ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកព័ត៌មានម៉ោង ០៨ យប់ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹក
គជ.ប បែងចែកពេលវេលាឃោសនាដល់គណបក្សនយោ បាយនៅសា្ថនីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ
ចេញផ្សាយ  ២-ឧសភា-២០១៧    ដោយ : Kol Chhamnol

គជ.ប បែងចែកពេលវេលាឃោសនាដល់គណបក្សនយោ បាយនៅសា្ថនីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ

គណៈកម្មាធិការជាតិរៀបចំកា របោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបែងចែកពេលវេលាឃោសនាកម្ មវិធីនយោបាយសម្រាប់គណបក្សនៅលើ សា្ថនីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋក្នុងពេ លយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងចូលមកដល់នៅថ្ងៃទី ២០ ខែឧសភាខាងមុខនេះ។
ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងសន្និសីទសារព័ត៌មានស្តីពី ការលក់ ឬជួលម៉ោងផ្សព្វផ្សាយរបស់ គណបក្សនយោបាយនៅតាមសា្ថនីយវិទ្យុ និងទូរទស្សន៍ឯកជន នៅថ្ងៃទី២ ខែឧសភានេះ បានឲ្យដឹងថា គ.ជ.ប បានសម្រេចផ្តល់ថេរវេលាចំនួន ៧នាទី និង៣០វិនាទី រយៈពេល២ដង ក្នុង១ថ្ងៃៗ ក្នុងអំឡុងពេល១៤ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេង ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅតាមសា្ថនីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ។ ឯកឧត្តម មានប្រសាសន៍ថា ការផ្សាយអំពីកម្មវិធីនយោបាយនៅលើ សា្ថនីយវិទ្យុជាតិ និងទូរទស្សន៍ជាតិនេះ គឺមិនគិតថ្លៃនោះទេ។
        ឯកឧត្តម កឹម         គុណវឌ្ឍ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៍ថា ទូរទស្សន៍ជាតិ កំពុងសហការជាមួយគ.ជ.ប ក្នុងការរៀបចំផលិតកម្មវិធី សម្រាប់ឲ្យគណបក្សនយោបាយទាំងអស់ ផ្សព្វផ្សាយនៅកម្មវិធីនយោបា យរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះ ឆ្នោត។
មិនអាចទាក់ទងតំណាងគណបក្សសង្រ្គោះជាតិ ដើម្បីសុំយោបល់បានទេជុំវិញកា របែងចែកពេលវេលាម៉ោងឃោសនាតា មរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ ។
ដោយឡែក  ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ថា គណបក្សប្រជាជនកម្ពុជា គឺអនុវត្តតាមលក្ខខណ្ឌតម្រូវ និងគោលការណ៍របស់គ.ជ.ប សម្រាប់កម្មវិធីផ្សាយគោលន យោបាយនៅលើម៉ោង ខណៈគណបក្សរបស់ខ្លួននៅមិនទាន់ សម្រេចក្នុងការជួលម៉ោងផ្ សាយនៅលើសា្ថនីយវិទ្យុ និងទូរទស្សន៍ឯកជននៅឡើយទេ។
សូមបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើ សរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តីទី៤ ឆ្នាំ២០១៧ មានសរុប១២គណបក្ស ដើម្បីដណ្តើមអាសនៈនៅក្នុ ងឃុំ-សង្កាត់ជាង១.៦០០ ក្នុងចំណោមចំនួនអ្នកមានសិទ្ធិ បោះឆ្នោតជាង៧លាន៨សែននាក់ ៕
អត្ថបទ៖ វ៉ាង ភក្តី / ០២.០៥.២០១៧

 
ត្រលប់ក្រោយ >>