ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧
ចេញផ្សាយ  ១៧-មិនា-២០១៧    ដោយ : Kol Chhamnol

គ.ជ.ប ប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧
MC: មន្រ្ដីជាន់ខ្ពស់គ.ជ.ប បានប្រកាសថា នឹងទទួលយកនូវអនុសាសន៍ពីគ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ដើម្បីធ្វើការកែលម្អនៅក្នុងនីតិវិធី ឬបទបញ្ជា សម្រាប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្ដទី៤ ឆ្នាំ២០១៧ នេះ ដើម្បីឱ្យការបោះឆ្នោតមានយុត្ដិធម៌ និងទទួលយកបាន។
    ឯ.ឧ ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា(គ.ជ.ប) បានមានប្រសាសន៍ថា គ.ជ.ប នឹងប្រមូលយកនូវ អនុសាសន៍ទាំងឡាយ ដែលបានផ្អែកទៅលើទិដ្ឋភាព ច្បាប់ និងការអនុវត្ដជាក់ស្ដែងហើយរាល់ការលើកឡើងសំណូមពរពីគ្រប់ភាគីពាក់ព័ន្ធវាមានប្រយោជន៍ ដល់ការបោះឆ្នោត។
    ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្ដីពីតួនាទី និងការទទួលខុសត្រូវរបស់គ.ជ.ប ក្នុងការ  គ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី១៧ ខែមីនានេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ឯ.ឧបានអះអាងថា ប្រតិទិនស្តីពីការរៀបចំបោះឆ្នោតបានកំណត់រួចហើយ។
    ឯ.ឧបានលើកឡើងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៤ ឆ្នាំ២០១៧នេះ គ.ជ.ប បានចែងលម្អិតនៅក្នុងបទបញ្ជា និងនីតិវិធីរបស់ខ្លួនពាក់ព័ន្ធនឹងយុទ្ធនាការឃោស នារបស់គណបក្សនយោបាយដោយដាក់ចេញនូវបទប្បញ្ញត្ដិច្បាស់លាស់ ហើយប្រសិនបើភាគីពាក់ព័ន្ធ គោរពឱ្យបានត្រឹមត្រូវ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ការឃោសនាបោះឆ្នោត នឹង មិនមានអ្វីកើត ឡើងនោះទេ។
ឯ.ឧបានឱ្យដឹងទៀតថា ក្នុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតគណបក្សនយោបាយអាចធ្វើការ ឃោសនារបស់ខ្លួនបានជាធម្មតា ប៉ុន្ដែការដង្ហែរក្បួនអាចប្រព្រឹត្ដទៅក្នុងមួយគណ បក្សធ្វើបានតែពីរ លើកនោះទេ ដែលគ្រប់គណបក្សនយោបាយអាចធ្វើចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០ យប់ ហើយពេលថ្ងៃអាចសម្រាករយៈពេល២ម៉ោង ចាប់ពីម៉ោង១២ ដល់ម៉ោង២រសៀល។
    លោក សម គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិក បានចាត់ទុកថា ការរៀបចំពិគ្រោះយោបល់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្ដល់ឱកាសដល់គណបក្ស នយោបាយ និងអង្គការសង្គមស៊ីវិលបានលើកឡើងនូវក្ដីកង្វល់ចំនួន សម្រាប់ឱ្យ គ.ជ.ប ធ្វើការសម្រប សម្រួល និងកែលម្អនូវចំណុចខ្វះខាត ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្ដទៅប្រកបដោយភាពត្រឹមត្រូវ យុត្តិ ធម៌ និងមានតម្លាភាព។
លោកបានបន្ដថា ក្នុងកិច្ចពិភាក្សានេះ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងភាគីពាក់ ព័ន្ធអាចជួយផ្ដល់ជាជំនួយស្មារតីដល់គ.ជ.ប ដើម្បីអនុវត្ត ទៅតាមនីតិវិធីក្នុង យន្ដការដោះស្រាយបណ្ដឹង ខណៈពេលយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ។
លោកបានបន្ថែមថា កន្លងមក មានការលើកឡើងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអំពីការប្រើ ប្រាស់ទីកន្លែងសាធារណៈមិនស្មើភាពគ្នាដោយសារតែគណបក្សនយោបាយខ្លះអាចប្រើប្រាស់បានច្រើនជាងគណបក្សមួយផ្សេងទៀត និងបញ្ហាកើតឡើងមួយចំនួនទៀត ដើម្បីលើកយកមកធ្វើការពិភាក្សា ហើយដាក់ឱ្យគ.ជ.បរៀបចំយន្ដការក្នុងការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧នេះ បាន កាន់តែល្អប្រសើរថែមទៀត។
យោងតាមប្រតិទិនរបស់គ.ជ.ប សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៤ ឆ្នាំ២០១៧នេះ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ដែលមានគណបក្សនយោបាយចូលរួមចំនួន១២គណបក្ស៕ កុល ចំណូល
 

ត្រលប់ក្រោយ >>