ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
អាជ្ញាធរាជធានីសម្រេចបន្ថែមសេវា ដឹកជញ្ជូនរថយក្រុងចំនួន៥ខ្សែ ទៀតនៅពាក់កណ្តាលឆ្នាំ២០១៧នេះ
ចេញផ្សាយ  ២-ឧសភា-២០១៧    ដោយ : Kol Chhamnol

 អាជ្ញាធរាជធានីសម្រេចបន្ថែមសេវា ដឹកជញ្ជូនរថយក្រុងចំនួន៥ខ្សែ ទៀតនៅពាក់កណ្តាលឆ្នាំ២០១៧នេះ

អាជ្ញាធរាជធានីភ្នំពេញសម្រេចពង្រីកសេវាដឹកជញ្ជូនសាធារណៈតាមរយៈ រថយក្រុង ចំនួន៥ខ្សែបន្ថែមទៀតនៅពាក់កណ្តា លឆ្នាំ២០១៧នេះដើម្បីឆ្លើយតបទៅនឹ ងសេចក្តីត្រូវរបស់ ប្រជាពលរដ្ឋក្នុងការធ្វើដំណើរក្នុងក្រុងភ្នំពេញ។
          ក្នុងកិច្ចប្រជុំគណៈកម្មការអាជី វកម្មរដ្ឋាករស្វយ័តដឹកជញ្ជូនសា ធារណៈរថយន្តក្រុងរាជធានីភ្នំពេ ញនៅព្រឹកថ្ងៃទី២ខែមេសានេះ លោកអ៊ាង សុខឃីមអភិបាលរដ្ឋាករស្វយ័តដឹ កជញ្ជូន សាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញបានមា នប្រសាសន៍ថា ការសម្រេចតម្លើងសេវារថ យន្តក្នុងសាធារណៈចំនួន៥ខ្សែបន្ ថែមនេះ គឺបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបា លចិននឹងបញ្ជូនរថ យន្តក្រុងចំនួន១០០គ្រឿងមកឲ្យសា លារាជធានីភ្នំពេញនៅក្នុងអំឡុងខែ មិថុនា ឬខែកក្កដា ឆ្នាំ ២០១៧នេះ។ លោកបញ្ជាក់ថា តាមផែនការប្រពន្ធ័ផ្លូវរត់ទំា ង៥ខ្សែនេះ គឺទី១ ចេញដំណើរពី ផ្សារធំថ្មី ដល់តំបន់សេដ្ឋកិច្ចពិសេស ទី២ ចេញដំណើរពីគល់ស្ពានព្រះមុន្នី វង្ស ដល់ស្ពានព្រែក ព្នៅ ទី៣ ចេញពីចំណតរថយន្តព្រែកលៀប ដល់់ ផ្សារសេនជូរីផ្លាហ្សា ទី៤ ពីចេញពីគល់ស្ពានមុនីវង្សដល់ វត្តស្លែង និងទី៥ ចេញពីរង្វង់មូលគួចកាណុងដល់ ដល់ស្ពាន ព្រះមុនីវង្ស។ លោកបន្ថែមថា សេវាដឹកជញ្ជូនទំាង៥ខ្សែនេះ ត្រូវប្រើប្រាស់រថយន្តក្រុងចំនួ ន ១០០គ្រឿង និងមានចំណតរងចំាចំនួន៣៦០ចំណត និងស្ថានីយចំណតចំនួន១០កន្លែង។ លោកបន្ថែមថា ការសម្រេចជ្រើសរើសយកផ្លូវសំខាន់ ៗទំាង៥ខ្សែនេះ គឺយោងតាមរការសិក្សា របស់អង្គការចៃការ ដោយមានចំនួនប្រជាពលរដ្ឋរស់នៅច្ រើន មានគ្រឹះស្ថានសាធារណៈរបស់ រដ្ឋនិងឯកជន រោងចក្រ បូរី សាលារៀន មន្ទីរពេទ្យនិងផ្សារជាដើម។
ឯឧ.ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេ ញបានគំាទ្រចំពោះគម្រោងពង្រីកសេ វាដឹកជញ្ជូន នេះប៉ុន្តែស្នើឲ្យមានភាគីពាក់ព័ ន្ធសិក្សាឲ្យបានស៊ីជម្រៅនិងមា នលក្ខណៈសមសម្របរវាងផ្លូវរត់និ ងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯឧ.បញ្ជាក់ថា ប្រសិនបើការពង្រីកខ្សែរត់នៅពុំ ត្រូវ តាមស្ថានភាពរបស់ប្រជាពលរដ្ឋនោះ នឹងធ្វើឲ្យគម្រោងនេះមិនទទួលបា នជោគជ័យឡើយ ពោលគឺគ្មានអ្នកជិះហើយរដ្ឋនឹងខា តបង់ថវិកាកាន់តែច្រើន។
អ្នកស្រីនៅ សារុំ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្ នំពេញដែលបានប្រើប្រាស់មធ្យោបា យដឹក ជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុ ងស្ទើជារៀងរាល់ថ្ងៃនោះបានបញ្ជា ក់ថា ប្រសិនបើ សាលារាជធានីភ្នំពេញពង្រីកខ្សែ រត់សេវាដឹកជញ្ជូនរថយន្តក្រុងបា នកាន់តែច្រើនកាន់តែឆាប់គឺកាន់តែ ល្អសម្រាប់ប្រជាពលរដ្ឋព្រោះវាមា នភាពងាយស្រួលក្នុងការដំណើរប្ រកបដោយសុវត្ថិភាពនិងមានតម្លៃថោ ក។អ្នកស្រីបានស្នើឲ្យសាលារាជធា នីពង្រីកចំណត ដល់អ្នកដំណើរនិង ត្រូវដោះស្រាយឲ្យបានចំពោះសណ្តា ប់ធ្នាប់នៅតាមចំណីផ្លូវដើម្បីឲ្ យអ្នកថ្មើរជើងអាចធ្វើដំណើរបានដោ យងាយស្រួលមិនបានរម្មណ៍ពីបញ្ហាសុ វត្ថិភាព។
សូមជម្រាបថារហូតមកទល់ពេលនេះនៅរា ជធានីភ្នំពេញមានសេវារថយន្តក្រុ ងសាធារណៈចំនួន៣ខ្សែដែលកំពុងដាក់ ឲ្យដំណើរការសាកល្បងក្នុងនោះខ្សែ រត់ទី១ចេញពីម្តុំឬស្សីកែវត្រង់ គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅ ដល់វត្តក្តីតាកុយតាមផ្លូវជាតិលេ ខ១ ខ្សែទី២ ចេញពីផ្សាររាត្រី ទៅ ដល់ ក្រុងតាខ្មៅខេត្តកណ្តាល និងខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅផ្លូ វកម្ពុជាទៅ រង្វង់មូល ចោមចៅទើបត្រឡប់មក ។
ការពង្រីកសេវារថយន្តក្រុងសាធា រណៈរបស់រដ្ឋនេះបានធ្វើឡើងដើម្បី ជំរុញឲ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរួ មហើយកាត់បន្ថយកំណើននៃ ការប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនឯកជន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរា ចរណនៅតាម ដងផ្លូវ៕
អត្ថបទ ហុក សុខរិន    ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៧
 
ត្រលប់ក្រោយ >>