ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា សៀវភៅ៖ ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន បង្ហាញកាន់តែស៊ីជម្រៅពី អភិបាលកិច្ចប្រទេសចិន ដែលទាមទារឲ្យកម្ពុជា ត្រូវតែស្វែងយល់ ក្នុងនាមជាមិត្តដ៏ល្អនឹងគ្នា
ចេញផ្សាយ  ១១-មេសា-២០១៧    ដោយ : SengChhay

១០ មេសា ២០១៧

លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា លោកជំទាវបានអានសៀវភៅសៀវភៅ៖ ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន ដោយយកចិត្តទុកដាក់ និងបានយល់ច្បាស់ពីតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្នរបស់ប្រទេសចិន ក្រោយកំណែទម្រង់សេដ្ឋកិច្ចចាប់ពីឆ្នាំ១៩៧៨ ។

លោកជំទាវ យល់ឃើញថា ក្នុងនាមជាមិត្តដ៏ជិតស្និតនឹងប្រទេសចិន កម្ពុជាត្រូវសិក្សាឲ្យកាន់តែស៊ីជម្រៅពីអភិបាលកិច្ចប្រទេសចិន ព្រោះវាបានផ្តល់នូវប្រយោជន៍និងការវិភាគយ៉ាងច្បាស់លាស់ក្នុងភាពជាដៃគូ របស់កម្ពុជាជាមួយចិន ជាពិសេស កិច្ចសហប្រតិបត្តិការយូរអង្វែងនៅលើវិថីសូត្រសតវត្សរ៍ទី២១ ។ លោកជំទាវគិតថា សៀវភៅនេះគឺជាការចងក្រងកិច្ចការសំខាន់ៗ និងគតិបណ្ឌិតរបស់លោកស៊ី ជីនភីង ពាក់ព័ន្ធនឹងបទពិសោធន៍ គោលនយោបាយ ទស្សនវិស័យនៃភាពជាអ្នកដឹកនាំរបស់គណបក្សកម្មុយនីស្តទាំងមូល ព្រមទាំងចក្ខុវិស័យសម្រាប់អនាគតនៃប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ សៀវភៅនេះមានលក្ខណៈទូលំទូលាយ បង្កប់ទៅដោយគោលនយោបាយរបស់ចិនផ្សេងៗជាច្រើន ដែលពាក់ព័ន្ធទៅនឹងថាមពល សេដ្ឋកិច្ច បច្ចេកវិទ្យា បរិស្ថាន សន្តិសុខ អភិបាលកិច្ចដែលជាចំណុចសំខាន់ជាងគេ គឺអំពើពុករលួយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មានន័យថា សៀវភៅនេះគ្របដណ្តប់គោលនយោបាយការបរទេសរបស់ចិនផងដែរ។ 

សូមបញ្ជាក់ថា ក្រុមការងាររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានបកប្រែសៀវភៅ «ស៊ី ជីនភីង ៖អភិបាលកិច្ច ប្រទេសចិន» ពីភាសាអង់គ្លេសនិងភាសាចិនមកជាខេមរភាសា ឬ ភាសាខ្មែររួចរាល់ហើយ ដោយត្រូវបានបែងចែកជា១៨ ជំពូក និង ៦០៣ទំព័រ គ្រោងនឹងសម្ពោធផ្សព្វផ្សាយជាផ្លូវការ នៅថ្ងៃទី១១ មេសា ២០១៧ នារាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា៕

ត្រលប់ក្រោយ >>