ព័ត៌មានថ្មីៗ:មន្ត្រីសុខាភិបាលអះអាងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ “ ជក់បារីបណ្តាលអោយកើតជំងឺបេះដូងសរសៃឈាម“គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ជាប់លំដាប់លេខរៀងទី២០ នៅលើសន្លឹកឆ្នោតសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥នៅថ្ងៃទី៣១ ឧសភា ខាងមុខដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនគណៈបក្សប្រឆំាង ដែលកំពុងតែប្រឆំាងជាមួយគណៈបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាសព្វថ្ងៃ នៅតែបន្តស្រែកឲ្យមានការផ្លាស់ប្តូរ ។យុវជនកម្ពុជា ជំរុញអោយរាជរដ្ឋាភិបាល បង្កើនពន្ធបារីរហូតដល់ ៧០ភាគរយ
កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា
ចេញផ្សាយ  ១៧-មិនា-២០១៧    ដោយ : Kol Chhamnol

កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា
MC:កម្ពុជាបញ្ជាក់អំពី ជំហរ គោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា បើទោះបីសង្គមស៊ីវិល សម្តែងការមិនពេញចិត្តយ៉ាងណាក្តី។
    ឯ.ឧ ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការនៃប្រទេសកម្ពុជា នៅថ្ងៃទី១៦ខែមីនា បានបញ្ជាក់អំពី ជំហរដដែលរបស់កម្ពុជាដែលគោរពតាមMOUនៃប្រទេសកម្ពុជានិងអូស្រ្តាលី ក្នុងទទួលយកជនភៀសខ្លួនពីកោះនេរ៉ុ មករស់នៅកម្ពុជា។
    ការលើកឡើងនេះបានធ្វើឡើង ក្នុងជំនួបជាមួយលោកស្រី Concetta Fierravanti –Wells សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្រ្តីអភិវឌ្ឍអន្តរជាតិនៅតំបន់ប៉ាស៊ីហ្វិច នៃប្រទេសអូស្រ្តាលី នៅទីស្តីការក្រសួងការបរទេស ដែលត្រូវបានដកស្រង់ដោយ ឯ.ឧ ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ។
    ឯ.ឧ ជុំ សុន្ទរីបានបន្តថា ក្រៅពីការពិភាក្សាអំពីជនភៀសខ្លួន កម្ពុជា-អូស្ត្រាលី ក៍បានពិភាក្សាលើ ការបោសសំអាតមីន ,ការទប់ស្កាត់អំពើហិង្សាលើកស្រ្តី ព្រមទាំងបំណងចង់អញ្ចើញសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា ចូលក្នុងកិច្ចប្រជុំកំពូលរវាងអាស៊ាននិងអូស្រ្តាលីនៅខែមីនាឆ្នាំ២០១៨។
    លោក សួន ប៊ុនស័ក្ត ទីប្រឹក្សាឯករាជ្យ និងជាអតីតអគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគម ការពារសិទ្ធិមនុស្សកម្ពុជា បានសម្តែងការមិនពេញចិត្តចំពោះការទទួលយកជនភៀសខ្លួនស៊េរីនិងរ៉ូហ៊ិនយ៉ា បន្តពីអូស្ត្រាលីឲ្យមករស់នៅកម្ពុជា ដែលប៉ះពាល់ជាអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។
    លោកបន្តថា កម្ពុជាជាប្រទេសក្រីក្រមិនគួរទទួលបន្ទុកការងារនោះឡើយ បើទោះបីកម្ពុជាជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីជនភៀសខ្លួនក៍ដោយ។ ប៉ុន្តែកម្ពុជាអាចទទួលយកតែជនភៀសខ្លួន ទាំងឡាយណា ដែលរត់ភៀសខ្លួនចូលមកកម្ពុជាផ្ទាល់តែម្តង ជាជាងទទួលបន្តពីអូស្ត្រាលីដូចនេះ។
    លោកបន្ថែមថា បើជនភៀសខ្លួនដែលមានទិសដៅរួចទៅហើយ កម្ពុជាពុំគួររងរឺត្រង់ចាំទទួលជនភៀសខ្លួនបែបនឹងនោះទេ គួរតែរដ្ឋ រឺជាប្រទេសដែលជនភៀសខ្លួនតម្រង់ទៅនៅ ជាអ្នកទទួលភារកិច្ចនេះទៅវិញ។
    សូមរំលឹកថា កន្លងមកនេះ កម្ពុជាបានផ្តល់ទីតាំងដល់ជនភៀសខ្លួនសរុបចំនួន៦នាក់  មកពីកោះនេរ៉ុដែលរដ្ឋាភិបាលអូស្រា្តលី បានបញ្ជូនបន្តឲ្យមកនៅកម្ពុជា ប៉ុន្តែនៅពេលបច្ចុប្បន្នមាននៅសល់តែ២នាក់ប៉ុណ្ណោះ គឺជនជាតិស៊េរីនិងរ៉ូហ៊ិនយ៉ា ខណៈជនភៀសខ្លួន ៤នាក់ផ្សេងទៀតត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាវិញ៕កុល ចំណូល



ត្រលប់ក្រោយ >>