ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកព័ត៌មានម៉ោង ០៨ យប់ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹក
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ វេទិកា​កំពូលស្តីពី​ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី "ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​"
ចេញផ្សាយ  ២-ឧសភា-២០១៧    ដោយ : SengChhay

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ វេទិកា​កំពូលស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី "ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​"នឹង​ជំរុញ​​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែងនិងការ​ផ្តល់​ផល​ប្រយោជន៍ដល់​គ្នាលើ​គ្រប់​វិស័យ​រវាង​ចិននិង​កម្ពុជា​ឲ្យ​ឡើង​ដល់​កម្រិត​កាន់តែ​ខ្ពស់​ថែម​​ទៀត

 

(បទសម្ភាស​ពិសេស​នៃ​វិទ្យុ​មិត្តភាព​កម្ពុជា-ចិន​)

#BeltAndRoad #CCFR #CRI 

      វេទិកា​កំពូលកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី "ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​" នឹង​បើក​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​ខែ​ឧសភា​ខាងមុខនេះ។​​ ដើម្បី​បានយល់​ដឹងពី​​​សមិទ្ធផល​នៃ​កិច្ចសហការ​រវាង​ប្រទេសចិន​និង​ប្រទេស​កម្ពុជា វិទ្យុ​មិត្តភាព​កម្ពុជា-ចិន​បាន​យក​​បទ​សម្ភាសពិសេស​ជាមួយ​លោក Xiong Bo ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ខាងក្រោមនេះជាខ្លឹមសារ​ទាំងស្រុង​នៃ​កិច្ច​សម្ភាសន៍​ ៖  

      រយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ក្រោម​ការ​រួមគ្នា​យកចិត្តទុកដាក់​និង​ការជំរុញនៃ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ ទំនាក់ទំនងភាព​ជា​​ដៃគូសហប្រតិបត្តិការ​​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​​រវាង​ចិននិង​កម្ពុជា​​មាន​ការវិវឌ្ឍន​រីកចម្រើន​យ៉ាង​ស៊ីជម្រៅ ​គ្រប់វិស័យសុទ្ធតែ​មាន​ភាពវិវឌ្ឍទៅមុខ ហើយ​ទទួល​​បានសមិទ្ធផលយ៉ាង​​ធំធេង កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទទួលបានសមិទ្ធ​ផលនិង​ផ្លែផ្កា​ដ៏​​សន្ធឹក​សន្ធាប់​ ជាពិសេស​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ទទួលបានសមិទ្ធផល​កាន់តែ​លេចធ្លោ។​ ​ក្នុង​វិស័យ​អគ្គិសនី ស្ថានីយ​វារីអគ្គិសនី​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធតែ​កសាង​ឡើង​ដោយ​ក្រុមហ៊ុន​ដែលមានភាគហ៊ុន ឬ​បណ្តាក់​ទុន​ដោយ​សហគ្រាស​ចិន បរិមាណ​​ផលិត​ថាមពល​​អគ្គិសនី​ត្រូវ​ជា​ ៨០% នៃ​ការផ្គត់​ផ្គង់​អគ្គិសនី​ក្នុង​ប្រទេសកម្ពុជា ខ្សែបញ្ចូន​អគ្គិសនី​តង់ស្យុង​ខ្ពស់ក្នុងប្រទេស​កម្ពុជា​​មាន ​៣៥%​ ត្រូវបាន​កសាង​ដោយ​សហគ្រាស​ចិន បណ្តាញបញ្ជូន​ថាមពល​​អគ្គិសនីនៅតាម​តំបន់​​ជនបទកម្ពុជា​ដែលបានសាងសង់រួច​មានចំនួន ​១ភាគ៤ ត្រូវ​បាន​​កសាង​​ដោយ​សហគ្រាស​ចិន។ ក្នុង​វិស័យ​កសាង​ផ្លូវ​ ស្ពាន និងប្រព័ន្ធ​ធារាសាស្ត្រ​ សហគ្រាស​ចិន​ក៏បាន​ប្រើ​ជំនួយនិងហិរញ្ញប្បទានសម្បទាន​​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិនក្នុង​ការកសាងផ្លូវថ្នល់​ និង​ស្ពាន​ច្រើន​ជាងគេ​ ផ្លូវ​ថ្នល់​មាន​ប្រវែងសរុប​ប្រមាណ​ ២៦០០ គីឡូម៉ែត្រ ​ស្ពាន​មាន​ប្រវែង​សរុប​ប្រមាណ​៦,៨១ គីឡូម៉ែត្រ សហគ្រាស​ចិន​​ដែល​បណ្តាក់​ទុន​លើ​គម្រោង​ធារាសាស្ត្រ​កម្ពុជា​សរុប ១៤​ សហគ្រាស​ ទំហំស្រោចស្រព​ដំណាំ​​មានរហូតដល់ ៤៣,២២ ម៉ឺនហិកតា។ ក្នុង​វិស័យទូរគមនាគមន៍ សហគ្រាស​ចិន​បាន​បណ្តាក់ទុន​លើ​បណ្តាញខ្សែកាបអុបទិច​​លើគោក​ប្រវែង ១ម៉ឺន២ពាន់គីឡូម៉ែត្រ ហើយ​សហគ្រាស​ចិន​ក៏បាន​ចូលរួម​ការកសាងបណ្តាញ​ខ្សែកាបអុបទិច​​ក្រោមបាត​​សមុទ្រ​អន្តរជាតិ​ទីមួយ របស់​ប្រទេស​កម្ពុជា​ផងដែរ ​ដែល​មាន​ប្រវែង​ ១៣០០គីឡូម៉ែត្រ​។ ក្រៅពីនេះ គម្រោង​កសាងអាកាសយានដ្ឋាន​​ថ្មី​នៅខេត្ត​សៀម​រាប​បាន​ឈាន​ចូល​ដំណាក់កាល​ត្រៀមបម្រុង​ រីឯ​កិច្ចព្រមព្រៀង​អំពី​កិច្ចសហការ​នៃ​គម្រោង​ផ្លូវ​ល្បឿនលឿនភ្នំពេញ-​កំពង់សោម​កំពុងពិភាក្សា​គ្នា។ កិច្ចសហប្រតិបត្តិការ​ទាំង​នេះ​ បាន​ដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការបង្កើន​ល្បឿនអភិវឌ្ឍ​និង​កែលម្អ​ជីវភាពរស់នៅ​របស់​ប្រជាជនកម្ពុជា។ 

