ព័ត៌មានថ្មីៗ:ប្រទេសចិនបានពង្រីកទំនាក់ទំនង ភាពជាដៃគូទៅកាន់ពិភពលោក យ៉ាងសកម្មប្រទេសចិនបានពន្លឿនការស្តារនិងជួសជុល កែលម្អសំណង់បាក់បែកងាយរងគ្រោះឡើងវិញ សម្រាប់មនុស្ស១០០លាននាក់ស្នាក់នៅធនាគារមជ្ឈិមរបស់ប្រទេសចិន ៖ ការជំរុញប្រើប្រាស់ប្រាក់ RMB នៅអន្តរជាតិមានស្ថិរភាពការគ្រប់គ្រងគណៈបក្សកុម្មុយនិស្តចិន យ៉ាងតឹងរឹងដោយ គ្រប់ជ្រុងជ្រោយមិនមែន ត្រឹមតែជាការនិយាយទេ គឺវាជាការអនុវត្តដ៏ចាំបាច់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជំរុញផ្នែកពាក់ព័ន្ធចាត់ចែងតួនា ទីភារកិច្ច ដើម្បីធានាការបោះឆ្នោត មានភាពរលូន
ចេញផ្សាយ  ៤-ឧសភា-២០១៧    ដោយ : Kol Chhamnol

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជំរុញផ្នែកពាក់ព័ន្ធចាត់ចែងតួនា ទីភារកិច្ច ដើម្បីធានាការបោះឆ្នោត មានភាពរលូន
អត្ថបទ៖ ជួន បូណា ០៤ ០៥ ១៧
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យកងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវចាត់ចែងតាមផែនការ សកម្មភាពនៃតួនាទី និងភារកិច្ចរបស់ខ្លួនបន្ដទៀត ដើម្បីធ្វើយ៉ាងណាធានា ឲ្យបាននូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិ ទី៤ ប្រកបដោយបរិយាកាស ស្ងប់ស្ងាត់ និងគ្មានការគំរាមកំហែង អំពើហិង្សា ។
ថ្លែងក្នុងកិច្ចប្រជុំការងារ ស្ដីពីការពារសន្ដិខុស សុវត្ថភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្ដិទី៤ របស់គណ:បញ្ជាការសន្ដិសុខអចិន្រ្ ដៃយ៍ នាព្រឹកថ្ងៃទី ០៤ ខែឧសភា នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បានមាន ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណិតទី៤ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ហេតុនេះបានជាគណៈបញ្ជាការសន្ដិសុ ខ អចិន្ដ្រៃយ៍ រៀបចំកិច្ចប្រជុំការងារក្នុងពេ លនេះ ដើម្បីពិភាក្សាដាក់ចេញ នូវគោលការណ៍ ក៏ដូចជាការចាំបាច់ទាំងឡាយ សម្រាប់បណ្ដាផ្នែកពាក់ព័ន្ធ ទាំងអស់យកទៅចាត់ចែង ផែនការសកម្មភាពតាមតួនាទី ភារកិច្ចរបស់ខ្លួនបន្ដទៀត ធ្វើយ៉ាងណាធានាឲ្យបាននូវ ការបោះឆ្នោតមួយប្រកប ដោយបរិយាកាសស្ងប់ស្ងាត់ និងគ្មានការគំរាម កំហែង អំពើហិង្សា ដោយ សេរីភាព ត្រឹមត្រូវ និងយុត្តិធម៌។ សម្ដេចបានបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ បានឆ្លងកាត់មួយដំណាក់ កាលរួចមកហើយ គឺការចុះឈ្មោះបោះឆ្នោតដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦  ក្នុងការផ្ដល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោត ។
សម្ដេចក្រឡាហោម បានបន្ដថា ការបោះឆ្នោតជាច្រើន លើកនាពេលកន្លងមក និងបោះឆ្នោតដែលនឹង ប្រព្រឹត្តទៅនាពេលខាង គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រដ៏មានសារៈប្រយោ ជន៍ សម្រាប់កម្ពុជា ។ ម្យ៉ាងវិញទៀត ជោគជ័យនៃដំណើររៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ៣លើក កន្លងមក និងបោះឆ្នោតអាណិត្តិទី៤ គឺជាសក្ខីភាព នៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល និងល្អប្រសើរបំផុត សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតផងដែរ។
សូមបញ្ជាក់ថា កងកម្លាំងដែលត្រូវ បានរៀបចំសម្រាប់ការពារការិយាល័ យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅទូទាំងប្រទេសមានជាង ៣ម៉ឺននាក់ ក្នុងនោះនគរបាលចំនួនជាង ៣ម៉ឺននាក់ និងកងរាជអាវុធហត្ថ ៦៤៣នាក់ និងកងយោធពលខេមរភូមិន្ទ ១៨៤៤នាក់ផងដែរ ៕


ត្រលប់ក្រោយ >>