ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
សុន្ទរកថារបស់លោក ជាំង ជានគ័រ រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ទទួលបន្ទុកព័ត៌មាន
ចេញផ្សាយ  ១១-មេសា-២០១៧    ដោយ : SengChhay

សុន្ទរកថារបស់លោក ជាំង ជានគ័រ រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនទទួលបន្ទុកព័ត៌មាន នៅក្នុងពិធីផ្សព្វផ្សាយជាលើកដំបូងនូវសៀវភៅជាខេមរភាសាស្តីពីស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិនរាជធានីភ្នំពេញវិមានសន្តិភាព ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ 

-សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរព !

សូមគោរព ឯកឧត្តម លោជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ ជាទីគោរព!

ថ្ងៃនេះ ខ្ញុំមានក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ព្រមទាំងអញ្ជើញសម្តេចជាអធិបតីនៃសក្ខីភាពក្នុងពិធីបោះពុម្ពផ្សាយជាលើកដំបូងនូវសៀវភៅជាខេមរភាសាស្តីពី « ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន » ។ ខ្ញុំសូមតំណាងឱ្យក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិននិង ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនទទួលបន្ទុកពត៌មាន សូមសម្តែងការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្តេចតេជោ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងភ្ញៀវកតិ្តយសទាំងអស់ដែលមានវត្តមាននៅទីនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីមានពាក់ព័ន្ធនានាដែលបានខិតខំប្រឹងប្រែងធ្វើការបកប្រែនិងបោះពុម្ពផ្សាយសៀវភៅ « ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន » រហូតដល់បានសម្រេចស្នាដៃនិងរៀបចំពិធីនៅពេលនេះ ។

កាលពីខែតុលា ឆ្នាំ២០១៦ ក្នុងខណៈពេលដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានកោតសរសើរយ៉ាងខ្លាំងចំពោះមិត្តភាពជាប្រពៃណីរវាងប្រទេសចិននិងកម្ពុជា ព្រមទាំងបានវាយតម្លៃយ៉ាងខ្ពស់ចំពោះប្រទេសកម្ពុជាដែលមានស្ថិរភាពនយោបាយនិងសង្គម សដ្ឋកិច្ចជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក៏ត្រូវបានកែលំអ ព្រមទាំងកិត្តិស័ព្ទនៅលើឆាកអន្តរជាតិក៏ត្រូវ បានលើកតម្កើងផងដែរ ។ បន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ នៅឆ្នាំ ២០១២ ដែលក្នុងរយៈពេលជិត ៥ ឆ្នាំកន្លងមកនេះ ជារយៈពេលមួយដែលសេដ្ឋកិច្ចសង្គមចិនទទួលបាននូវការអភិវឌ្ឈយ៉ាងឆាប់រហ័សនិងស្អាតស្អំបំផុត ហើយក៏ជារយៈពេលមួយដែលប្រជាជនចិនទទួលបានផលប្រយោជន៍ជាក់ស្តែងច្រើនបំផុតផងដែរ ។ សមិទ្ធផលដ៏ធំសម្បើមដែលប្រទេសចិនទទួលបានទាំងនេះគឺដោយសារតែមានការណៃនាំដ៏ត្រឹមត្រូវនៃទស្សនៈស្តីពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ។ ក្នុងសៀវភៅនេះបានចងក្រងនូវអត្ថបទសុន្ទរកថាមួយចំនួនរបស់លោក ស៊ី ជីនភីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ ខែមិថុនា ឆ្នាំ២០១៤ ដែលរួមទាំងអស់មានចំនួន ១៨ ជំពូក និងអត្ថបទចំនួន ៧៩ អត្ថបទ បានឆ្លុះបញ្ចាំងឱ្យឃើញនូវខ្លឹមសារជាគន្លឹះនៃទស្សនៈស្តីពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិនស៊ី ជីនភីង។ បច្ចុប្បន្ន សៀវភៅនេះត្រូវបានបកប្រែជា ១៦ ភាសា និងបោះពុម្ពផ្សាយជាង ៦ លាន ២ សែន ក្បាល ទៅកាន់សកលលោក ។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកត្តិយសទាំងស់ជាទីគោរព ! ចំណុចដ៏សំខាន់ដែលតភ្ជាប់ខ្លឹមសារទាំងស្រុងក្នុងសៀវភៅ « ស៊ីន ជីនភីង ៖ អភិបាលកិច្ច ប្រទេសចិន » នេះ គឺជាទស្សនៈអំពីការចាត់ទុកប្រជាជនជាស្នូល ។ ទស្សនៈនេះសំខាន់បានឆ្លុះបញ្ចាំងឱ្យឃើញនូវវិស័យទាំងបីដូចខាងក្រោម ៖

