ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
ការកសាងខ្សែក្រវាត់មួយ និងផ្លូវមួយដើម្បីការអភិវឌ្ឍឈ្នះឈ្នះ
ចេញផ្សាយ  ៣-ឧសភា-២០១៧    ដោយ : SengChhay

កិច្ចសម្ភាសន៍របស់កាសែត China Daily និងPeople's Daily ជាមួយលោកយ៉ាងជាឆឺ(Yang Jiechi)​សមាជិក​ក្រុម​ប្រឹក្សារដ្ឋទទួលបន្ទុកការងារត្រៀមរៀបចំ វេទិកាខ្សែក្រវាត់មួយ ​និង​​ផ្លូវមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF) នឹងត្រូវប្រារព្ធធ្វើនៅ ថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែឧសភាក្នុងទីក្រុងប៉េកាំង។ប្រជាជនទាំងក្នុងនិងក្រៅប្រទេសបានបង្ហាញនូវការចាប់អារម្មណ៍ចំពោះវេទិកាខ្សែក្រវាត់មួយនិង និងផ្លូវមួយចាប់តាំងពីលោកប្រធានាធិបតីស៊ីជីនពីង បានប្រកាសនៅក្នុងវេទិកាក្រុងដាវ៉ូសកាលពីខែមករា។នៅក្នុងឱកាសនៃការរាប់ថយក្រោយ១០០ថ្ងៃនោះលោក យ៉ាងជាឆឺ (Yang Jiechi)សមាជិកក្រុមប្រឹក្សារដ្ឋដែលជា​អ្នក​ទទួល​បន្ទុក​ការងារ​ត្រៀមរៀបចំបានបង្ហាញ ពី ទិដ្ឋភាពទូទៅមួយ​នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន China Daily និង People's Daily។

១. ប្រទេសចិននឹងរៀបចំវេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយក្នុងខែឧសភាឆ្នាំនេះ។តើអ្វីទៅ​ជាចក្ខុវិស័យ​របស់​​លោកចំពោះវេទិកានេះ? តើលោកសង្ឃឹមថាវេទិកានេះនឹងសម្រេចបានគោលដៅអ្វីខ្លះ?

លោកប្រធានាធិបតីស៊ីជីនពីងបានប្រកាសនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសកាលពីថ្ងៃទី១៧ខែមករាថានៅក្នុងខែឧសភាឆ្នាំនេះប្រទេសចិននឹងរៀបចំវេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយនៅក្រុងប៉េកាំងដែលមានគោលបំណងដើម្បីពិភាក្សាគ្នាអំពីវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការកសាងវេទិកាកិច្ចសហប្រតិបត្តិការនិងការចែករំលែកលទ្ធផលនៃកិច្ចសហប្រតិបត្តិការ។វេទិកានេះក៏នឹងស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក​ បង្កើតថាមពលសម្រាប់ការបន្តការអភិវឌ្ឍទំនាក់ទំនងនិងធ្វើឱ្យការផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ​ផ្តល់​ប្រយោជន៍កាន់តែច្រើនដល់ប្រជាជនតាមបណ្តាប្រទេសទាំងអស់។នៅក្នុងសាររបស់លោកប្រធានាធិបតីស៊ីជីនពីងបានគូសបញ្ជាក់អំពីទស្សនៈវិស័យនិងការពិចារណារបស់យើងចំពោះ​វេទិកានិងកំណត់ទិស​ដៅ​​សម្រាប់ការងារត្រៀមរៀបចំរបស់ពួកយើង។

ក្នុងឆ្នាំ២០១៣លោកប្រធានាធិបតីស៊ីជីនពីងបានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមអំពីខ្សែក្រវាត់មួយនិងផ្លូវមួយដើម្បីពង្រឹងបន្ថែមនិងប្រមូលផ្តុំកម្លាំងនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍នានានិងលើកកម្ពស់ការ​ចូល​រួម​​​ពី​​បណ្តាប្រទេសតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ។ក្នុងរយៈពេលបីឆ្នាំនិងលើស​ពីនេះគំនិតផ្តួចផ្តើមបានធ្វើឱ្យមានការរីកចម្រើនល្អក្នុងកិច្ចសហប្រតិបត្តិការជាច្រើននិងបានទទួល​ការឆ្លើយតប​យ៉ាង​កក់ក្តៅនិងការចូលរួមយ៉ាងសកម្ម។ឥឡូវនេះវាស្ថិតនៅក្នុងដំណាក់ដ៏សំខាន់មួយដើម្បី​ធ្វើឱ្យមានការរីកចម្រើនទាំងអស់។វេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយ​នឹងក្លាយជាឱកាសល្អ​សម្រាប់​យើង​ទាំង​អស់គ្នាពិនិត្យមើលពីវឌ្ឍនភាពនាពេលកន្លងមកនិងគម្រោងនៅពេលខាងមុខ។

វេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយនឹងក្លាយជាវេទិកាកម្រិតខ្ពស់បំផុតក្រោមគំនិតផ្តួចផ្តើមនេះចាប់តាំងពី​បាន​​ដាក់ឱ្យ​ដំណើរការរយៈពេលបីឆ្នាំមកហើយនិងជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយដែលប្រទេស​ចិន​នឹងរៀបចំនៅឆ្នាំនេះ។វេទិកានេះមានសារៈសំខាន់យ៉ាងធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​តំបន់។ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តគណៈកម្មាធិការកណ្តាលប្រទេសចិនដែលមានលោកស៊ីជីនពីងជាប្រមុខយើងសង្ឃឹមថានឹង​សម្រេច​បាននូវគោលបំណងមួយចំនួនពីវេទិកាខ្សែក្រវាត់មួយនិងផ្លូវ​មួយ​ដូចខាងក្រោម៖ទីមួយ-ពិនិត្យឡើងវិញ​យ៉ាង​ហ្មត់ចត់នូវវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមនេះបង្ហាញពី​ចំណុច​សំខាន់នៃលទ្ធផលដំបូងពង្រឹងបន្ថែមនូវ​មតិឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការនិង​កម្លាំង​ចលករ​នៃកិច្ចសហប្រតិបត្តិការនេះ។ទីពីរ-ពិភាក្សា​អំពី​វិធានការស្ដីពីកិច្ចសហប្រតិបត្តិការ​សំខាន់ឆ្ពោះ​ទៅ​មុខជួយសម្រួលដល់ការរួមបញ្ចូលគ្នា​កាន់តែ​ច្រើន​នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូ​និង​ធ្វើការសម្រាប់ការអភិវឌ្ឍទំនាក់ទំនង។ទីបី-ក្នុង​ពេលធ្វើការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិង​សង្គម​និង​ការសម្រួលរចនាសម្ព័ន្ធរបស់ប្រទេសចិនការងារ​ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិគឺដើម្បីទទួល​បាន​លទ្ធផលឈ្នះឈ្នះ។ប្រជាជនចិនមាន​ពាក្យ​មួយឃ្លា​និយាយថាដើមឈើមួយត្រូវការឫសខ្លាំង​ដើម្បី​លូតលាស់ខ្ពស់ហើយទន្លេមួយ​ត្រូវការ​ប្រភពទឹក​ដែល​មិនចេះរីងស្ងួតដើម្បីហូរទៅឆ្ងាយ។តាមរយៈការ​រៀប​​​ចំ​វេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយយើង​សង្ឃឹម​ថានឹងធ្វើការជាមួយអ្នកផ្សេងទៀតដើម្បីនាំយកខ្សែ​ក្រវាត់​មួយនិងផ្លូវមួយឆ្ពោះទៅមុខចាក់គ្រឹះ​មួយយ៉ាងមាំនិងជំរុញឱ្យមានការតភ្ជាប់កាន់តែច្រើន​សម្រាប់​​​កំណើន​សេដ្ឋកិច្ច​ពិភពលោក​និង​កិច្ចសហ​ប្រតិបត្តិការក្នុងតំបន់កាន់តែស៊ីជម្រៅនាំមកនូវ​ផលប្រយោជន៍​បន្ថែមទៀតដល់​បណ្តាប្រទេស​នានា​និង​ប្រជាជន​របស់ពួកគេ។ 

២. គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយបានដាក់ឱ្យអនុវត្តជាងបីឆ្នាំមកហើយ។តើសមិទ្ធផលដែល​ទទួល​បានមានអ្វីខ្លះ? តើមានការទទួលស្គាល់ជាអន្តរជាតិដូចម្តេច? តើយុទ្ធសាស្ត្រនេះបានធ្វើឱ្យមាន​ការប្រែប្រួលដូចម្តេចខ្លះចំពោះការរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសផ្សេងទៀត? 

គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយត្រូវបានស្នើឡើងដោយប្រទេសចិន។រឿងនេះនឹងមិនសម្តែងដោយ​​ប្រទេសចិនតែមួយនោះទេ។ជាការប្រៀបធៀបមួយដ៏ល្អប្រសើរដែលថា​ នេះជាការសម្តែងរួមគ្នា​មួយ​ដោយក្រុមតន្រ្តីនៃប្រទេសដែលបានចូលរួម។គំនិតផ្តួចផ្តើមជាទំនិញសាធារណៈ​អន្តរជាតិ​មួយ​ដែល​ផ្តល់ប្រយោជន៍ដល់ប្រទេសទាំងអស់។វាមិនមែនជាពាក្យស្លោកទទេមួយនោះទេប៉ុន្តែជាស៊េរីនៃ​សកម្មភាព​ដែលអាចមើលឃើញនិងបណ្តុំសកម្មភាពរឹងមាំពាក់ព័ន្ធនឹងការតភ្ជាប់គ្នាដ៏សំខាន់នៃការទំនាក់​ទំនង​និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកសំខាន់មួយនៃ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​សម​ស្រប​ទៅនឹងតម្រូវការនៃបណ្តាប្រទេសនិងតំបន់នៅតាមបណ្តោយផ្លូវនេះ។ 

