ព័ត៌មានថ្មីៗ:អង្គការជនពិការកម្ពុជាត្រៀមបញ្ជូនជនជនពិការជាង២០០នាក់ដើម្បីចូលរួមជួយសម្រួល ជនពិការ ក្នុងដំណើរការបោះឆ្នោតសមិទ្ធផលនៃយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”លោក XiJinping ប្រធានរដ្ឋចិនបានជួបជាមួយ អ្នកសារព័ត៌មានទាំងក្នុង និងក្រៅប្រទេសបន្ទាប់ពីសន្និសីទជាន់ខ្ពស់វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ បើក​ធ្វើ​នៅក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១៤ ខែ​ឧសភាលោកចាំង កោលីឧបនាយរដ្ឋមន្រ្តីចិន បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គ ជាន់ខ្ពស់នៃវេទិកាកំពូល សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ
ប្រធានវិទ្យាស្ថានខុងជឺនៃ រាជបណ្ឌិត្យសភាកម្ពុជា ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះខ្លឹមសារដែលមានក្នុង សៀវភៅ ស៊ី ជីនភីង ៖អភិបាលកិច្ច ប្រទេសចិន
ចេញផ្សាយ  ១១-មេសា-២០១៧    ដោយ : SengChhay

១០ មេសា ២០១៧

ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ក្រោយពេលបានអានសៀវភៅ ស៊ី ជីនភីង ៖អភិបាលកិច្ច ប្រទេសចិនរួចរាល់ហើយ ឯកឧត្តមបានចាប់អារម្មណ៍យ៉ាងខ្លាំងនិងពេញចិត្តចំពោះខ្លឹមសារទាំងអស់ដែលមានសៀវភៅហើយលោកយល់ឃើញថា សៀវភៅនេះគួរតែត្រូវបានអានឲ្យបានច្រើនពីប្រជាជនកម្ពុជា ដើម្បីយកចំណុចពិសេសៗក្នុងសៀវភៅ ទៅពិចារណា ឬទុកជាមេរៀននៃជីវិត ជាពិសេសបានស្វែងយល់ពីការគ្រប់គ្រងប្រទេសជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោក និងបានដឹងពីលក្ខណៈសម្បត្តិ និងជីវប្រវត្ថិរបស់ថ្នាក់ដឹកនាំកំពូករបស់ចិនទៀតផង។

ឯកឧត្តមយល់ឃើញថា សៀវភៅនេះគឺផ្តោតសំខាន់លើអភិបាលកិច្ចរបស់ប្រទេសចិន នាពេលបច្ចុប្បន្ននេះ ដោយអនុវត្តតាមទ្រឹស្តីសង្គមនិយមចំនួន៣បញ្ចូលគ្នា គឺតាមទ្រឹស្តីកាល់ ទ្រឹស្តីម៉ៅសេទុង និងទ្រឹស្តីតេងស៊ាវភីង ហើយទ្រឹស្តីទាំងបីនេះជាគោលការណ៍គ្រឹះក្នុងការអនុវត្តនូវគោលនយោបាយសង្គមនិយមយ៉ាងពិតប្រាកដរបស់ប្រទេសចិន និងគុណតម្លៃសមស្របនឹងសង្គមរបស់ប្រជាជនចិន។ ជាពិសេស ក៏មានរៀបរាប់ពីទ្រឹស្តីថ្មីរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនទាក់ទងនឹងការដាក់ចេញនូវយុទ្ធសាស្ត្រ ខ្សែក្រវ៉ាត់១ ផ្លូវ១ និង វិថីសូត្រសតវត្សរ៍ទី២១ ។ សៀវភៅនេះក៏មានលើកឡើងពីការជំរុញលើកម្ពស់កិត្យានុភាពនៃវប្បធម៌៥០០០ឆ្នាំដ៏រុងរឿងរបស់ប្រទេសចិន ដើម្បីឲ្យពិភពលោកស្គាល់ប្រទេសចិនកាន់តែច្បាស់បន្ថែមទៀត ជាក់ស្តែង បច្ចុប្បន្ននេះ វិទ្យាស្ថានខុងជឺក៏រួមចំណែកផងដែរក្នុងការងារនេះ ដោយបាននិងកំពុងជំរុញផ្សព្វផ្សាយវប្បធម៌ចិននិងបង្រៀនភាសាចិននៅកម្ពុជា។ បន្ថែមលើនេះទៀត សៀវភៅនេះ ក៏បានរៀបរាប់ពីការបង្កើនសេដ្ឋកិច្ចជាតិ និង ការលុបបំបាត់ទាំងស្រុងនូវអំពើពុករលួយ ក្នុងប្រទេសចិន ធ្វើឲ្យយ៉ាងណាឲ្យមានតម្លាភាព និងគណនេយ្យភាពឡើងវិញ ជាពិសេសសុចរិតភាពរបស់មន្ត្រីរាជការទាំងអស់ ក្នុងប្រទេស។

លោកបន្តថា ចិនមិនត្រឹមតែមានចំនួនប្រជាជនច្រើនទេ តែសក្តានុពលសេដ្ឋកិច្ចលូតលាស់ក៏កាន់តែឈានទៅមុខយ៉ាងលឿនបំផុត ដែលភាពរីកចម្រើនរបស់ចិនក៏បានជួយរួមចំណែកយ៉ាងច្រើនដល់កិច្ចអភិវឌ្ឍរបស់កម្ពុជាផងដែរ។ សៀវភៅនេះក៏បានរៀបរាប់ពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនាមជាអ្នកជិតខាងល្អ ជាមិត្តល្អ និងជាមិត្តពិតប្រាកដជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោក រួមមានទាំងប្រទេសកម្ពុជាផងដែរ។ ជារួម សៀវភៅនេះគឺជាការចងក្រងឡើងវិញនូវកម្រងសុន្ទរកថា និងសេចក្តីណែនាំ ព្រមទាំងការវិភាគផ្សេងៗរបស់លោក ស៊ីជីនភីង ដែលបានលើកឡើងក្នុងពេលដែលលោកបំពេញការងារកន្លងមក។

សូមបញ្ជាក់ថា ក្រុមការងាររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានបកប្រែសៀវភៅ «ស៊ី ជីនភីង ៖អភិបាលកិច្ច ប្រទេសចិន» ពីភាសាអង់គ្លេសនិងភាសាចិនមកជាខេមរភាសា ឬ ភាសាខ្មែររួចរាល់ហើយ ដោយត្រូវបានបែងចែកជា១៨ ជំពូក និង ៦០៣ទំព័រ គ្រោងនឹងសម្ពោធផ្សព្វផ្សាយជាផ្លូវការ នៅថ្ងៃទី១១ មេសា ២០១៧ នារាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា៕

ត្រលប់ក្រោយ >>