ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
បំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍរួម រវាងប្រទេសទាំងពីរចិននិងកម្ពុជា
ចេញផ្សាយ  ៩-មេសា-២០១៧    ដោយ : SengChhay

លោកជាំង ជានគ័រ ប្រធាននៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជាអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន សៀវភៅក្រោមចំណងជើងថា « ស៊ីជីនភីង ៖អភិបាលកិច្ចប្រទេសចិន » ជាភាសាខ្មែរនឹងបោះពុម្ពផ្សាយនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ប្រិមប្រិយ ។ នេះជាសក្ខីភាពថ្មីនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ហើយក៏ជាកម្លាំងចលករថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ ។

ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្រសែចក្ខុនៃសហគមន៍អន្តរជាតិកាន់តែច្រើនឡើងៗបាននិងកំពុងផ្តោតទៅលើប្រទេសចិន ។ ហេតុអ្វីបានជាប្រទេសចិនអាចទទួលបានការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយស្ថិរភាព ? បញ្ហានេះបានធ្វើឱ្យសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបញ្ហាទាំងនេះ យើងទាំងអស់គ្នាអាចស្វែងរកចម្លើយពីក្នុងសៀវភៅ « ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន » ។

សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន ៧៩ អត្ថបទរបស់លោកស៊ី ជីនភីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម ។ បច្ចុប្បន្នសៀវភៅនេះបានបកប្រែជា ១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦ លាន ២ សែនក្បាលនៅលើសាកលលោកទាំងមូល ។ ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗអំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិននិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ ។ តាមរយៈសៀវភៅនេះ យើងនឹងអាចយល់ដឹងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការគិតគូរដល់ប្រជាជន កម្រិតវប្បធម៌ និងទឹកចិត្តដ៏ទូលំទូលាយរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ។

បន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៨កាលពីឆ្នាំ២០១២កន្លងមក ស្ថានការណ៍នៃការអភិវឌ្ឍរបស់ប្រទេសចិនមានភាពថ្មីស្រឡាង ពោលគឺនយោបាយប្រកបដោយស្ថិរភាព សេដ្ឋកិច្ចមានភាពរីកចម្រើន សង្គមមានភាពចុះសម្រុង វប្បធម៌មានភាពរុងរឿង ប្រជាជនមានជីវភាពរស់នៅប្រកបដោយសេក្តីសុខសុភមង្គល ។ ដោយឡែក កំណើនសេដ្ឋកិច្ចចិនប្រចាំឆ្នាំអាចរក្សាបានជាង ៦,៧ភាគរយ ជារៀងរាល់ឆ្នាំដែលបានផ្តល់ឱកាសការងារថ្មីជាង ១៣ លាននាក់ ព្រមទាំងបានកាត់បន្ថយបរិមាណជនក្រីក្រចំនួនជាង ១២ លាននាក់ជារៀងរាល់ឆ្នាំទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជានចិនទទួលបានផលប្រយោជន៍កាន់តែច្រើននិងកាន់តែមានអារម្មណ៍ទទួលបាននូវសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺប្រទេសចិនបានរួមវិភាគទានជាង៣០ភាគរយសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ហើយបានក្លាយទៅជា " ម៉ូទ័រ " សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកផងដែរ ។