យើងប្តេជ្ញាអនុវត្តគោលការណ៍នៃការពិគ្រោះយោបល់លក្ខណៈទូលំទូលាយការចូលរួមនិងចែករំលែក​ផល​ប្រយោជន៍។យើងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែងលទ្ធផលឈ្នះឈ្នះ​និង​ការរីក​ចម្រើន​ជា​បន្តបន្ទាប់។យើងកំពុងសម្លឹងមើលដើម្បីសម្របសម្រួល​ការអភិវឌ្ឍ​របស់ប្រទេសចិនជាមួយ​ប្រទេស​ផ្សេងទៀតនិងការលើកទឹកចិត្តការរួមបញ្ចូលរវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសទាំងនោះជាមួយ​កិច្ចសហប្រតិបត្តិការនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ។សកម្មភាពទាំងនេះនឹង​មាន​អំណោយ​​ផលដល់តម្រូវការនៃការពង្រីកការវិនិយោគក្នុងស្រុកនិងក្នុងតំបន់ការបង្កើតការងារ​និង​ការកាត់​បន្ថយភាពក្រីក្រនិងឈានទៅការអភិវឌ្ឍកម្រិតខ្ពស់នៃតំបន់ទាំងមូល។ 

រយៈពេលបីឆ្នាំបានធ្វើជាសាក្សីនៃការដាក់ឱ្យដំណើរការការពង្រីកការរីកចម្រើនលឿនជាងការរំពឹងទុកនិងលទ្ធផលប្រកបដោយផ្លែផ្កានៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ។ប្រទេសជាង១០០និង​អង្គការ​​អន្តរជាតិជាច្រើនបានចូលរួមជាមួយគំនិតផ្តួចផ្តើមនេះដែលក្នុងនោះជាង៤០បានចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងឈានដល់ការមូលមតិគ្នា​ជាអន្តរជាតិ​មួយ​អំពីការ​ផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ។មហាសន្និបាតអង្គការសហប្រជាជាតិក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិអង្គការUNESCAPអង្គការAPECអង្គការASEMនិងមហាអនុតំបន់ទន្លេមេគង្គ​បានបញ្ចូល​ឬឆ្លុះបញ្ចាំងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយ​និងផ្លូវមួយក្នុង​ដំណោះស្រាយ​និង​ឯកសារ​ពាក់​​ព័ន្ធរបស់ពួកគេ។ 

ការប្រមូលផលដំបូងៗមួយចំនួនត្រូវបានធ្វើឡើង។ការអភិវឌ្ឍច្រករបៀង​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ជា​លំដាប់។បណ្តាញហេដ្ឋារចនាសម្ព័ន្ធមួយដែលពាក់ព័ន្ធគ្នាបានលេចចេញជារូបរាង។ពាណិជ្ជកម្មនិង​ការវិនិយោគ​​បានកើនឡើងយ៉ាងខ្លាំង។កិច្ចសហប្រតិបត្តិការគម្រោងសំខាន់ៗកំពុងដំណើរការ។ធនាគារ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងមូលនិធិជំនួញផ្លូវសូត្រ​បានផ្តល់ការគាំទ្រចំពោះ​កិច្ចសហ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។រថភ្លើងល្បឿនលឿនចិនទៅអឺរ៉ុប​បានកំពុង​ដំណើរការ​នៅលើ​ទ្វីបអាស៊ី​ដ៏​ធំល្វឹង​ល្វើយជាមួយនឹងការផ្ទុកទំនិញ​និងការផ្គូរផ្គងតម្រូវការទីផ្សារនៃ​បណ្តា​ប្រទេស​នៅតាម​បណ្តោយផ្លូវ​នេះ។ខ្សែ​រថភ្លើងនេះក៏បានបង្កើតជាស្ពាននៃទំនាក់ទំនងនិងមិត្តភាពរវាងប្រជាជននៅតាមបណ្តោយផ្លូវនិង​បាន​ក្លាយទៅជាការទទួលស្វាគមន៍មួយនៅតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ។ 

ការអភិវឌ្ឍរួមគ្នានៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយជាច្រកដ៏សំខាន់មួយដើម្បីបង្កើន​កិច្ចសហ​ប្រតិបត្តិការអន្តរជាតិ។គំនិតផ្តួចផ្តើមបានបង្កើតឱកាសអភិវឌ្ឍន៍ថ្មីមួយ​ដើម្បីធ្វើឱ្យជីវិតរបស់​មនុស្ស​កាន់​តែ​​ល្អប្រសើរ។ជាការត្រឹមត្រូវដែលនិយាយថាគំនិតផ្តួចផ្តើមរបស់ប្រទេសចិននេះកំពុងផ្តល់​ផលប្រយោជន៍​ដល់​ពិភពលោកទាំងមូល។ 

៣. ក្នុងពេលដែលពិភពប្រឈមមុខនឹងសេដ្ឋកិច្ចធ្លាក់ចុះការវិនិយោគនិងពាណិជ្ជកម្មកើនឡើងប្រតិកម្ម​យ៉ាងខ្លាំងក្លាប្រឆាំងនឹងសាកលភាវូបនីយកម្មនិងការកើនឡើងនៃភាពមិនប្រាកដប្រជាតើលោក​មើល​ឃើញថាវេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយចូលរួមចំណែកដូចម្តេចខ្លះដល់សេដ្ឋកិច្ចពិភពលោកនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ? តើអ្វីជាប្រធានបទនិងរបៀបវារៈសម្រាប់វេទិកានេះ? 