ទីមួយ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវទស្សនៈតម្លៃដែលលើកតម្កើងប្រជាជនជាចម្បង។ ការបម្រើប្រជាជនដោយស្មោះអស់ពីដួងចិត្ត ជាកម្មវត្ថុមូលដ្ឋានរបស់បក្សកុម្មុយនិស្តចិន ។ លោកស៊ី ជីនភីងធ្លាប់រស់នៅជនបទនាតំបន់ភាគពាយ័ព្យនៃប្រទេសចិនអស់រយៈពេល ៧ ឆ្នាំ ដោយបានបំពេញការងារជាច្រើននៅតាមមូលដ្ឋាន ហេតុនេះហើយបានជាលោកមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រជាជន ។ បន្ទាប់ពីកាន់តំណែងជាអ្នកដឹកនាំកំពូលនៃប្រទេសចិនកន្លងមក ជារៀងរាល់ខែ លោកប្រធានរដ្ឋនៅតែបន្តធ្វើដំណើរចុះទៅតាមមូលដ្ឋាន ដើម្បីពិភាក្សាការងាររដ្ឋនិងបញ្ហាផ្សេងៗជាមួយប្រជាជន ។ អត្ថបទក្នុងសៀវភៅនេះបានធ្វើឱ្យយើងយល់ដឹងច្បាស់ពីមនោសញ្ចេតនាគិតគូរដល់ប្រជាជនយ៉ាងខ្លាំងរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង។

ទីពីរ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវការរៀបចំគោលនយោបាយដែលមានភាពស្មើគ្នានិងយុត្តិធម៌ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចជាតិចិនទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែក៏មានលេចចេញនូវបញ្ហាថ្មីៗផងដែរ ដូចជាបញ្ហាបែងចែកជាដើម ។ លោក ស៊ី ជីនភីង បានលើកឡើងនូវទ្រឹស្តីមួយដោយយកសមិទ្ធផលសេដ្ឋកិច្ចប្រៀបប្រដូចទៅនឹងនំខេក ។ លោកបានថ្លែងថា៖ “ ត្រូវតែធ្វើនំខេកនេះឱ្យកាន់តែមានទំហំធំបន្ថែមទៀត ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំបន្ថែមទៀតក្នុងការធានាភាពស្មើគ្នានិងយុត្តិធម៌ក្នុងសង្គម។” ព្រមពេលជាមួយគ្នានេះដែរ ក៏ត្រូវបែងចែកនំខេកនេះដោយយុត្តិធម៌ ដើម្បីកាត់បន្ថយគម្លាតខាងប្រាក់ចំណូលនិងកម្រិតសេវាសាធារណៈក្នុងទីក្រុងនិងនៅតាមជនបទជាដើម ។ លោក ស៊ី ជីនភីងបានផ្តួចផ្តើមគំនិតអភិវឌ្ឍន៍និងកំណែទម្រង់ ព្រមនិងកំណត់វិធានការដោយផ្អែកលើគោលជំហរគិតគូរដល់ប្រជាជននិងគិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាចម្បង ឆ្លងតាមរយៈការរៀបចំគោលនយោបាយប្រកបដោយប្រសិទ្ធិភាព គឺអាចសម្រេចបានជាបន្តបន្ទាប់នូវសិទ្ធិស្មើគ្នា ឱកាសស្មើគ្នា និងមានបទបញ្ញត្តិត្រឹមត្រូវដូចគ្នាសម្រាប់ទាំងអស់គ្នា ក្នុងគោលបំណងធ្វើឱ្យប្រជាជនចិនទាំងអស់ឆ្ពោះទៅកាន់ទិសដៅរួមគ្នាដោយមានជីវភាពធូធារ ។ ទស្សនៈទាំងនេះរបស់លោកប្រធាន រដ្ឋ ស៊ី ជីនភីង សុទ្ធតែបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងសៀវភៅនេះ ។

