ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ក្រសួងការងារប្តេជ្ញាបង្កើតគោ លនយោបាយផ្តល់ប្រាក់សោធន៍និវត្តន៍ដល់កម្មករនិង បុគ្គលិកវិស័យឯកជនឲ្យបាននៅពេលឆាប់ៗ
ចេញផ្សាយ  ២៧-មេសា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងការងារប្តេជ្ញាបង្កើតគោ លនយោបាយផ្តល់ប្រាក់សោធន៍និវត្តន៍ដល់កម្មករនិង បុគ្គលិកវិស័យឯកជនឲ្យបាននៅពេលឆាប់ៗ

MC ក្រសួងការងារប្តេជ្ញាបង្កើតគោលនយោបាយផ្តល់ប្រាក់សោធន៍និវត្តន៍ដល់កម្មករនិង បុគ្គលិកក្រុមហ៊ុនឯកជនឲ្យបាននៅ ពេលឆាប់ៗនេះ ដូចមន្រ្តីរាជការស៊ីវិលរបស់រដ្ឋដែរ ដើម្បីផ្តល់លទ្ធភាពឲ្យពួកអាចមា នប្រាក់ចំណូលប្រចាំខែនៅពេលបាត់ បង់កម្លំាងពលកម្ម។
          រដ្ឋមន្រ្តីក្រសួងការងារបណ្តុះ បណ្តាលវិជ្ជាជីវៈបានអៈអាងថា ក្រសួងបានបង្កើតក្រុម ការងាររួចរាល់ហើយក្នុងការរៀបចំ ប្រពន្ធ័គ្រប់គ្រងចំនួនបុក្គលិ ក្រុមហ៊ុនឯកជននិងកម្មករតាមរោ ងចក្រសហគ្រាសឲ្យបានត្រឹមត្រូវ ហើយឈានទៅតម្រូវឲ្យម្ចាស់រោងចក្ រសហគ្រា ក្រុមហ៊ុនឯកជនបើកប្រាក់ចូលនិវត្តន៍ជូនដល់កម្មកររបស់ខ្លួនដូចមន្ត្រីរាជការរបស់រដ្ឋដែរ។ ក្នុងពិធីប្រកាសតែងតំាងប្រធា នមន្ទីរការងាររាជធានីភ្នំពេញនៅ ព្រឹកថ្ងៃទី២៧ខែមេសានេះ ឯឧ.អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យ យដឹងថា ផែនការ ផ្តល់សោធននិវត្តន៍សម្រាប់បុគ្គលិកឯកជននេះអាចនឹងត្រូវធ្វើឡើ ងនៅពេលឆាប់ៗដ៏ខ្លីនេះ ដើម្បីធានាឲ្យបានសុដុមនីយកម្មវិ ជ្ជាជីវៈការងារផង និងមានសមធម៌ក្នុងសង្គមផង។ ឯឧ.រដ្ឋមន្រ្តីបញ្ជាក់ថា បុគ្គលិកវិស័យឯកជនក៏ត្រូវទទួលបា នអត្ថប្រយោជន៍ដូចមន្រ្តីរាជការ ដែលនេះនឹងធ្វើឲ្យសង្គមមានការអនុ វត្តស្មើភាពគ្នា នឹងគ្មានការរើសអើងរវាងមន្រ្តីរា ជការ របស់រដ្ឋនិងបុគ្គលិកក្រុមហ៊ុនទៀ តឡើយ។
ឯឧ.បញ្ជាក់ទៀតថា គម្រោងផ្តល់ប្រាក់សោធន៍និវត្តន៍ សម្រាប់បុគ្គលិកវិស័យឯកជននេះគឺ ជា គំនិតផ្តួចផ្តើមរបស់ប្រមុខរា ជរដ្ឋាភិបាលបន្ទាប់ពីក្រសួងកា រងារ បង្កើតឲ្យមានគោលនយោ បាយផ្តល់ធានារ៉ាប់រង់ផ្នែកគ្រោះ ថ្នាក់ការងារ និងការថែទំាសុខភាពហើយនោះ។
លោកអាត ធន់ ប្រធានសហភាពការងារកម្ពុជាបានគាំ ទ្រចំពោះគោលនយោបាយផ្តល់ប្រាក់ ចូលនិវត្តន៍សម្រាប់បុគ្គលិកវិស័ យឯកជននេះថានឹងធ្វើឲ្យពួកគាត់កា ន់តែមានជីវភាពប្រសើរ នៅពេលដល់អាយុបាត់បង់កម្លំា ងពលកម្ម។ យ៉ាងណាក៏ដោយលោកចង់អោយក្រសួងកា រងារ រៀបចំគោលនយោបាយនេះឲ្យបានឆាប់ពោ លគឺអាចបង្កើតឲ្យបាននៅឆ្នាំក្រោ យគឺកាន់តែល្អ ខណៈដែលគំនិតផ្តួចផ្តើមនេះត្រូ វបានរាំងស្ទះនិងអូសបន្លាយអស់រយៈ ពេលជិត១០ឆ្នាំទៅហើយ។ លោកអៈអាងថា ការអួសបន្លាយយូរដូច្នេះដោយសារតែ សមត្ថភាពរបស់ក្រសួងនៅមាន កម្រិត ហើយថៅកែរោងចក្រនិងម្ចាស់ក្រុមហ៊ុ ននានាមិនព្រមចូលរួមបំពេញកាត្វកិ ច្ច ជាហេតុ ធ្វើឲ្យផែនការដ៏មានសារៈសំខាន់នេះ មានការរំាងស្ទះមកដល់សព្វថ្ងៃ ដូច្នេះរាជរដ្ឋាភិបាលត្រូវ មានយន្តការឲ្យបានច្បាស់លាស់ដើម្ បីឲ្យវិស័យឯកជនចូលរួមអនុវត្តតាម ខណៈប្រទេសជា ច្រើននៅក្នុងតំបន់បានអនុវត្តគោ លនយោបាយនេះរួចរាល់ហើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទំាងប្រទេសកម្ពុ ជាមានសហគ្រាសអាជីវកម្មទំាងតូចទំា ងធំ ជាង១ម៉ឺនកន្លែង ក្នុងនោះមានកម្មករដែលបំរើការងា ររហូតដល់ជាង៦លាននាក់។អត្ថបទ ហុក សុខរិន
 
ត្រលប់ក្រោយ >>