ព័ត៌មានថ្មីៗ:កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុងកម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលាព័ត៌មានម៉ោង ១៨ល្ងាចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
អាជ្ញាធរភ្នំពេញប្រកាសហាមឃាត់ សកម្មភាពឃោសនានិងហែរក្បួនគណបក្សនៅតាមផ្លូវ មួយចំនួនក្នុងរាជធានី
ចេញផ្សាយ  ៥-ឧសភា-២០១៧    ដោយ : Kol Chhamnol

 អាជ្ញាធរភ្នំពេញប្រកាសហាមឃាត់ សកម្មភាពឃោសនានិងហែរក្បួនគណបក្សនៅតាមផ្លូវ មួយចំនួនក្នុងរាជធានី

MC:    សាលារាជធានីភ្នំពេញប្រកាសដាក់ បម្រាមមិនឲ្យមានសកម្មភាពឃោសនានិ ងហែរ ក្បួន​គណបក្សនៅ តាមផ្លូវសំខាន់ៗនិងទីប្រជុំជនមួ យចំនួន​ក្នុងអំឡុងយុទ្ធនាការ​ឃោ សនា បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កា ត់ ដើម្បីធានាបានសន្តិសុខ​សណ្តាប់ ធ្នាប់សាធារណៈ។ 
​          អ្នកនាំពាក្យសាលារាជធានីភ្នំពេ ញបានប្រាប់នៅ ព្រឹកថ្ងៃទី៤ ខែឧសភានេះថា ផ្លូវចំនួន៩ខ្សែ ទីតាំងចំនួន ៧  និងទីប្រជុំជនចំនួន៦ ត្រូវបានហាម​ឃាត់ ការឆ្លងកាត់របស់ក្បួន​ឃោសនារបស់ គណបក្ស ចាប់ពីថ្ងៃទី ២០ខែ​​ឧសភា ដល់ថ្ងៃទី២ ខែមិថុនានេះ គឺដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេ ញបានបញ្ជាក់ថា ការហាមឃាត់នេះ គឺដើម្បីកាត់បន្ថយការកក់ស្ទះចរា ចរណ៍ដែលរំខានដល់ការធ្វើដំណើ ររបស់ប្រជាពលរដ្ឋរួម ទំាងភ្ញៀវទេសចរ និងក្រុមអ្នកជំនួយផ្សេងៗទៀត ខណៈដែលរាជធានីភ្នំពេញគឺជាទីប្រមូល ផ្តុំសេដ្ឋកិច្ច នយោបាយដ៏សំខាន់សម្រាប់កម្ពុជា។
យោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយឯឧ.ប៉ា សុជាតិវង្សអភិបាលរាជធានី ភ្នំពេញដែលបានផ្ញើរទៅលោកមាស ឆពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធា នីភ្នំពេញបានឲ្យដឹងថា តម្រាយផ្លូវដែលត្រូវហាមឃាត់ក្នុ ងការហែរក្បួនរួមមាន ទី១ កំណាត់ មហាវិថីព្រះនរោត្តម ចាប់ពីវិមានឯករាជ្យដល់ស្តុបពេទ្ យអង្គឌួង ទី២ មហាវិថីសហព័ន្ធរុស្ស៊ី ទី៣ កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីស្តុបបេកាសេដល់ស្តុបពេទ្ យចិន ទី៤ កំណាត់ផ្លូវទេព ផន ចាប់ពីកែងភ្លើងស្តុបមហាវិថីព្រះ មុនីវង្សដល់ស្តុបនាងគង្ហីង ទី៥ មហាវិថីម៉ៅសេទុង ទី៦ មហាវិថីសុរាម្រិត ទី៧ មហាវិថីសុធារស ចាប់ពីកែងផ្លូវ១៥៤ ដល់មហាវិថីព្រះសីហនុ ទី៨ កំណាត់មហាវិថីព្រះសីហនុចាប់ពីនា គបាញ់ទឹក ផ្លូវសុធារសដល់ស្តុបពេទ្យចិន និងទី៩ ផ្លូវជុំ វិញព្រះបរមរាជវំាង។
ចំណែកតំបន់ទីប្រជុំជនដែលត្រូវបា នហាមឃាត់មិនឲ្យមានការប្រមូលផ្តុំ ឃោសនានិងហែរ ក្បួរមានដូចជា ទី១ ជុំវិញបរិវេណផ្សារធំថ្មី ទី២ផ្លូវជុំវិញផ្សារអូឬស្សី ទៅ៣ផ្លូវជុំវិញផ្សារអូឡាំ ពិក ទី៤ជុំវិញផ្សារទួលទំពួង ទី៥ ជុំវិញផ្សារដេបូ និងទី៦ ជុំវិញផ្សារដើមគរ។ រីឯតំបន់សាធារណៈដែលត្រូវហាមឃាត់ ដែលនោះ ដូចជាទី១ សួនព្រះបរមរាជវំាង ទី២ ទីធ្លា ព្រះមេរុ ទី៣ សួនច្បារមុខវត្តបុទុមវត្តី តែអនុញ្ញាតនៅទីវាលការឺឡាចុងខា ងត្បូងសួន ទី៤ ទីតំាងវិមានឯករាជ្យ សួនវិមានឯករាជ្យទំាងមូល ទី៥ ទីធ្លារូបសំណាក់លោកយាយពេញ ទី៦ សួនព្រះភិរម្យអ៊ូ ហៅង៉ុយ និងទី៧ សួនសម្តេចហ៊ុនសែន។
ឯឧ.សុន ឆ័យមន្រ្តីជាន់ខ្ពស់របស់គណបក្ សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សសង្គ្រោះ ជាតិមិនទាន់មានការជំទាស់ នៅឡើយទេ ដោយរង់ចាំការសិក្សាពីតម្រាយផ្លូ វនិង តំបន់ហាម ឃាត់ទំាងនោះជាមុនសិន។ យ៉ាងណាក៏ដោយឯឧ.បញ្ជាក់ថា ប្រសិនតម្រាយផ្លូវហាត់ឃាត់ នោះប៉ៈពាល់និងផែនការយុទ្ធនាកា រឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្ រោះជាតិគណ បក្សនិងធ្វើសំណើពិភាក្សាជាមួយអា ជ្ញាធររាជធានី ដើម្បីធានានៃការរក្សាបាននូវ សន្តិសុខ សណ្តាប់របស់សង្គម។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្ រឹក្សាឃុំសង្កាត់អណិត្តទី៤នេះ មានរយៈ ពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ខណៈ ថ្ងៃទី៤ ខែមិថុនាគឺជាថ្ងៃ បោះឆ្នោត។
អត្ថបទ ហុក សុខរិន ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧

 

ត្រលប់ក្រោយ >>