ព័ត៌មានថ្មីៗ:អង្គការជនពិការកម្ពុជាត្រៀមបញ្ជូនជនជនពិការជាង២០០នាក់ដើម្បីចូលរួមជួយសម្រួល ជនពិការ ក្នុងដំណើរការបោះឆ្នោតសមិទ្ធផលនៃយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”លោក XiJinping ប្រធានរដ្ឋចិនបានជួបជាមួយ អ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសបន្ទាប់ពីសន្និសីទជាន់ខ្ពស់វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ បើក​ធ្វើ​នៅក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១៤ ខែ​ឧសភាលោកចាំង កោលីឧបនាយរដ្ឋមន្រ្តីចិន បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គ ជាន់ខ្ពស់នៃវេទិកាកំពូល សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ
ក្រសួងវប្បធម៌ ផ្ទេរ រូបិយវត្ថុពីសម័យបុរាណ ពីសារមន្ទីរជាតិកម្ពុជាទៅឱ្យសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា ដើម្បីគ្រប់គ្រង
ចេញផ្សាយ  ៣០-មិនា-២០១៧    ដោយ : Kol Chhamnol

ក្រសួងវប្បធម៌ ផ្ទេរ រូបិយវត្ថុពីសម័យបុរាណ ពីសារមន្ទីរជាតិកម្ពុជាទៅឱ្យសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា ដើម្បីគ្រប់គ្រង
MC: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចផ្ទេរ រូបិយវត្ថុពីសម័យបុរាណ និងវត្ថុសិល្បៈពីសារមន្ទីរជាតិកម្ពុជា ទៅឱ្យសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា ដើម្បីគ្រប់គ្រង និងបង្កើនការយល់ដឹងពីប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា។
    លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯ.ឧ ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្ទេររូបិយវត្ថុពីសម័យបុរាណ និងវត្ថុសិល្បៈមួយចំនួនទៀត នារសៀលថ្ងៃទី ២៩ ខែ មីនានេះ នាទីស្តីការក្រសួងវប្បធម៌ ដើម្បីផ្សព្វផ្សាយជូនសាធារណៈជនស្វែងយល់ ពីប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីសម័យបុរាណ មកដល់          បច្ចុប្បន្ន។
    វត្ថុបុរាណនិងវត្ថុសិល្បៈដែលត្រូវបានផ្ទេរមានចំនួន ៦៧មុខរួមមាន កាក់ប្រាក់ ផ្លែពន្លាក ដុំ          លោហៈ ដែកទាមថ្មប្រាសាទ កំសៀវទឹក ដែលប្រើប្រាស់ក្នុងសម័យបុរាណ។
    លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការផ្ទេរនេះ នឹងចូលរួមចំណែកលើកតម្លៃ និងភាពទាក់ទាញដល់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រី ឦសានវរ្ម័ន ក៍ដូចជាចូលរួមផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌កម្ពុជា កាន់តែទូលំទូលាយជូនភ្ញៀវជាតិនិងអន្តរជាតិ ។
    លោកជំទាវបានបន្តថា ជាមួយគ្នានេះ អ្នកជំនាញនៃនាយកដ្ឋានសារមន្ទីរក៍បានចូលរួមចំណែក សិក្សាពីសិលាចារឹកបុរាណមួយចំនួន ដែលនិយាយពីការជួញដូរ និងបានធ្វើការផ្តិតសិលាចារឹកសំខាន់ ៗចំនួន៥ ដែលមានចំនួនសរុប៩ផ្ទាំង និងបានជ្រើសរើសសិលាចារឹកចំនួន៣ ដើម្បីធ្វើការចម្លងដូច សម្រាប់ដាក់តាំងបង្ហាញនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន។
    ឯ.ឧ ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការផ្ទេរសមុច្ច័យជាបុរាណវត្ថុនិងវត្ថុសិល្បៈនាពេលនេះ ពិតជាបានរួមចំណែកដល់ការរៀបចំ ឱ្យកាន់តែមានភាពប្រចក្សទៅនឹងដំណាក់កាលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។
    ឯ.ឧបានពន្យល់ពីការបែងចែកប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាគ្រប់សម័យកាល ដែលពោរពេញដោយភាពសម្បូរបែប និងរស់រវើក ដោយផ្អែកលើគោលការណ៍សាមញ្ញ ងាយយល់ និងងាយចងចាំ។
    សូមបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា ជាអគាថដែលមាន២ជាន់ ជាសំណង់បុរាណសល់តាំងពីសម័យអាណានិគមនិយមបារាំង ស្ថិតនៅផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ផ្នែកខាងក្រៅនៃអគារ ត្រូវបានរក្សាទុករចនាបទដើមដដែល និងកែលម្អផ្នែកខាងក្នុងតាមប្លង់នៃដំណាក់កាលប្រវត្តិសាស្ត្រ របស់សេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា ។
    សារមន្ទីរនេះនឹងបញ្ចប់ការកសាង និងអាចចាប់ផ្តើមដាក់ដំណើរការជូនដល់សាធារណជនជាតិ និងអន្តរជាតិ ចូលទស្សនានៅចុងឆ្នាំ២០១៧ខាងមុខនេះ៕
អត្ថបទៈកុល ចំណូល

ត្រលប់ក្រោយ >>