វាគឺជាការពិតដែលថាសេដ្ឋកិច្ចពិភពលោកមិនទាន់ងើបចេញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិហិរញ្ញវត្ថុ​អន្តរជាតិ។ការងើបឡើងវិញនេះមានភាពផុយស្រួយនិងយឺតហើយមូលដ្ឋាន​គ្រឹះសម្រាប់កំណើន​នៅតែ​មាន​លំញ័រ។មានការកើនឡើងនៃការពារនិយមសម្លេងកាន់តែខ្លាំងប្រឆាំងនឹងសកលភាវូបនីយកម្មនិង​ការកើនឡើងនូវភាពតានតឹងរវាងការបើកចំហការផ្លាស់ប្តូរនិងការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចនៅ​លើដៃ​តែ​ម្ខាងនិងភាពឯកោនិយមការគិតដែលមានលក្ខណៈហួសសម័យនិង​ការរៀបចំការធ្វើពាណិជ្ជកម្ម​ដែល​មានលក្ខណៈបែកបាក់ចំពោះអ្នកផ្សេងទៀត។មានការលើកឡើងថាការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីពហុភាគីក្នុងតំបន់និងពិភពលោកលើហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយចីរភាព​កំពុង​មានសន្ទុះ។ក្នុងបណ្តាប្រទេសនៅជុំវិញពិភពលោកអាទិភាពត្រូវបានផ្ដល់ទៅលើវិស័យសេដ្ឋកិច្ចផលិតកម្មឧស្សាហូបនីយកម្មនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ជារឿងសំខាន់ដើម្បីយល់ពី​ឱកាស​នៃការ​អភិវឌ្ឍថ្មីនិងស្វែងរកមធ្យោបាយដែលមានប្រសិទ្ធិភាពដើម្បីជម្នះការលំបាកនិងដោះស្រាយបញ្ហា។ 

ប្រវត្តិសាស្រ្តបានផ្តល់ឱ្យយើងនូវប្រភពនៃប្រាជ្ញាដែលមានប្រយោជន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។វិថីសូត្រតាមផ្លូវគោកនិងផ្លូវសមុទ្រជាង២០០០ឆ្នាំកន្លងមកនេះបាន​ជំរុញ​មនុស្ស​ពី​បណ្តាប្រទេស​ ដើម្បីប្រឆាំងនឹងព្រំដែនជាតិនិងធ្វើពាណិជ្ជកម្មនិងធ្វើការដោះដូរជា​លក្ខណៈមិត្តភាព​តាម​ខ្នងអូដ្ឋឬនាវាឈ្មួញ។អន្តរកម្មរបស់អ្នកទាំងនោះបានបន្សល់ទុកនូវភាពរុងរឿងក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស។ប្រវត្តិសាស្រ្តបានបង្ហាញឱ្យឃើញថាការបិទទ្វារនិងការរៀបចំផ្តាច់មុខមិនមានអនាគតនោះទេខណៈពេលដែលការស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយនឹងការបើកចំហនិងធានា​ផលប្រយោជន៍​សម្រាប់​ទាំងអស់គ្នាគឺជាវិធីតែមួយគត់ឆ្ពោះទៅមុខ។ដូចដែលលោកប្រធានាធិបតីស៊ីជីនពីងបានលើក​ឡើង​មុន​នេះនៅឯកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក «ការប៉ុនប៉ងណាមួយដើម្បី ... ធ្វើផ្លូវទឹក​នៅ​ក្នុង​មហាសមុទ្រឱ្យត្រឡប់ទៅជាបឹងនិងព្រែកដាច់ដោយឡែកគឺមិនអាចទៅរួចទេ។ជាការពិតណាស់វាផ្ទុយទៅនឹងនិន្នាការប្រវត្តិសាស្រ្ត»។គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយបានចាក់ប្ញសក្នុង​ស្មារតី​ផ្លូវ​សូត្រ​សន្តិភាពកិច្ចសហប្រតិបត្តិការការបើកចំហការរួមបញ្ចូលការរៀនសូត្រពីគ្នាទៅវិញទៅមកនិង​ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកអនុវត្តតាមគោលការណ៍ពិគ្រោះយោបល់លក្ខណៈទូលំទូលាយការចូលរួមចែករំលែកនិងបែងចែកផលប្រយោជន៍។ការបើកចំហការរួមបញ្ចូលនិង​ផលប្រយោជន៍​រួមគ្នាបានកំណត់លក្ខណៈពិសេសនៃគំនិតផ្តួចផ្តើមនិងជាភាពខ្លាំងរបស់ខ្លួន។យើងសង្ឃឹមថាវេទិកាខ្សែ​ក្រវាត់មួយនិងផ្លូវមួយនេះនឹងជួយជំរុញពពកនៃវិបត្តិសេដ្ឋកិច្ចឱ្យទៅឆ្ងាយនិងផ្តល់នូវច្រកធំទូលាយ​បន្ថែម​​ទៀតដើម្បីកំណើនសេដ្ឋកិច្ចពិភពលោក។ 