      តាម​ការធ្វើ​ស្ថិតិ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បាន​ឱ្យ​​ដឹងថា គិត​មកត្រឹម​​ចុង​ឆ្នាំ​២០១៦​កិច្ចព្រមព្រៀង​ស្តីពី​ការបណ្តាក់ទុនរបស់ប្រទេស​ចិនមាន​រហូតដល់ ១១ ១៧០ លាន​ដុល្លារ​អាមេរិក ​ស្មើ​នឹង​ ៣៤,៣% នៃទំហំ​​វិនិយោគទុន​សរុប​របស់​បរទេស​នៅ​​កម្ពុជា ​ប្រទេស​ចិន​គឺជាប្រទេស​ជា​ប្រភព​​វិនិយោគទុន​បរទេស​​ធំបំផុត​របស់​កម្ពុជា។ ប្រទេស​ទាំងពី​រ​ចិន​និង​កម្ពុជា​​​ទទួលបាន​សមិទ្ធ​ផលជា​វិជ្ជមាន​​​ពី​កិច្ចសហប្រតិបត្តិការ​បណ្តាក់ទុន​​លើវិស័យអគ្គិសនី កសិកម្ម ទេសចរណ៍ តំបន់​សេដ្ឋកិច្ចពិសេស ទូរគមនាគមន៍និងព័ត៌មានជាដើម ​ដែលបានរួម​​វិភាគ​ទានដ៏​​​សំខាន់​ដល់​ការវិវឌ្ឍរីកចម្រើន​ខាង​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា។ រោងចក្រ​វារីអគ្គិសនីនិង​រោងចក្រអគ្គិសនី​ដើរដោយថាមពល​ធ្យូងថ្មដែល​បណ្តាក់ទុន និង​សាងសង់​ដោយ​សហគ្រាស​ចិន​បាន​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនីចំនួន ៨០% នៅទូទាំង​ប្រទេស​កម្ពុជា។ តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ដែល​​វិនិយោគនិង​កសាង​ដោយ​សហគ្រាស​ចិន​បាន​ទាក់ទាញ​សហគ្រាស​ចំនួនជាង​ ១០០ ឲ្យ​​ចូលរួម ហើយបាន​ផ្តល់​ឱកាស​ការងារ​ចំនួន​ជាង ១ម៉ឺន៦ពាន់​នាក់។ 