ទីបី គឺឆ្លុះបញ្ចាំងឲ្យឃើញនូវបែបបទអនុវត្តជាក់ស្តែង។ លោកប្រធានរដ្ឋចិន ស៊ី ជីនភីងបានបញ្ជាក់ម្តងហើយម្តងទៀតថា “ ការនិយាយដោយឥតប្រយោជន៍នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ហើយមានតែការប្រឹងប្រែងធ្វើការងារទេដែលនឹងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ។” “ត្រូវមូរដៃអាវខិតខំធ្វើការ” ខិតខំកសាងសមិទ្ធផលជាក់ស្ដែងដែលអាចយកទៅអនុវត្តនិងឆ្លងកាត់ការត្រួតពិនិត្យរបស់ប្រជាជននិងមានរយៈពេលយូរអង្វែង " ។ ការដែលលោកស៊ី ជីនភីងតម្រូវឱ្យអនុវត្តជាក់ស្តែងដើម្បីបម្រើប្រជាជន បានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងសៀវភៅនេះ ថែមទាំងបានឆ្លុះបញ្ចាំងឪ្យឃើញនូវក្នុងសមិទ្ធផលជាក់ស្តែងផងដែរ ។ ក្នុងរយៈពេលជិត ៥ ឆ្នាំកន្លងមកនេះ ជីវភាពរស់នៅរបស់ប្រជាជនចិនបានត្រូវកែលំអជាបន្តបន្ទាប់ ដោយបានសម្រេចទាំងស្រុងនូវការទទួលការអប់រំជាកាតព្វកិច្ចរយៈពេល៩ឆ្នាំដោយឥតគិតថ្លៃ , និស្សិតដែលកំពុងរៀននៅសាកលវិទ្យាល័យមានជាង ៣៧ លាននាក់ ត្រូវជា ៤០ភាគរយនែចំនួនយុវជនដែលមានវ័យពី១៨ឆ្នាំ ដល់២២ឆ្នាំ ដែលអត្រានេះ គឺស្ថិតក្នុងកម្រិតបង្គួរដែលខ្ពស់ជាងគេក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលបង្គួរ ។ ចំនួនមនុស្សដែលមានការងារធ្វើនៅទីក្រុងបានកើនជាង ៦៤ លាននាក់ ។ ជាមួយគ្នានេះក៏មានការបង្កើតនូវប្រព័ន្ធធានាវិស័យសុខាភិបាលជាមូលដ្ឋាន និងប្រព័ន្ធធានាការចញ្ចឹមមនុស្សចាស់ដែលមានទ្រង់ទ្រាយធំបំផុតនៅលើសកលលោក ។ ប្រទេសចិនបានកាត់បន្ថយភាពក្រីក្រជាង ៦០ លាននាក់ ដែលស្មើនឹងប្រជាជនសរុបនៃប្រទេសដែលមានចំនួនប្រជាជនមធ្យម ។ អនុលោមទៅតាមផែនការកាត់បន្ថយភាពក្រក្រី ដែលប្រទេសចិនកំពុងអនុវត្តដោយគ្រប់ជ្រុងជ្រោយបានឱ្យដឹងថា រហូតដល់ឆ្នាំ២០២០ ចិននឹងប្រាកដជាអាចបំបាត់ភាពក្រីក្រកម្រិតទាបបំផុត( absolute poverty ) បានទាំងស្រុង ។

