ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់សេវាចុះបញ្ជីម៉ូតូនៅហាងលក់ម៉ូតូ ដើម្បីផ្តល់ភាពងាយស្រួលនិងឆាប់រហ័សជូនប្រជាពលរដ្ឋ
ចេញផ្សាយ  ១០-មេសា-២០១៧    ដោយ : Kol Chhamnol
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់សេវាចុះបញ្ជីម៉ូតូនៅហាងលក់ម៉ូតូ ដើម្បីផ្តល់ភាពងាយស្រួលនិងឆាប់រហ័សជូនប្រជាពលរដ្ឋ
MC:ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់សេវាចុះបញ្ជីម៉ូតូនៅហាងលក់ម៉ូតូ ដើម្បីផ្តល់ភាពងាយស្រួលនិងឆាប់រហ័សជូនប្រជាពលរដ្ឋ ខណៈយានយន្តកាន់តែមានបរិមាណកើនឡើង។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមមន្ត្រីជំនាញមួយក្រុមរបស់ក្រសួងអញ្ជើញចុះពិនិត្យមើលហាងម៉ូតូ ដើម្បីសង្កេតមើលអំពីរបៀបដំណើរការប្រព័ន្ធអនឡាញក្នុងការចុះបញ្ជីយានយន្ត និងយានជំនិះ និងដើម្បីពិភាក្សាជាមួយម្ចាស់ហាងលក់ម៉ូតូហុងដា និងស៊ូស៊ូគី រិះរកវិធីធ្វើឱ្យប្រព័ន្ធនេះមានភាពប្រសើរឡើង។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកក្នុងការផ្តល់សេវាចាំបាច់ សេវាតម្រូវការ សេវាសាធារណៈឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋ និងបានស្នើឱ្យគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុនហុងដា និងក្រុមហ៊ុនស៊ូស៊ូគីតភ្ជាប់ប្រព័ន្ធអនឡាញជាមួយក្រសួងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីយានយន្តកុំឱ្យមានការកកស្ទះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនអតិឋិជនដែលកំពុងទិញម៉ូតូនៅហាងម៉ូតូហុង ដា និងស៊ូស៊ូគីថា៖ ប័ណ្ណសម្គាល់យានយន្តថ្មីដែលបានដាក់ឱ្យប្រើប្រាស់នេះ មានគុណភាពល្អ ស្វិត មិនងាយរហែក មិនជ្រាបទឹក និងមានលក្ខណៈពិសេសចាំបាច់មិនអាចធ្វើការក្លែងបន្លំបានឡើយ។ អត្ថបទៈកុល ចំណូល
 
ត្រលប់ក្រោយ >>