      កាលពីខែតុលា​ឆ្នាំ ២០១៦ កន្លងទៅលោក ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋនៅកម្ពុជា ​ប្រកប​ដោយ​ជោគជ័យយ៉ាងពេញលេញ។ ក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​ ភាគីទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​គ្នា​ចំនួន៣១ ដែល​ពាក់ព័ន្ធ​នឹងវិស័យជាច្រើនដូចជា ការគ្រោង​ផែនការសហការ​នៃការ​កសាង​យុទ្ធសាស្ត្រ "ខ្សែ​ក្រវាត់​មួយ​និងផ្លូវមួយ​"​ កិច្ចសហប្រតិបត្តិការ​ផ្នែក​វិនិយោគ​លើ​វិស័យ​ផលិតកម្ម កសិកម្ម វារីអគ្គិសនី និង​ហេដ្ឋារចនា​សម្ព័ន្ធជាដើម​ដែល​បាន​ជំរុញឱ្យ​​ទំនាក់​ទំនងភាព​ជា​​ដៃគូសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិននិងកម្ពុជា​ ឲ្យ​ឡើង​ដល់​កម្រិត​ខ្ពស់​ជាប្រវត្តិសាស្ត្រ​។ ចំណង​មិត្តភាពជាប្រពៃណី​និង​ការប្រាស័យ​ទាក់ទង​ជាន់ខ្ពស់​នៃ​​រដ្ឋាភិបាល​របស់​ប្រទេស​យើង​ទាំងពីរ ​ក៏បាន​នាំមក​​នូវ​វឌ្ឍនភាព​ដ៏​​ខ្លាំងក្លា​និងរស់រវើក និង​ផ្តល់​ផល​ប្រយោជន៍សម្រាប់​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​របស់​ភាគីទាំងពីរ។ កាលពីខែធ្នូឆ្នាំមុន សហគ្រិន​ចិន​ដែល​មាន​ឥទ្ធិពលខ្លាំង​ចំនួន​ជាង​២០០រូប​បាន​ជួបជុំគ្នា​នៅ​រាជធានីភ្នំពេញ​ ដើម្បី​ចូលរួម​វេទិកា​ធរកិច្ច​ចិន​​ក​ម្ពុជា។ កាលពីខែមីនា​ឆ្នាំនេះ បាន​រៀបចំ​ការធ្វើបទបង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​ខាង​​សេដ្ឋកិច្ច​និង​ទេសចរណ៍​រវាង​ខេត្តស្រានស៊ី (Shan Xi ) ប្រទេសចិនជាមួយប្រទេស​កម្ពុជា ហើយកាលពី​ដើមខែ​មេសា​ឆ្នាំ២០១៧ ការធ្វើ​បទបង្ហាញ​អំពី​កិច្ចសហប្រតិបត្តិការ​ខាង​​សេដ្ឋកិច្ច​និង​ទេសចរណ៍រវាង​ខេត្ត​ស៊ឺឈួន ( Si Chuan​) ​​ប្រទេស​ចិន​ជាមួយប្រទេស​កម្ពុជា​ក៏​បាន​រៀបចំធ្វើ​នៅ​កម្ពុជា​ផងដែរ។ ​ការ​មកបំពេញ​ទស្សនកិច្ច​ដ៏ញឹកញាប់របស់​រដ្ឋបាលតំបន់​​ និង​សហគ្រាសចិននៅ​កម្ពុជា​គឺជា​ការ​ឆ្លើយតប​យ៉ាង​សកម្ម​ចំពោះ​ការអំពាវនាវ​របស់ថ្នាក់​ដឹកនាំ​នៃ​​ប្រទេស​យើង​ទាំងពីរ ​ហើយ​បាន​​បង្ហាញ​ឱ្យ​​ឃើញថា មជ្ឈដ្ឋាន​សេដ្ឋកិច្ច​ចិន​មានបំណង​​ចង់មក​វិនិយោគ​ទុន​យ៉ាងខ្លាំងនៅ​ប្រទេស​កម្ពុជា។ 

​​      ដោយឡែក​ ខាង​រាជរដ្ឋាភិបាល​ ក៏ដូចជា​គ្រប់មជ្ឈដ្ឋាន​ក្នុង​​សង្គម​របស់​ប្រទេស​កម្ពុជា​វិញ ក៏​មាន​មតិ​ឯកភាព​ខ្ពស់​និង​មានភាពរីករាយ​ក្រៃលែង​ចំពោះ​ការ​ចូលរួម​កសាង​យុទ្ធសាស្ត្រ​ ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" ដែលភាគី​ទាំងពីរ​​មាន​សក្តានុពល​យ៉ាងសម្រាប់​ការធ្វើ​​កិច្ចសហប្រតិបត្តិការ​​លើ​វិស័យសំខាន់​ៗ​ដូចជា​ការវិនិយោគទុន សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ការតភ្ជាប់គ្នាថាមពលនិងធនធាន​។ល។​ហើយ​ការកសាង​​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" ក៏ស៊ីសង្វាក់​គ្នា​ជាមួយ​នឹង​"យុទ្ធសាស្ត្រចតុកោណ​"​និង​"គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥"​របស់​រាជរដ្ឋាភិបាល​​កម្ពុជាផងដែរ។ 

