ព័ត៌មានថ្មីៗ:អបអរសាទរ “ទិវាជាតិ នៃការចង់ចាំ” ២០ឧសភាឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងសារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោកមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថា ជំហរគាំទ្ររបស់ចិន ពុំមែនជាឧបសគ្គនៃការវិលរកតុចរចា របស់អ្នកនយោបាយខ្មែរនោះទេមហាសន្និបាតលើក​ទី១ នៃ​សភា​តំណាងប្រជាជន​ ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​ បាន​បិទ​បញ្ចប់​ ឯកឧត្តម​ ​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គូស​បញ្ជាក់​ថា គ្មាន​កម្លាំង​ណា​មួយ​អាច​រារាំង​​​ប្រជាជន​ចិន​ ក្នុង​ការ​បោះ​ជំហាន​​ទៅ​សម្រេច​សុបិន ​របស់​ខ្លួន​នោះ​ឡើយ​
កងទ័ពកូរ៉េខាងជើង នឹងប្រតិកម្មតបយ៉ាងដាច់អហង្ការចំពោះការបង្ករឿងរបស់សហរដ្ឋអាមេរិក
ចេញផ្សាយ  ១៥-មេសា-២០១៧    ដោយ : Kol Chhamnol

កងទ័ពកូរ៉េខាងជើង នឹងប្រតិកម្មតបយ៉ាងដាច់អហង្ការចំពោះការបង្ករឿងរបស់សហរដ្ឋអាមេរិក
 តាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើងនាថ្ងៃទី ១៤ ខែមេសាបានឲ្យដឹងថា អគ្គសេនាធិការដ្ឋាននៃកងប្រជាមានិតកូរ៉េខាងជើងបានចេញផ្សាយសេចក្តីថ្លែងការណ៍អះអាងថា ការស្រែកប្រកូកបង្កសង្រ្គាមជាមួយកូរ៉េខាងជើងរបស់លោកត្រាំ ប្រធានាធិបតីអាមេរិក គឺឈានទៅដល់កម្រិតមិនអាចធ្វេសប្រហែសបាននោះទេ កូរ៉េខាងជើងនឹងកម្ទេចការបង្ករឿងទាំងអស់របស់សហរដ្ឋអាមេរិកតាមរបៀបដាច់អហង្ការរបស់ខ្លួន ។
      អ្នកនាំពាក្យនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាមានិតកូរ៉េខាងជើងបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសកូរ៉េខាងជើងនឹងប្រឆាំងតបវិញ ដោយប្រើប្រាស់អាវុធនុយគ្លេអ៊ែរ ។ កូរ៉េខាងជើងនឹងមិនធ្វើដូចជោគវាសនារបស់អ៊ីរ៉ាក់និងលីប៊ីនោះទេ កូរ៉េខាងជើងមានសមត្ថភាពវាយបង្រ្កាបគោលដៅក្នុងដែនកូរ៉េខាងត្បូង ជប៉ុនក៏ដូចជាសហរដ្ឋអាមេរិកផងដែរ ៕ចំណូល

 

ត្រលប់ក្រោយ >>