ដើម្បីកសាងកិច្ចសហប្រតិបត្តិការដែលមានការមូលមតិគ្នានិងល្អប្រសើរជាងមុនប្រទេសចិនបាន​កំណត់​យក «ខ្សែក្រវាត់មួយនិងផ្លូវមួយ៖កិច្ចសហប្រតិបត្តិការដើម្បីភាពសម្បូររុងរឿង»ជាប្រធានបទ​នៃវេទិកា​លើកនេះ។របៀបវារៈនៃវេទិកានេះនឹងផ្តោតលើការតភ្ជាប់នៃគោលនយោបាយការដឹកជញ្ជូនការធ្វើ​ពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុនិងប្រជាជន។ការពិភាក្សានឹងត្រូវបានធ្វើឡើងលើប្រធានបទសំខាន់ៗដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មការវិនិយោគផ្នែកឧស្សាហកម្មថាមពលនិងធនធានការគាំទ្រផ្នែកហិរញ្ញវត្ថុការផ្លាស់ប្តូរប្រជាជននិងប្រជាជនការការពារបរិស្ថាន​និង​អេកូឡូស៊ីនិងកិច្ចសហប្រតិបត្តិការសមុទ្រ។កិច្ចប្រជុំតុមូលរបស់បណ្តាមេដឹកនាំក្នុងវេទិកា​នេះនឹងផ្តោត​លើប្រធានបទចំនួនពីរ៖ការរួមគោលនយោបាយសម្រាប់ភាពជាដៃគូជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការ​នៃ​ការតភ្ជាប់សម្រាប់ការអភិវឌ្ឍទំនាក់ទំនង។ 

យើងគិតថាប្រធានបទនិងរបៀបវារៈមានការពាក់ព័ន្ធខ្លាំងដែលធ្វើការពិចារណាអំពីកាលៈទេសៈនិង​បញ្ហា​​ប្រឈម​ដែលពិភពលោកយើងកំពុងជួបប្រទះ។ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​​អន្តរជាតិការតភ្ជាប់និងការរួមបញ្ចូលគ្នាប្រធានបទនិងរបៀបវារៈត្រួតគ្នាច្រើនជាមួយរបៀបវារៈសំខាន់​របស់​ពិភពលោក។ខ្ញុំក៏ចង់បន្ថែមថាផែនការថ្នាក់ជាតិនិងថ្នាក់តំបន់ជាច្រើននិងរបៀបវារៈសកលបាន​លេច​ឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរួមទាំងការផ្តួចផ្តើមក្នុងតំបន់ដូចជាសហភាព​សេដ្ឋកិច្ច​អាស៊ី (Eurasian Economic Union) ផែនការមេស្តីពីការតភ្ជាប់អាស៊ានផែនការវិនិយោគ​សម្រាប់​អឺរ៉ុបកម្មវិធីសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទ្វីបអាហ្វ្រិកនិងផែនការតភ្ជាប់របស់ APEC ព្រមទាំងកិច្ចព្រមព្រៀងជាសកលដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការផ្លាស់ប្តូរអាកាសធាតុនិង​របៀប​វារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។សហគមន៍អន្តរជាតិចាំបាច់ត្រូវតែចាប់យក​ឱកាស​នេះ​និងបង្កើតការរួមបញ្ចូលគ្នារវាងអ្នកផ្តួចផ្តើមគំនិតទាំងនោះដើម្បីផ្តល់នូវកិច្ចសហប្រតិបត្តិការ​និង​ចែករំលែកផលប្រយោជន៍។ 

៤. យើងបានដឹងថាមេដឹកនាំបរទេសមួយចំនួននឹងចូលរួមវេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយនិងមានការ​ចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។តើការរៀបចំដំណើរការដូចម្តេច? ហើយតើ​ប្រទេស​ណាខ្លះនឹងចូលរួមក្នុងវេទិកានេះ? តើអ្វីជាលទ្ធផលនៃវេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយនិងតើអ្វី​ទៅ​ជាការរំពឹងទុករបស់លោក? 

យើងផ្តល់នូវសារសំខាន់យ៉ាងខ្លាំងចំពោះការរៀបចំសម្រាប់វេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយនេះ។យើង​​បាន​បង្កើតគណៈកម្មការមួយដើម្បីត្រួតពិនិត្យមើលនិងសម្របសម្រួលការរៀបចំ។សូមអរគុណ​ចំពោះ​ការខិតខំប្រឹងប្រែងរួមគ្នានៃនាយកដ្ឋានទទួលខុសត្រូវនិងរដ្ឋាភិបាលក្នុងតំបន់ដែលការរៀបចំនេះ​បាន​ដំណើរការល្អ។មេដឹកនាំបរទេសជាច្រើនបានសម្តែងនូវការចាប់អារម្មណ៍របស់ខ្លួនក្នុងការចូលរួម​ក្នុង​ព្រឹត្តិការណ៍នេះ។ការរៀបចំខាងនយោបាយបានធ្វើឱ្យមានការរីកចម្រើនជាលំដាប់។ការរៀបចំនូវ​ព្រឹត្តិការណ៍​សំខាន់ៗទីកន្លែងការដឹកជញ្ជូននិងសន្តិសុខកំពុងត្រូវបានធ្វើឱ្យរៀបរយ។សម្រាប់សប្តាហ៍​និងខែខាងមុខនេះយើងនឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពទៅដល់សហគមន៍​អន្តរជាតិអំពីការរៀបចំរបស់​យើង​សម្រាប់វេទិកានៅពេលណាដែលចាំបាច់នៅក្នុងស្មារតីនៃការបើកចំហនិងតម្លាភាព។ 