      ឆ្នាំ២០១៧នេះ គឺជា​ឆ្នាំ​ដ៏​សំខាន់​​មួយ​សម្រាប់ការ​ពន្លឿន​ការជំរុញ​កិច្ចកសាង​​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"  ,  នៅពាក់កណ្តាល​​ខែ​ឧសភា​ខាងមុខនេះ​ ប្រទេស​ចិន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​​កំពូល​ស្តីពីកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​​អំពីយុទ្ធសាស្ត្រ​ ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​"។​ ​ក្រោម​បរិបទ​ដែល​ការគាំពារនិយមបាន​និង​កំពុង​ឡើង​កម្តៅ គំនិត​"ប្រឆាំង​សកល​ភាវូបនីយកម្ម​"​បានងើបឡើង​ ការបើកធ្វើ​វេទិកាកំពូល​នេះ​នឹង​មាន​សារៈសំខាន់​​ចំពោះ​ការជំរុញ​ឱ្យ​​ដំណើរការ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ឈានទៅមុខ​ តាម​ទិសដៅមួយដែល​កាន់តែ​បើក​ទូលាយ បរិយាប័ន្ន ចែករំលែក និង​ទទួលបាន​ផលប្រយោជន៍ទាស់​អស់​គ្នា។  ​សម្តេច​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​នឹង​អញ្ជើញ​ទៅទីក្រុង​ប៉េកាំង​​​ ដើម្បីចូលរួម​វេទិកាលើកនេះ និង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅប្រទេស​ចិន​ផងដែរ។ ខ្ញុំ​ជឿ​ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ​ហ៊ុន សែន ​លើក​នេះ​ ពិតជា​នឹង​ទទួលបាន​ផ្លែផ្កា​យ៉ាងច្រើន​ជាក់ជា​មិន​ខាន​ហើយ​​ក៏​នឹង​​ជំរុញ​​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​​ប្រទេសយើង​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត និង​នាំមកនូវ​​កិច្ចសហប្រតិបត្តិការជាក់ស្តែង​ដែល​ផ្តល់​ផល​ប្រយោជន៍​​ឱ្យ​គ្នា​ទៅវិញទៅមក​លើគ្រប់​វិស័យ​នៃ​ប្រទេស​យើងទាំងពីរឲ្យ​​ឡើង​ដល់​កម្រិត​កាន់​តែ​ខ្ពស់​ថែម​ទៀត។ ខ្ញុំ​ជឿជាក់យ៉ាងមុតមាំថា ​ក្រោម​ការដឹកនាំ​​របស់​ថ្នាក់ដឹកនាំនៃ​​ប្រទេស​ទាំង​ពីរ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិរបស់​​ចិននិង​កម្ពុជា​នឹងអាច​​បង្កើនការ​តភ្ជាប់​គ្នា ហើយ​ឧត្តមភាព​ផ្នែក​ផលប្រយោជន៍​​សេដ្ឋកិច្ចរបស់ប្រទេស​ទាំងពីរ​​ពិតជានឹងអាច​បំពេញ​បន្ថែម​គ្នា​យ៉ាងពេញ​លេញ​។ ​ប្រទេស​កម្ពុជា​ពិតជា​នឹង​ក្លាយជា​ទឹស​ដៅ​សំខាន់​នៃ​ការកសាង"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មូយ​"​​និង​កិច្ចសហប្រតិបត្តិការផ្នែក​ផលិតភាព​ជាមួយ​បរទេសរបស់​ប្រទេស​ចិន ហើយ​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​វិនិយោគរវាង​ចិន​និង​កម្ពុជា​នឹង​ឈាន​ចូល​ដំណាក់កាល​អភិវឌ្ឍ​ថ្មី​ដែល​នឹង​បង្កើន​ល្បឿន​ដោយ​គ្រប់​ជ្រុងជ្រោយ​ ព្រមទាំងនឹង​ទទួល​បាន​សមិទ្ធ​ផល​កាន់តែ​ធំធេង​៕​

ត្រលប់ក្រោយ >>