ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
ប្រមុខរាជរដ្ឋាភិបាល កោតសរសើរម្ចាស់ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់កីឡាការីនី អ៊ុក ស្រីមុំ
ចេញផ្សាយ  ២១-មេសា-២០១៧    ដោយ : Kol Chhamnol

 ប្រមុខរាជរដ្ឋាភិបាល កោតសរសើរម្ចាស់ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់កីឡាការីនី អ៊ុក ស្រីមុំ

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់កីឡាការីនី អ៊ុក ស្រីមុំ ម្ចាស់ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ប្រចាំឆ្នាំ២០១៧ នៅទីក្រុងGHENT ប្រទេសប៊ែលហ្សិក ដែលបាននាំមកនូវមហាកិត្តិយសយ៉់ាងធំធេងជូនជាតិមាតុភូមិនិងប្រជាជនកម្ពុជា ក្នុងឱកាសផ្តល់កិត្តិយសជួបសំណេះសំណាល ដើម្បីផ្តល់កិត្តិយស និងកម្លាំងចិត្តដល់កីឡាការិនីខ្មែរ ដែលបានប្រឹងប្រែងប្រកួតដណ្តើម មេដាយមាសកម្រិតពិភពលោក នាំមកជូនជាតិមាតុភូមិ។ 
សម្តេចក៍បានថ្លែងការកោតសរសើរ ចំពោះកីឡាការីនីអ៊ុក ស្រីមុំ ដែលបានខិតខំដណ្តើមបានមេដាយមាសនាំមកនូវមហាកិត្តិយសយ៉ាងធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ព្រមទាំងបានបង្ហាញនូវក្តីសង្ឃឹមថាកីឡាការីនី អ៊ុក ស្រីមុំ និងបន្តទៅដណ្តើមយកជោគជ័យបន្ថែមទៀតតាមរយៈការហ្វឹកហាត់បង្កើននូវសមត្ថភាពកាន់តែខ្លាំងថែមទៀត។ 
ជាមួយគ្នានេះសម្តេចតេជោក៍បានអនុញ្ញាតិឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបេតង់នៅឆ្នាំ២០១៩ផងដែរ ដោយសម្តេចរំពឹងថាការធ្វើជា ម្ចាស់ផ្ទះការប្រកួតលីឡាបេតង់នៅឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងទទួលបានមេដាយកាន់តែច្រើនថែមទៀត។ 
កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសពិភពលោក ១គ្រឿង លើវិញ្ញាសាវាយទោលនារី ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅ ទីក្រុងGHENT ប្រទេសប៊ែលហ្ស៊ិក។
កីឡាការិនី អ៊ុក ស្រីមុំ គឺជាអ្នកដណ្តើមមេដាមាសពិភពលោកទី៤ សម្រាប់កម្ពុជា ខណៈមេដាយមាស ៣គ្រឿងមុន គឺដណ្ដើមបានដោយកីឡាការិនី កែ ឡេង ចំនួន ២លើក កាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ មុនកីឡាករ សុខ ចាន់មាន ដណ្ដើមបានមេដាយមាសទី៣ ជូនជាតិ កាលពីឆ្នាំ២០១៦កន្លងទៅ នៅប្រទេសម៉ាដាហ្កាស្កា លើវិញ្ញាសាវាយទោសបុរស និងនារីដូចគ្នា៕ចំណូល
 
ត្រលប់ក្រោយ >>