មេដឹកនាំមកពីប្រទេសចំនួន២០បានបញ្ជាក់ពីការចូលរួមរបស់ពួកគេដែលតំណាងឱ្យទ្វីបអាស៊ីអឺរ៉ុបទ្វីប​អាហ្រ្វិកនិងអាមេរិកឡាទីននៅក្នុងវេទិកានេះ។នេះជាភស្តុតាងបង្ហាញពីការយកចិត្តទុកដាក់និងការ​គាំទ្រយ៉ាងខ្លាំងចំពោះវេទិកានិងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយរបស់សហគមន៍អន្តរជាតិ។យើង​ក៏​នឹងអញ្ជើញគណៈប្រតិភូថ្នាក់រដ្ឋមន្រ្តីមកពីប្រទេសមួយចំនួនតំណាងអង្គការអន្ដរជាតិអតីតប្រមុខរដ្ឋនិងរដ្ឋាភិបាលបរទេសថ្នាក់ដឹកនាំអាជីវកម្មអ្នកជំនាញនិងអ្នកប្រាជ្ញដើម្បីចូលរួមការ​ពិភាក្សា​លើរបៀបលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ 

ភាពជោគជ័យនៃវេទិកានេះពឹងផ្អែកជាខ្លាំងលើលទ្ធផលរបស់ខ្លួនហើយយើងកំពុងធ្វើការយ៉ាង​ស្វាហាប់​ដើម្បីសម្រេចការងារ។យើងសង្ឃឹមថាវេទិកានេះនឹងផ្តល់នូវលទ្ធផលសំខាន់នៅក្នុងទិដ្ឋភាពចំនួនបី៖ 

ទីមួយ៖ការពង្រីកនូវការមូលមតិគ្នាជាអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការ។វេទិកានេះត្រូវបានគេរំពឹងថា​នឹង​​លើកទឹកចិត្តឱ្យភាគីទាំងអស់ដើម្បីគាំទ្រគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជា​ជាតិស្វែងរកសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃការបើកចំហការរួមបញ្ចូលនិងការរៀន​សូត្រ​ពីគ្នាទៅវិញទៅមកនិងស្វែងរកភាពឈ្នះឈ្នះនិងការអភិវឌ្ឍទំនាក់ទំនង។កំណើនសេដ្ឋកិច្ចការបង្កើត​ការងារការកាត់បន្ថយភាពក្រីក្រការផ្តល់ឱ្យប្រជាជននូវជីវិតរស់នៅល្អប្រសើរជាងមុននិងការការ​ពារ​បរិស្ថាននឹងត្រូវបានគូសបញ្ជាក់ថាជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។វេទិកានេះនឹង​លើក​ទឹកចិត្តចំពោះការបង្កើតការរួមបញ្ចូលនៅក្នុងចំណោមរបៀបវារៈអភិវឌ្ឍន៍ជាតិតំបន់និងពិភពលោក

ជាមួយនឹងទស្សនៈជំរុញពិភពលោកឆ្ពោះទៅរកសហគមន៍មួយដែលបានចែករំលែកអនាគតសម្រាប់មនុស្ស​ជាតិដែលមានការអភិវឌ្ឍនិងភាពចម្រុងចម្រើនរួមគ្នា។ 

ទីពីរ៖បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យគន្លឹះ។វេទិកានេះត្រូវបានគេរំពឹងថានឹងពង្រឹង​សន្ទុះដ៏ល្អ​នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្រោមការផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនិងផ្តោតការ​យក​ចិត្តទុកដាក់ជាពិសេសទៅកាន់តំបន់និងទិសដៅសំខាន់ៗដែលមានមានលក្ខណៈ​ទូលំ​ទូលាយ​និង​ប៉ះពាល់រយៈពេលវែង។វេទិកានេះនឹងបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធការធ្វើពាណិជ្ជកម្មនិងការវិនិយោគការគាំទ្រផ្នែកហិរញ្ញវត្ថុនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជននិងជួយ​សម្រួលដល់គម្រោងនិងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការធំមួយចំនួននិងលើកឡើងនូវវិធាន​ការណ៍​រយៈពេលមធ្យមនិងវែងមួយចំនួន។ 

ទីបី៖គូសផែនទីគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។ក្នុងការកសាងរួមគ្នាខ្សែក្រវាត់មួយ​និងផ្លូវមួយ​យើងនឹងរួមគ្នាស្វែងយល់ជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធយន្តការកិច្ច​សហប្រតិបត្តិការ​​រយៈពេលវែងតាមរយៈការពិគ្រោះយោបល់ស្មើមុខគ្នាដែលគិតពីផលប្រយោជន៍របស់គ្រប់ភាគីទាំងអស់​ដែ​លបាន​ចូលទៅក្នុងការពិចារណា។វេទិកានេះនឹងជួយបង្កើនទំនាក់ទំនងនិងការសម្របសម្រួលកសាង​ជំនឿទុកចិត្តគ្នាទៅវិញទៅមកនិងបណ្តាញនៃភាពជាដៃគូរឹងមាំមួយបង្កើនធាតុចូលពិតប្រាកដធ្វើឱ្យកាន់​តែស៊ីជម្រៅលើផលប្រយោជន៍និងរៀបចំផែនការនៃការអភិវឌ្ឍនៅក្នុងផលប្រយោជន៍រួមរបស់ភាគីទាំង​អស់។ 

