ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
សាលារាជធានីភ្នំពេញបង្កើតទីតាំងចំនួន៣ ដើម្បីផ្តល់ឱកាសដល់ជនពិការប្រគុំតន្ត្រី ស្វែងរកប្រាក់កម្រៃ
ចេញផ្សាយ  ២៧-មេសា-២០១៧    ដោយ : Kol Chhamnol

 សាលារាជធានីភ្នំពេញបង្កើតទីតាំងចំនួន៣ ដើម្បីផ្តល់ឱកាសដល់ជនពិការប្រគុំតន្ត្រី ស្វែងរកប្រាក់កម្រៃ

ទីតាំងវត្តភ្នំ សួនអតីតទីលានប្រជាធិបតេយ្យ និងនៅសួនច្បារមុខវត្តបទុម ត្រូវបានសាលារាជធានីភ្នំពេញសម្រេចកំណត់ជាទីតាំង ដើម្បីឱ្យក្រុមជនពិការប្រគំតន្ត្រី ខណៈដែលពួកគេត្រូវបានរដ្ឋាភិបាលផ្តល់ឧបករណ៍ភ្លេងឲ្យ មានទឹកប្រាក់ជាង ១០ ម៉ឺនដុល្លារ។
ការកំណត់ទីតាំងទាំង៣នេះ ដើម្បីបញ្ចៀសការសំដែងនៅតាមដងផ្លូវ ភ្លើងស្តុប និងនៅតាមទីផ្សារតទៅទៀត ដើម្បីយកប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ឯ.ឧ វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ជនពិការនឹងឈប់ច្រៀង នៅតាមភ្លើងស្តុបនិងទីសាធារណៈ ចាប់ពីពេលនេះតទៅ ដើម្បីសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់បងប្អូនជនពិការពីគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ។
សូមបញ្ជាក់ថា កន្លងមក ជនពិការ ច្រើនក្រុមបានប្រគំតន្ត្រីនៅតាមដងផ្លូវ និងនៅតាមទីផ្សារ ខណៈ
ជនពិការ ដែលកំពុងបម្រើការងារទាំងក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន មានចំនួនសរុបទាំងអស់ ៤ ៧០០ នាក់ គិតជាភាគរយគឺស្មើនឹង ៧,២៥ ភាគរយ៕ ចំណូល
 
ត្រលប់ក្រោយ >>