ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
រដ្ឋាភិបាលត្រៀមថវិការជិត២០លាន$ សម្រាប់ចំណាយទៅលើការសាងសង់ស្ពានអាកាស និង​ផ្លូវ​​​​ក្រោម​​​ដី រង្វង់​មូល​ចោម​ចៅ​​
ចេញផ្សាយ  ៥-ឧសភា-២០១៧    ដោយ : Kol Chhamnol

រដ្ឋាភិបាលត្រៀមថវិការជិត២០លាន$ សម្រាប់ចំណាយទៅលើការសាងសង់ស្ពានអាកាស និង​ផ្លូវ​​​​ក្រោម​​​ដី រង្វង់​មូល​ចោម​ចៅ​​
 ចន ណារិទ្ធ០៥.០៥.២០១៧
     ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ស្ពាន​អាកាស​ថ្មើរជើង២ខ្សែ កាត់ទទឹងផ្លូវ​ជាតិ​លេខ៤ និងផ្លូវអមសង​ខាង កាលពីព្រឹកថ្ងៃទី០៥ឧសភានេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជ​ធានីភ្នំពេញមា​នប្រ​សា​សន៏​ថា គ្រោះថ្នាក់ចរាចរ ជាបញ្ហាប្រឈមជាងគេ នាបេលបច្ចុប្បន្ន ដែល​បណ្តាល​ឲ្យប្រជាពលរដ្ឋខ្មែរ​បាត់​បង់​ជីវិត​៦នាក់ និងរបួសពី២០ទៅ២៥នាក់ក្នុងមួយថ្ងៃ និងធ្វើរដ្ឋ​ឲ្យខាត​បង់ថវិកា​មិនតិចជាង៤០០​លាន​​ដុល្លា​សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ គឺពិតជាមានការ​សោកស្តាយ​ជាខ្លាំង​នៃការ​ខាត​បង់ថវិកាទាំង​នោះ​ ។ ឯកឧត្តម​ បន្តថា បើយកថវិកាដែលខាតបង់ទាំងនោះយកទៅធ្វើស្ពានអាកាស និង​ផ្លូវ​ក្រោមដីបានប្រ​មាណ​២០ទីតាំងក្នុងមួយឆ្នាំឯណោះ ហេតុដូចនេះ បញ្ហាចរាចរ ពិតជាបញ្ហាសំខាន់​ និង​អាទិភាពដែលប្រ​ជា​ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងរួមគ្នា ដើម្បីកាត់បន្ថយឲ្យនៅកំរិតទាបបំផុត ។  
     ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៏ទៀតថា រាជរដ្ឋាភិបាល​មានគម្រោងស្ថាបនា​ស្ពាន​អា​កាស​​ និង​​​​​​ផ្លូវក្រោមដី រង្វង់មូលចោមចៅក្នុងឆាប់ៗនេះឲ្យ​ប្រពន្ធ័ចរាចរមានលំហូរដូចស្ពាន​អាកាសស្ទឹង​មាន​ជ័យ​​​តែម្តង ព្រោះទីតាំងនេះ ជា​ចំ​ណុច​ប្រសព្វនៃលំហូរ​ចរាចរ​​​​ផ្លូវខ្វែង ដែលជាមូលហេតុបង្ករឲ្យកើតមាន​ការ​កកស្ទះចរាចរណ៏​យ៉ាងធ្ងន់ធ្ងរ ។
    ទាក់ទិន្នទៅនឹងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ខាងលើនេះ ឯកឧត្តម ប៉ា សុជាតិ​វង្ស បានលើកឡើង​ថា​ ការពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​ការ​ស្ថាបនាស្ពាន​អាកាស​ថ្មើ​ជើង​នេះ ដើម្បី​ដោះស្រាយ ការកក​ស្ទះ​​​​ចរាចរ ដែលជា​បញ្ហា​ប្រឈមរបស់​អាជ្ញាធរ​ភ្នំពេញ ស្ពានអាកាសថ្មើរជើងទាំងពីរនេះមានតួនា​ទី​យ៉ាង​​​​សំ​ខាន់ សម្រាប់ឲ្យប្រជាពលរដ្ឋ កម្មករ និងសិស្សានុសិស្ស ឆ្លងកាត់ទទឹងកំណាត់ផ្លូវជាតិ​លេខ៤ចេញ ចូល​​​ផ្សារ និងសាលាជម្ពូវន្ត័តែម្តង ។លោកអភិបាល បានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលរស់នៅសង​ខាង ផ្លូវនេះ សូមជួយថែរក្សាចិញ្ចើមផ្លូវ ក៏ដូចជាចតយានជំនិះឲ្យមានរបៀបរៀប​រយ និងសូមកុំ​បោះ​ចោល​​សំ​រាម ក្នុងប្រឡាយដែលនាំឲ្យមានការកកស្ទះ ។
    ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនេះ ជាស្ពានទី១នៅកម្ពុជា ដែលបាន​សាង​សង់នៅលើផ្លូវជាតិលេខ៤ រួមជាមួយនឹងការពង្រីកទទឹងផ្លូវប្រវែង២៣ម៉ែត្រ ដែលកាល​ពីមុនមាន​តែ​១១ម៉ែត្រប៉ុណ្ណោះ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវមានប្រវែង១.៧៥០ម៉ែត្រ និងធ្វើចំ​ណត​រថ​យន្តអម​សងខាងផ្លូវ​ផង​ដែរ ។
        ចំណែក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​​​​​មាន​ការលើកឡើងនៅក្នុងសង្គមហ្វេសប៊ុក ស្តីពីករណីស្ពានអាកាសថ្មើរជើងកាត់​ទទឹងផ្លូវ​ជាតិ​លេខ​៤នេះ អា​​ជ្ញាធររាជធានីភ្នំពេញ បានធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ការសិក្សាគម្រោង​ឈរ​លើ​ហេតុ​ផលបច្ចេកទេស និងផលប៉ះពាល់ជាចម្បង គឺជាការសិក្សាដោះស្រាយបញ្ហាចរាចរ ដោយ​រៀប​ចំហេដ្ឋារ​ចនាសម្ព័ន្ធក្នុងតំបន់ រួមមាន បញ្ហាលំហូរចរាចរ បញ្ហាចំណតរថយន្ត បញ្ហាសុវត្ថិភាព បញ្ហា​ថ្មើរ​ជើង បញ្ហា​បណ្តាញប្រឡាញបង្ហូរ ការរៀបចំសណ្តាប់ធ្នាប់ និងបញ្ហាផលប៉ះពាល់ផ្សេងៗ ដូចជា​បណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍ និងផលប៉ះពាល់ប្រជាពលរដ្ឋជារឿងសំខាន់ ។ លោកបន្តថា ករណី​នេះ បើជណ្តើរស្ពានថ្មើរជើងចុះឬឡើងចំពីមុខផ្ទះ កៀកមាត់ទ្វារម្ចាស់ផ្ទះ​នឹងជំទាស់​ដាច់ខាត ដោយ​សារ​​​​ជណ្តើរបិទមុខផ្ទះប្រជាពលរដ្ឋ ផ្លូវក្រៅសងខាងនោះសម្រាប់តែយានយន្តចេញ និង​ចូលផ្ទះ​ប្រជា​ពល​រដ្ឋ​សងខាងផ្លូវប៉ុណ្ណោះ ជាផ្លូវចរាចរមិនច្រើនទេ ដោយបើធ្វើដំណើរផ្លូវឆ្ងាយ យានយន្ត​ត្រូវ​​​​បត់ទៅ​គន្លង​ផ្លូវ​កណ្តាលចំនួន៦ខ្សែ ដែលជាផ្លូវល្បឿនលឿនគ្មានឧបសគ្គទេ គឺផ្លូវរត់ត្រង់នឹង​គន្លង​ជណ្តើរ​ស្រប​ផ្លូវនេះ​បង្កើតបានចំណតរថយន្តជាច្រើន រួមទាំងរៀបចំសួនច្បារផងដែរ ដែលទី​តាំងនេះ​បើ​ដោះស្រាយ​បញ្ហា​ចំណតមិនបាន ការកកស្ទះចរាចរ ច្បាស់ជាកើតមានដដែល ។
    សូមបញ្ជាក់ថា  រដ្ឋបាលរាជធានីភ្នំពេញកំពុងត្រៀមរៀបចំ ដើម្បីធ្វើពិធីបើកការដ្ឋានស្ថាបនា ស្ពាន​អា​​កាស និង​ផ្លូវក្រោមដីរង្វង់មូលចោមចៅដែលជាស្ពានអាកាសទី៦ បន្ទាប់​ពីស្ពានអា​កាស​​​ក្បាល​ថ្នល់​ ស្ពាន​អាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករាឬស្តុបពេទ្យលោកសង្ឃ ស្ពាន​អា​កាស​៥មករា​ឬស្តុប​តិចណូ និងស្ពានអាកាសស្តុបផ្សារដីហុយដែលគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៧នេះ ដើម្បី​​​កាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរ​នៅ​ត្រង់ចំណុចប្រសព្ធ និងដើម្បីសម្រួលដល់ការ​ធ្វើចរាចរណ៏នៅភាគ​ខាង​លិច​រាជ​ធា​នីភ្នំពេញ​ឲ្យ​កាន់​តែ​មានភាព​ល្អ​ប្រសើរឡើង ដោយគម្រោងស្ថាបនា ស្ពានអាកាស និង​ផ្លូវ​ក្រោម​ត្រង់​ចំ​ណុចរង្វង់​មូល​ចោមចៅនេះ ត្រូវប្រើរយៈពេលប្រមាណ១៨ខែនឹងត្រូវរួចរាល់ ៕

ត្រលប់ក្រោយ >>