៥. តាមការលើកឡើងរបស់លោកបានបង្ហាញថាវេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយនឹង​ជួយឱ្យ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិកាន់តែទូលំទូលាយពង្រឹងការសម្របសម្រួលរវាងគំនិតផ្តួចផ្តើមខ្សែ​ក្រវាត់​មួយនិងផ្លូវមួយជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្តាប្រទេសជាដៃគូនិងការពង្រឹង​កិច្ចសហប្រតិបត្តិការ​​សេដ្ឋកិច្ចរបស់ចិនជាមួយនឹងពិភពលោក។តើយើងធ្វើដូចម្តេចដើម្បីដឹងពីសារៈសំខាន់​នៃ​វេទិកា​ខ្សែ​ក្រវាត់​មួយនិងផ្លូវមួយចំពោះកិច្ចប្រឹងប្រែងរបស់ចិនក្នុងការអនុវត្តផែនការលើកទី១៣របស់ខ្លួនក្នុង​រយៈ​ពេលប្រាំឆ្នាំ(២០១៦-២០២០) បង្កើនការធ្វើកំណែទម្រង់ទាំងអស់និងការបើកចំហនិងការសម្រេច​បាន​នូវគោលដៅសតវត្សរ៍ពីរ (គឺនាំមកនូវសង្គមប្រកបដោយវិបុលភាពនៅគ្រប់ទិដ្ឋភាពទាំងអស់ក្នុងពេល​ដែល​​គណបក្សកុម្មុយនីស្តចិនប្រារព្ធខួបមួយសតវត្សរ៍របស់ខ្លួននៅក្នុងឆ្នាំ២០២១និងក្លាយជាប្រទេស​សង្គម​​​និយម​ទំនើបមួយដែលមានភាពរុងរឿងរឹងមាំប្រជាធិបតេយ្យវប្បធម៌ខ្ពស់និងការចុះសម្រុងគ្នានៅពេលដែលសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធខួបមួយសតវត្សរបស់ខ្លួននៅក្នុងឆ្នាំ២០៤៩)? 

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវមួយមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍរួមនិងកិច្ចសហប្រតិបត្តិការ​ឈ្នះឈ្នះ។ប្រទេសចិនមិនមានបំណងយកផ្តាច់មុខនូវអត្ថប្រយោជន៍ទាំងអស់ឬសូម្បីតែយកចំណែក​របស់សត្វតោនោះទេប៉ុន្តែនឹងធ្វើការជាមួយបណ្តាប្រទេសជាដៃគូដើម្បីធ្វើឱ្យនំមានទំហំធំនិងបែង​ចែក​ស្មើគ្នា។ក្នុងដំណើរការនេះតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោម​គ្រប់ភាគី​ពាក់​ព័ន្ធយើង​នឹង​ជួយដល់សហគមន៍អន្តរជាតិព្រមទាំងជំរុញការធ្វើកំណែទម្រង់និងការអភិវឌ្ឍក្នុងប្រទេស។ប្រទេស​ចិននឹងបន្តការអភិវឌ្ឍរបស់ខ្លួននៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការអន្ដរជាតិដោយឆ្លុះបញ្ចាំងពី​ការមូល​មតិគ្នាជាអន្តរជាតិយ៉ាងពេញលេញ។ 

ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនឈានចូលដំណាក់កាល «ធម្មតាថ្មី»ប្រទេសចិនប្រឈមមុខនឹងរឿងពីរ​យ៉ាងគឺឱកាសនិងបញ្ហាប្រឈមនានាជាពិសេសភាពខុសគ្នាក្នុងតំបន់។ដោយផ្តោតលើការពង្រីក​ការបើក​ចំហភាគខាងលិចគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនឹង​ពន្លឿនការអភិវឌ្ឍនៃតំបន់ភាគ​ខាង​លិចរបស់ប្រទេសចិននិងរួមចំណែកដល់ការអភិវឌ្ឍមួយកាន់តែមានភាពសមស្របក្នុងប្រទេស​ទាំងមូល។​​គំនិតផ្តួចផ្តើមបានគ្របដណ្តប់ខេត្តជាច្រើនតំបន់ភូមិភាគស្វយ័តនិងក្រុងធំៗនៅតំបន់ខាងក្នុងនិងតំបន់​ឆ្នេរ​របស់ប្រទេសចិន។វាជាគម្រូនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ក្នុងតំបន់របស់ប្រទេសចិនយុទ្ធសាស្ត្រ​នគរូប​នីយ​កម្មថ្មីនិងយុទ្ធសាស្ត្របើកចំហហើយនឹងជំរុញយ៉ាងខ្លាំងដល់ការបើកចំហគ្រប់ផ្នែករបស់ប្រទេសចិន។ 

គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនឹងបង្កើតការរួមបញ្ចូលគ្នារវាងកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្ដរជាតិនិងការធ្វើកំណែទម្រង់និងបើកចំហកាន់តែស៊ីជម្រៅដែល​អនុញ្ញាត​​ឱ្យប្រទេសចិននិងបណ្តាប្រទេសជាដៃគូរួមគ្នាបន្តចក្ខុវិស័យថ្មីនៃភាពច្នៃប្រឌិតថ្មីសម្របសម្រួលបៃតងបើកចំហនិងចែករំលែកការអភិវឌ្ឍន៍និងជួយសម្រួលដល់ការខិតខំរបស់ចិនក្នុងការអនុវត្តផែនការ​ប្រាំឆ្នាំ​លើកទី១៣ជំរុញកំណែទម្រង់ទាំងអស់និងការបើកចំហនិងសម្រេចបាននូវគោលដៅសតវត្សរ៍​ចំនួនពីរ។យើងមានសង្ឃឹមនិងមានទំនុកចិត្តយ៉ាងខ្លាំងអំពីបញ្ហានេះ។

