ព័ត៌មានថ្មីៗ:កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាង និងមេគង្គឈានឡើងកម្រិតថ្មីថែមទៀតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺប្រើរូបមន្តថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដើម្បីបង្កើតជាសហគមន៍រួមវាសនាដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅប្រទេសកម្ពុជា ៖ សាងសង់ស្ពានដែលជឿទុកគ្នានិងក្រាលផ្លូវឈ្នះ-ឈ្នះពង្រឹងនិងពង្រីកចំណងមេត្រីភាព ប្រពៃណីរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយព្យុះ​ត្រូពិច Tembin ឆក់យកជីវិតមនុស្ស ២០០នាក់ នៅហ្វីលីពីន
សហភាពអឺរ៉ុបបង្កើនសកម្មភាពគាំទ្រគម្រោងអភិវឌ្ឍនៅកម្ពុជា
ចេញផ្សាយ  ៥-ឧសភា-២០១៧    ដោយ : Kol Chhamnol

សហភាពអឺរ៉ុបបង្កើនសកម្មភាពគាំទ្រគម្រោងអភិវឌ្ឍនៅកម្ពុជា
វ៉ាង ភក្តី ០៥ ០៥ ២០១៧
សហភាពអឺរ៉ុប បានបញ្ជាក់ថា ខ្លួនមានកម្មវិធីជាច្រើនសម្រាប់ការអភិវឌ្ឍនៅកម្ពុជារយៈពេលវែង ដើម្បីឲ្យប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ មានសេដ្ឋកិច្ច និងការអភិវឌ្ឍកាន់តែប្រសើរឡើង។
ឯកឧត្តម ចច អេហ្ការ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែឧសភានេះ មានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍មួយរបស់សហភាពអឺរ៉ុប បន្ទាប់ពីភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា។ ឯកឧត្តមបន្តថា សហភាពអឺរ៉ុប បាននឹងកំពុងដើរតួយ៉ាងសំខាន់នៅក្នុងសកម្មភាពគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច កំណែទម្រង់វិស័យអប់រំ ការបោះឆ្នោត លើកកម្ពស់អភិបាលកិច្ច និងវិស័យកសិកម្មនៅកម្ពុជា ដើម្បីជាប្រយោជន៍លើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាជនកម្ពុជា។
ចន្លោះពីឆ្នាំ២០០២ ដល់២០០៤ ជំនួយសហភាពអឺរ៉ុបជួយដល់កម្ពុជាមានទឹកប្រាក់ជិត៧៥លានដុល្លារអាម៉េរិក និងបាននឹងកំពុងបន្តកើនឡើងដល់៤៤៥លានដុល្លារ សម្រាប់ឆ្នាំ២០១៤ ដល់២០២០។
ដោយឡែក លើទំនាក់ទំនងពាណិជ្ជកម្មវិញ សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដោយសារទំនិញពីកម្ពុជានាំចូលទៅសហភាពអឺរ៉ុបគ្រប់មុខទាំងអស់ លើកលែងសព្វាវុធត្រូវបានផ្តល់ភាពអនុគ្រោះពន្ធ។ របាយការណ៍របស់សហភាពអឺរ៉ុប បានបញ្ជាក់ថា ទឹកប្រាក់នាំចេញរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុបនៅក្នុងឆ្នាំ២០១៦កន្លងទៅ មានទឹកប្រាក់ជាង៤៥០០លានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប នៅក្នុងឆ្នាំ២០១៧នេះ បានរៀបចំអបអរខួបទី២០ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា ដោយមានការរៀបចំនូវក្បួនរ៉ឺម៉កម៉ូតូមានពណ៌ចម្រុះ ព្រឹត្តិការណ៍ជិះកង់ និងកម្មវិធីពិភាក្សានានា ដើម្បីបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា៕

ត្រលប់ក្រោយ >>