ប្រទេសចិនអាចទទួលបានសមិទ្ធផលបែបនេះ គឺដោយសារមានការដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងមានការណែនាំពីទស្សនៈស្តីពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ។ នៅឆមាសទី២ ឆ្នាំ២០១៧ នេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សកុម្មុយនិស្តលើកទី ១៩ ដែលនឹងធ្វើការបូកសរុបនិងសម្រិតសម្រាំងបន្ថែមទៀតចំពោះទស្សនៈស្តីអំពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ។
ទស្សនៈដែលបានចាត់ទុកប្រជាជនជាស្នូល គឺជាចំណុចដ៏សំខាន់សម្រាប់តភ្ជាប់ខ្លឹមសារទាំងស្រុងក្នុងសៀវភៅ « ស៊ីជីនភីង ៖ អភិបាលកិច្ចប្រទេសចិន » ។ លោក ស៊ី ជីនភីង បានបញ្ជាក់ថា ៖ " ទស្សនៈអំពីការគ្រប់គ្រងនយោបាយរបស់ខ្ញុំ និយាយរួមគឺ ៖ បម្រើប្រជាជន និងទទួលខុសត្រូវលើបន្ទុករបស់ខ្លួន " " សេចក្តីប្រាថ្នារបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវ គឺជាគោលដៅសម្រាប់ការខិតខំប្រឹងប្រែងរបស់យើង " ...ពាក្យសម្តីទាំងនេះ គឺជាតម្លៃនៃទស្សនៈរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ដែលជាទឹកចិត្តយ៉ាងស្មោះនៃមនោសញ្ចេតនាគិតគូរដល់ប្រជាជននិងលើកតម្កើងប្រជាជនជាចម្បង ។ ការស្វែងរកផលប្រយោជន៍ជូនប្រជាជន ជាគោលបំណងរួមរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ។ ប្រជាជនចិនរីករាយរួមសហការជាមួយប្រជាជនកម្ពុជា ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុយជ្រោយរវាងចិន និងកម្ពុជា ក៏ដូចជាជំរុញដល់ការអភិវឌ្ឍសេដក្ឋិច្ចសង្គមនៃប្រទេសទាំងពីរផងដែរ ។

ប្រទេសកម្ពុជាជាប្រទេសដ៏សំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ លក្ខណៈពិសេសដ៏ធំបំផុតនៃទំនាក់ទំនងរវាងចិននិងកម្ពុជា គឺចំណងមិត្តភាពជាប្រពៃណីដែលមានប្រវត្តិសាស្ត្រតាំង ពីយូរលង់ណាស់មកហើយ ។ ប្រទេសទាំងពីរសុទ្ធតែមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរលង់និងត្រចះត្រចង់ ។ ប្រវត្តិសាស្ត្រនៃចំណងទំនាក់ទំនងប្រកបដោយមេត្រីភាពរវាងប្រទេសទាំងពីរគឺបានចាប់ផ្តើមពីជាង១០០០ឆ្នាំមុនមកម្ល៉េះ។ កាលពីខែតុលា ឆ្នាំ២០១៦ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានចុះផ្សាយនូវអត្ថបទដែលមានដាក់ឈ្មោះអ្នកនិពន្ធនៅលើប្រព័ន្ធសារព័ត៌មានកម្ពុជាក្រោមចំណងជើងថា « ធ្វើជាអ្នកជិតខាងល្អនិងមិត្តភ័ក្តិពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នា » ។ ហើយកាលពីខែមីនា ឆ្នាំ២០១៧នេះ ក្នុងខណៈពេលចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាវីរក្សត្រីយ៍នរោត្តម មុនិនាថ សីហនុ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានទូលថា ប្រទេសទាំងពីរត្រូវតែធ្វើការប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ដូចជាទៅលេងផ្ទះញាតិសន្តានអ៊ីចឹងដែរ ដើម្បីធ្វើឱ្យទំនាក់ទំនងនិងការផ្លាស់ប្តូរគ្នាមានភាពកាន់តែជិតស្និទ្ធទ្វេឡើង ។

ខ្ញុំជឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅ « ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន » ជាភាសាខ្មែរ នឹងក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់ពីប្រទេសចិន។ ខ្ញុំសង្ឃឹមថាប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជាអាចចាត់ទុកសៀវភៅនេះជាស្ពានសម្រាប់ធ្វើការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យមានភាពកាន់តែជិតស្និទ្ធ ដើម្បីធ្វើជាអ្នកជិតខាងល្អនិងមិត្តភ័ក្តិដ៏ពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នាជារៀងរហូត ៕

ត្រលប់ក្រោយ >>