៦. ប្រទេសចិនបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចAPEC នៅទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ២០១៤និងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hangzhou ក្នុងឆ្នាំ២០១៦។តើវេទិកាខ្សែក្រវាត់មួយ​និង​ផ្លូវមួយខុសពីព្រឹត្តិការណ៍ទាំងពីរនេះដូចម្តេច?និងតើអ្វីដែលជាលក្ខណៈពិសេសតែមួយ​គត់របស់​វេទិកា​នេះ? 

កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច AEPC នៅទីក្រុងប៉េកាំងកិច្ចប្រជុំកំពូលG20នៅទីក្រុងHangzhou និង​វេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយជាសន្និសីទអន្ដរជាតិដែលមានសារៈសំខាន់ទាំងអស់។ព្រឹត្តិការណ៍​​ទាំង​បី​ធ្វើឡើងតាមគំនិតរួមដូចគ្នាពោលគឺផ្តោតជាសំខាន់លើការបើកចំហការរួមបញ្ចូលគ្នានិងកិច្ច​សហប្រតិបត្តិការ​​ឈ្នះឈ្នះផ្អែកលើការតភ្ជាប់និងការអភិវឌ្ឍទំនាក់ទំនងនិងការអភិវឌ្ឍប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ក្នុងការទាញយកប្រយោជន៍ពីកម្លាំងចលករប្រកបដោយសក្តានុពល ​និងរួមចំណែក​ដល់​សុខុមាលភាពរបស់ប្រជាជននៅជុំវិញពិភពលោក។ 

វេទិកាខ្សែក្រវាត់មួយនិងផ្លូវមួយមានលក្ខណៈផ្ទាល់របស់ខ្លួនបើប្រៀបធៀបជាមួយនឹងព្រឹត្តិការណ៍ទាំងពីរ​មុន។​​ទីមួយ-គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយដែលជាគំនិតផ្តួចផ្តើម​អន្តរជាតិគឺសម្រាប់កិច្ច​សហប្រតិបត្តិការ​ចាប់ផ្តើមដោយប្រទេសចិន។វេទិកានេះគឺជាវេទិកាលើកដំបូងរបស់ខ្លួន។ទោះជាយ៉ាង​ណាវាជារឿងងាយស្រួលក្នុងការគូររូបភាពស្រស់ស្អាតបំផុតនៅលើក្រដាសទទេស្អាតមួយ។ទីពីរ-គំនិត​ផ្តួច​​ផ្តើម​ខ្សែក្រវាត់និងផ្លូវមួយបើកចំហដល់ប្រទេសនៃតំបន់ផ្សេងគ្នា។គំនិតនេះផ្តើមចេញពីជំនួញផ្លូវសូត្រ​បុរាណប៉ុន្តែគំនិតផ្តួចផ្តើមនេះមិនត្រូវបានកំណត់ត្រឹមប៉ុណ្ណឹងនោះទេ។យើងស្វាគមន៍ការ​ចូលរួម​ពី​បណ្តា​ប្រទេសនានាអង្គការអន្តរជាតិសាជីវកម្មពហុជាតិស្ថាប័នហិរញ្ញវត្ថុនិងអង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​គម្រោង​កិច្ចសហប្រតិបត្តិការជាក់លាក់ដើម្បីទទួលបាននូវសមិទ្ធផល​ តាមរយៈការខិតខំប្រឹងប្រែងរួម។ទីបី-បើធៀបជាមួយនឹងយន្តការដែលបានបង្កើតឡើងយ៉ាងល្អដែលបានអនុវត្តន៍រយៈពេលយូរមក​ហើយ​ដូចជា APEC និងក្រុមប្រទេស G20 វេទិកានេះមានភាពបត់បែនច្រើនលើរបៀបវារៈនានាវិស័យនៃ​កិច្ចសហប្រតិបត្តិការនិងវិធីដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ។វេទិកានេះនឹងផ្តល់ភាពងាយស្រួលនិងអាចប្រើប្រាស់បានសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ 

យើងជឿជាក់ថាវេទិកានេះនឹងក្លាយជាវេទិកាដែលមានប្រយោជន៍សម្រាប់ពង្រឹងការសម្របសម្រួលការបំពេញ​ឱ្យ​គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។យើងសង្ឃឹមថានឹងធ្វើ​ការជាមួយ​ភាគីដែលចូលរួមផ្សេងទៀតដើម្បីជំរុញគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយក្លាយ​ជាមូលដ្ឋាន​គ្រឹះ​រឹងមាំមួយសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ប្រភេទដែលនឹងសម្រួលដល់ការអភិវឌ្ឍរយៈពេលវែងនិង​ផ្តល់​​​ផលប្រយោជន៍​ដល់​ប្រជាជននិងឈានទៅរកអនាគតល្អប្រសើរជាងមុនសម្រាប់ទាំងអស់គ្នា៕

ត្រលប់ក្រោយ >>