៊ីប៉ាស៊ីហ្វិក​   ​លោក ​លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន​បាន​ថ្លែងថា​តំបន់​អាស៊ីប៉ាស៊ីហ្វិក ជាផ្ទះ​រួម​របស់​បណ្តាប្រទេស​នានាក្នុងតំបន់។ ប្រទេស​ចិន​​មិន​សង្ឃឹម​ហើយក៏​មិនចង់​ឃើញ​ការប្រកាន់​បក្សពួក​កើតឡើង​នោះដែរ និយាយរួម​គឺ​ត្រូវ​គាំពារ​សន្តិភាពនិងស្ថិរភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ៕

នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក យើង​ចាត់ទុក​អាស៊ាន​ជា​ទិសដៅ​ចម្បង​នៃ​ទំនាក់ទំនង​ការទូតរបស់ប្រទេសចិន​​ជាមួយ​ប្រទេស​​ជិតខាង គាំទ្រ​ការកសាង​សហគមន៍អាស៊ាន ដើរ​តួនាទី​ដែល​មាន​ឋានៈស្នូល​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់ ។

យើង​សង្ឃឹមថា​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ គឺជា​តំបន់មួយ​ដែល​មាន​ស្ថិរភាព​និង​មាន​របៀបរៀបរយ និង​ជា​តំបន់មួយ​ដែល​អាចធ្វើ​ការ​​ពិគ្រោះពិភាក្សា​​​និង​​ដើរដល់មតិឯកភាពគ្នាបាន​។ យើង​សង្ឃឹមថា​អាច​រួមគ្នាគាំ​ពារ​សន្តិភាពនិង​ស្ថិរភាព​ក្នុង​សមុទ្រចិន​ខាងត្បូង​ ហើយភាគី​​ពាក់ព័ន្ធនានា​អាច​ដោះស្រាយ​បញ្ហា​​ជម្លោះ​តាមរយៈការ​ពិគ្រោះពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ ក្នុងន័យ​រួម​គ្នា​គាំពារ​សន្តិភាព​ ស្ថិរភាព​និង​ការអភិវឌ្ឍន៍​ក្នុងតំបន់ ។

លោក ​លី ខឺឈាំងបានថ្លែង​ថា​ ប្រទេស​ចិននិងអាមេរិក​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​ច្រើននៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងរយៈពេល​ច្រើន​ឆ្នាំមកម្ល៉េះ។ ​ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន​បាន​បង្កើត​ទីចាត់ការទូទៅ ​នៃជំនួញ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ក្នុង​ប្រទេស​ចិន​  ហើយប្រទេស​ចិន​សង្ឃឹម​ថា​ កិច្ចសហប្រតិបត្តិការ​រវាង​ចិននិង​អាមេរិក​មាន​ផលប្រយោជន៍​កាន់តែ​ច្រើន​ឡើង​ៗ ដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​​អាស៊ាន​អាច​រកបាន​នូវ​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍​ ដោយ​មិន​មានអារម្មណ៍​​ខ្វល់​ខ្វាយ​​​។

ពេល​និយាយ​ដល់​ពាណិជ្ជកម្ម​សេរី​ ​លោក​ លី ខឺឈាំងបានថ្លែង​ថា​ ប្រទេសចិន​ប្រកាន់ខ្ជាប់​គោលជំហរ​មួយ​ជាប់ជានិច្ច នោះ​គឺ​គាំពារ​សកលភាវូបនីយកម្ម​ខាងសេដ្ឋកិច្ច គាំទ្រ​ពាណិជ្ជកម្ម​សេរី ។  ​ឆ្នាំ​២០១៦  ប្រទេសចិន​បានទាក់ទាញ​ទុនពីបរទេស​ចំនួន​ ១២៦ ពាន់ លាន​ដុល្លារអាមេរិក​​ ​ដែល​ជាប់លំដាប់ថ្នាក់ទី១ ក្នុង​ចំណោម​​ប្រទេស​កំពុងអភវិឌ្ឍន៍​ ។

ប្រទេសចិន​កំពុង​​ជំរុញ​ការកសាង​តំបន់​ពាណិជ្ជកម្ម​សេរី​សាកល្បង​ក្រុង​សៀងហៃយ៉ាងសកម្ម។ ​ឆ្នាំ​ ២០១៧ នេះ​ ប្រទេស​ចិន​នឹង​រៀបចំ​វេទិកា​កំពូល​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្រោម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ “ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ “  ​និង​បន្ត​ដាក់ចេញ​វិធានការ​សម្រាប់​ពង្រីក​​ការបើក​ចំហកាន់តែធំ​ ។​ ​ប្រទេស​ចិន​និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​បាន​ផ្តួច​ផ្តើម​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ ឬ​ធ្វើ​ការចរចារ​អំពី​កិច្ចព្រមព្រៀងវិនិយោគ​និង​ពាណិជ្ជកម្ម​ ដែលអ្វី​ទាំងនេះ​សុទ្ធ​តែ​អំណោយ​ផល​ដល់​ការ​អនុវត្ត​វិធានការ​បើកចំហ​ទាំង​សងខាង​ ។ ម្យ៉ាង​វិញ​ទៀត​  ប្រទេស​ចិន​នឹង​បន្ត​បង្កើន​ការ​បើក​ចំហ​ ទាក់​ទាញ​ការវិនិយោគ​ ដើម្បី​រួម​រំលែក​​សក្តានុពល​អភិវឌ្ឍន៍​លើ​សកលលោក​។

ត្រលប់ក្រោយ >>