ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
ក្រសួងទេសចរណ៍ត្រូវការអ្នកបំរើ សេវាកម្មទេសចរណ៍ ជិត១លាននាក់ដើម្បីឆ្លើយតបកំ ណើនទេសចរណ៍នៅឆ្នាំ ២០២០ខាងមុខ
ចេញផ្សាយ  ២-ឧសភា-២០១៧    ដោយ : Kol Chhamnol

 ក្រសួងទេសចរណ៍ត្រូវការអ្នកបំរើ សេវាកម្មទេសចរណ៍ ជិត១លាននាក់ដើម្បីឆ្លើយតបកំ ណើនទេសចរណ៍នៅឆ្នាំ ២០២០ខាងមុខ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានអះអាងថា កម្ពុជា ត្រូវអ្នកបំរើសេវាកម្មទេ សចរណ៍ជិត១លាននាក់ដើម្បីឆ្លើ យតបកំណើនទេសចរណ៍ខណៈក្រសួងព្យាករណ៍ថា នៅឆ្នាំ២០២០ខាងមុខ ចំនួនភ្ញៀវទេសចរអន្តរជាតិនិ ងមកកម្ពុជាកើនដល់ជាង៧លាននាក់ ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តា លមន្រ្តីក្របខណ្ឌថ្មី ស្តីពី“ការតម្រង់ទិសមន្រ្តីរាជ ការក្របខណ្ឌថ្មី” កាលពីចុងសប្តាហ៍មុន នៅទីស្នាក់ការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានមានប្រសា សន៍ថា  ជំនាញដែលបំរើឲ្យវិស័យ ទេសចរណ៍នោះមានជាង៣០មុខរួមមា ន ជំនាញចុងភៅ បដិសណ្ឋាកិច្ច មគ្គទេសទេសចរណ៍ ផ្នែកសេវាកម្មស្នាក់នៅ និងសេវាកម្សាន្តដើម។
ឯកឧត្តមបានបញ្ជាក់ថាយុវជនមិនត្ រូវមើលរំលងទៅលើជំនាញទំាងនេះឡើ យព្រោះវាកំពុងតែ មានតម្រូវការទីផ្សារការងារជា ចាំបាច់ហើយអាចរកប្រាក់ចំណូល បានច្រើនជាមួយនឹងលក្ខខណ្ឌកា រងារល្អមិនប្រើកម្លំាងកាយច្រើ នដូចការងារផ្សេងៗ។
ឯកឧត្តម បន្ថែមថា ក្រៅពីមានតម្រូវការធនធាន មនុសុ្សប្រកបដោយសមត្ថភាពដើម្បី បំរើឲ្យវិស័យទេសចរណ៍នេះ ក្រសួងក៏ត្រូវការកំណើនលើ ភោជនីយដ្ឋាន សណ្ឋាគារ និងសេវាកម្មផ្សេងៗទៀតប្ រកបដោយគុណភាព ដើម្បីបំរើភ្ញៀវ ទេសចរដែលអាចឲ្យភ្ញៀវមកកាន់ កម្ពុជាម្តងហើយគឺ ពេញចិត្តចង់មកម្តងទៀត។
ឯកឧត្តមបានពន្យល់ថា ជាការឆ្លើយតបទៅនឹងតម្រូវការទីផ្ សារការងារលើវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានបង្កើតសា លាបណ្តុះបណ្តាលលើជំនាញទេ សចរណ៍ចំនួន២កន្លែងនៅខេ ត្តព្រះស៊ីហនុនិងរាជធានី ភ្នំពេញនិងបានសហការជាមួយសាលា ឯកជនមួយចំនួនទៀតក្នុងកា របណ្តុះបណ្តាលជំនាញទេសចរណ៍ នេះឲ្យកាន់តែទូលំទូលាយផងដែ។
លោក ស្រី ឆាយ ស៊ីវលីនប្រធានសមាគមន៍ទីភ្នាក់ងា រទេសចរណ៍កម្ពុជាមានប្រសាសន៍  នៅព្រឹកថ្ងៃទី២ឧសភានេះថា លោកស្រី គាំទ្រឲ្យមានការបណ្តុះ បណ្តាលធនធានមនុស្សលើជំនាញ ទេសចរឲ្យកាន់តែច្រើន។
លោកស្រី បង្ហាញថា ការរីកចំរើនលើវិស័យទេសចរណ៍នេះ និងចូលរួមលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិឲ្យកាន់តែមា នភាពរីកចំរើន។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦កម្ពុជាទទួលបានភ្ ញៀវទេសចរអន្តរជាតិប្រមាណជាង ៥លាននាក់ និងទេសចរក្នុងស្រុកជា ង១០លាននាក់ ហើយនាំមកនូវចំណូលចូលថវិកាជាតិ ចំនួន៣៤០០លានដុល្លាសហរដ្ឋអា មេរិក។ ដោយឡែករយៈពេល២ខែដើមឆ្នាំ ២០១៧នេះភ្ញៀវទេសចរអន្ត រជាតិមកលេងកម្ពុជាមានចំនួនជា ង១លាននាក់កើនឡើង១២ភាគរយបើ ប្រៀបធៀបរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៦កន្លងមក៕អត្ថបទ៖ ចេម ហួត

 
ត្រលប់ក្រោយ >>