ព័ត៌មានថ្មីៗ:កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុងកម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលាព័ត៌មានម៉ោង ១៨ល្ងាចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍ឧបទ្វីបកូរ៉េ
ចេញផ្សាយ  ១៥-មេសា-២០១៧    ដោយ : Kol Chhamnol

ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍ឧបទ្វីបកូរ៉េ
លោក Geng shuang អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំនួរអំពីស្ថានការណ៍ឧបទ្វីបកូរ៉េថា ភាគីចិនបានយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះនិន្នាការដែលពាក់ព័ន្ធជាប់រហូតមក ។
ក្នុងសន្និសីទអ្នកសារព័ត៌មានដែលធ្វើឡើង មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានAP បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានត្រៀមបម្រុងធ្វើតេស្តនុយគ្លេអ៊ែរម្តងទៀតហើយ  កូរ៉េខាងជើងបានចាប់ផ្តើមជម្លៀសប្រជាជនមួយចំនួនចេញហើយ ។ តើភាគីចិនមានការត្រៀមបម្រុងអ្វីដើម្បីទប់ទល់នឹងការនេះទេ? បច្ចុប្បន្ននៅមានជនជាតិចិនមួយចំនួនទៅកាន់ប្រទេសកូរ៉េខាងជើង ប្រទេសចិននឹងមានការក្រើនរំលឹកអ្វីខ្លះដល់ប្រជាជន?
លោក Geng shuang ថ្លែងថា ភាគីចិនបានឃើញការផ្សាយដំណឹងមានពាក់ព័ន្ធរួចហើយ ហើយក៏បានយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះនិន្នាការមានពាក់ព័ន្ធជាប់រហូតមក ។ លោកបានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងកូរ៉េខាងជើងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តនោះ ទាមទារយ៉ាងជាក់ច្បាស់ឲ្យប្រទេសកូរ៉េខាងជើងលះបង់ចោលផែនការនុយគ្លេអ៊ែរទាំងអស់ បញ្ឈប់សកម្មភាពមានពាក់ព័ន្ធទាំងអស់ ប្រការនេះគឺមានការកំណត់យ៉ាងច្បាស់លាស់ណាស់ ។ ស្ថានការណ៍ឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្នគឺស្មុគស្មាញនិងរសើប ភាគីចិនបានអំពាវនាវជាច្រើនលើកឲ្យភាគីនានាមានពាក់ព័ន្ធសុទ្ធតែត្រូវរក្សាការស្ងៀមស្ងាត់និងអត់ធ្មត់ កុំធ្វើប្រតិបត្តិការដែលមានលទ្ធភាពធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែតានតឹងនោះ ។
    លោក Geng shuang បានថ្លែងទៀតថា ភាគីចិនគឺប្រកាន់ខ្ជាប់នូវការជំរុញគោលដៅគ្មាននុយគ្លេអ៊ែរនៅឧបទ្វីបកូរ៉េជាប់រហូតមកក្នុងរយៈពេលយូរ ប្រកាន់ខ្ជាប់ការគាំពារសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ ប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាមានពាក់ព័ន្ធដោយសន្តិភាពដែលឆ្លងតាមរយៈការចរចានិងការពិគ្រោះពិភាក្សា ។ ភាគីចិននឹងបន្តរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយភាគីនានាមានពាក់ព័ន្ធ ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅនេះ
៕ចំណូល


ត្រលប់ក្រោយ >>