ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកព័ត៌មានម៉ោង ០៨ យប់ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹក
វិទ្យាស្ថានស្រាវជ្រាវពីផ្លូវសូត្រត្រូវបង្កើតឡើងនៅក្រុងប៉េកាំង
ចេញផ្សាយ  ១៨-មេសា-២០១៧    ដោយ : Kol Chhamnol
វិទ្យាស្ថានស្រាវជ្រាវពីផ្លូវសូត្រត្រូវបង្កើតឡើងនៅក្រុងប៉េកាំង
  ថ្ងៃទី ១៧ ខែមេសា បណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមប្រទេសចិននិងសមាគមជំរុញហិរញ្ញវត្ថុក្នុងលក្ខណៈអភិវឌ្ឍន៍នៃប្រទេសចិនបានរួមសហការបង្កើតវិទ្យាស្ថានស្រាវជ្រាវពីផ្លូវសូត្រនៅក្រុងប៉េកាំង ។
      ក្នុងពិធីចាប់បដិសន្ធិនៃវិទ្យាស្ថាន លោកLi Jiping អនុប្រធាននៃសមាគមជំរុញហិរញ្ញវត្ថុក្នុងលក្ខណៈអភិវឌ្ឍន៍នៃប្រទេសចិនបានថ្លែងពី គោលបំណងនៃការបង្កើតវិទ្យាស្ថានស្រាវជ្រាវពីផ្លូវសូត្រគឺដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយនិងវិធានការនៃការកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ ដើម្បីឲ្យបណ្តាប្រទេសនានាយល់ដឹងពីការកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយឲ្យបានកាន់តែស៊ីជម្រៅ ក៏ដូចជាលើកកម្ពស់កម្រិតតភ្ជាប់ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍរបស់ប្រទេសនានា និងជំរុញការតភ្ជាប់គ្នានិងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមក្របខណ្ឌ"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ៕ប្រភពពីវិទ្យុមិត្តភាពកម្ពុជាចិន
 
ត្រលប់ក្រោយ >>