ខ្ញុំសូមរំលឹកផងដែរថា ក្នុងរយៈពេលជាង ២ឆ្នាំ បន្ទាប់ពីការបោះពុម្ពផ្សាយសៀវភៅនេះ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ក៏បានចុះផ្សាយសុន្ទរកថាដ៏សំខាន់ៗជាច្រើនទៀតដែលមិន ទាន់បានចងក្រងបញ្ចូលទៅក្នុងសៀវភៅនេះនៅឡើយ។ នៅឆមាសទី២ ឆ្នាំ២០១៧ មជ្ឈិមបក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើក១៩ ដែលនឹងធ្វើការបូកសរុបនិងសម្រិតសម្រាំងបន្ថែមទៀតចំពោះទសន្សៈអំពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ហើយយើងខ្ញុំនឹងបន្តចែករំលែកនូវលទ្ធផលនេះជាមួយមិត្តភ័ក្តិទាំងអស់គ្នា ។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងភ្ញៀវកតិ្តយសទាំងអស់ជាទីគោរព !

ចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរមានប្រវត្តិសាស្ត្រតាំងពីយូរលង់ណាស់មកហើយ ហើយក៏នឹងត្រូវពង្រឹងនិងពង្រីកបន្ថែមទៀតជានិច្ចផងដែរ ។ កាលពីខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានរួមជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើសេចក្តីសម្រេចចិត្តថា នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងធ្វើឱ្យប្រទេសទាំងពីរនៅតែបន្តធ្វើជាមិត្តភ័ក្តិល្អដែលមានការជឿទុកចិត្តពីគ្នាទៅវិញទៅមកក្នុងកម្រិតខ្ពស់ ហើយក៏ជាដៃគូល្អដែលមានភាពស្មោះត្រង់នឹងគ្នា ព្រមទាំងជាសហគមន័រួមវាសនាតែមួយ ។ ជាមួយគ្នានេះដែរ កាលពីខែមីនា ឆ្នាំ២០១៧ ក្នុងខណៈពេលចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានទូលព្រះអង្គថា ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងកម្ពុជាមានការអភិវឌ្ឍដោយស៊ីជម្រៅ ភាគីទាំងពីរត្រូវរក្សានិន្នាការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ដោយធ្វើការប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ដូចជាការទៅលេងផ្ទះញាតិសន្តានអ៊ីចឹងដែរ ដើម្បីធ្វើឱ្យទំនាក់ទំនងនិងការផ្លាស់ប្តូរគ្នាមានភាពកាន់តែជិតស្និទ្ធ ។

យើងខ្ញុំសង្ឃឹមថា ឆ្លងតាមរយៈការបោះពុម្ពផ្សាយសៀវភៅជាខេមរភាសា « ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន » នេះ វានឹងក្លាយទៅជាឱកាសសម្រាប់បង្កើនការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយប្រទេសកម្ពុជាស្តីពីអភិបាលកិច្ចរដ្ឋ និងការគ្រប់គ្រងនយោបាយ ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពកាន់តែស៊ីជម្រៅ ដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមានជាបន្តបន្ទាប់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជាមេត្រីភាពរវាងប្រទេសទាំងពីរ។

ខ្ញុំសូមជូនពរដោយស្មោះអស់ពីចិត្តចំពោះប្រជាជនកម្ពុជា សូមទទួលបាននូវសេចក្តីសុខ ចម្រើននិងសុភមង្គល ។

សូមអរគុណ ។

ត្រលប់ក្រោយ >>