ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៃប្រទេសកម្ពុជាវាយតម្លៃថា កិច្ចសហប្រតិបត្តិការខាង វិស័យថាមពលអគ្គិសនី រវាងកម្ពុជានិងចិន ក្រោមយុទ្ធសាស្ត្រ « ខ្សែក្រវាត់មួយ ផ្លូវមួយ» ពិតជាជោគជ័យល្អណាស់
ចេញផ្សាយ  ៩-ឧសភា-២០១៧    ដោយ : SengChhay

អំឡុងការផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារសារព័តមានរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនៃព្រះរាជាណាចក្រកម្ពុជាបានយល់ឃើញថា កិច្ចសហប្រតិបត្តិការខាងវិស័យថាមពលអគ្គិសនី ក្នុងក្របខណ្ឌគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ពិតជាជោគជ័យល្អណាស់ សម្រាប់កម្ពុជា ដោយសារតែធ្វើឲ្យកម្ពុជាមានអគ្គិសនីប្រើប្រាស់បានច្រើនជាងមុនជាខ្លាំង ក្នុងនោះ ដំបូងឡើយ នៅតាមតំបន់ជនបទ មិនមានភ្លើងប្រើប្រាស់ទេ សូម្បីតែនៅត្រឹមជាយរាជធានីភ្នំពេញ ក៏មិនមានភ្លើងប្រើប្រាស់ដែរ ប៉ុន្តែពេលនេះ សូម្បីតែក្នុងភូមិ ឃុំតាមផ្លូវជាតិនានា សុទ្ធតែមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។

លោកបញ្ជាក់ទៀតថា អ្វីដែលរីកចម្រើនខាងថាមពលអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលដែលលោកនឹកស្មានមិនដល់ ដោយក្រោមការដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនេះច្បាស់លាស់ ជាពិសេស មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាក្រុមហ៊ុនចិនដែលវិនិយោគលើវិស័យនេះក៏ដូចជាជាមួយរដ្ឋាភិបាលចិន។ លោកបញ្ជាក់ថា ប្រសិនបើជាគ្មានការវិនិយោគរបស់ក្រុមហ៊ុនចិនទេ ពេលនេះ កម្ពុជាមិនអាចមានអគ្គិសនីប្រើប្រាស់យ៉ាងច្រើននោះឡើយ។

លោកបន្តទៀតថា យុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ ផ្លូវមួយ» លើកិច្ចសហប្រតិបត្តិការខាងផ្នែកថាមពលអគ្គិសនីទទួលបានជោគជ័យយ៉ាងខ្លាំង នៅកម្ពុជា ព្រោះថា កន្លងមក បើទោះបីជាពិភពលោកជួបវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏បណ្តាក្រុមហ៊ុនចិននៅតែសម្រេចបានជោគជ័យ ក្នុងការបង្កើតវារីអគ្គិសនី និងរោងចក្រដើរដោយធ្យូងថ្មនៅកម្ពុជាបានយ៉ាងរលូន។ លោកមានមោទនភាពជាខ្លាំង និងវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុនចិនទាំងអស់ដែលប្រឹងប្រែងសម្រេចបានមុនផែនការដោយខំប្រឹងធ្វើការទាំងថ្ងៃទាំងយប់ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចពិភពលោកនៅក្នុងតំបន់ក៏ដោយ ហើយភាពអស្ចារ្យនេះបានដក់ជាប់ក្នុងបេះដូងរបស់លោកជានិច្ចរហូតមកដល់ពេលនេះ។

លោក ស៊ុយ សែម បានបន្ថែមទៀតថា សព្វថ្ងៃនេះ ក្នុងប្រទេសកម្ពុជាមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ ១១៩៤ម៉េហ្គាវ៉ាត់ក្នុងមួយថ្ងៃ ប៉ុន្តែខ្សែបណ្តាញអគ្គិសនីគ្របដណ្តប់៧៥ភាគរយនៃភូមិទាំងអស់ និងតំបន់ឧស្សាហកម្មផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា ដោយគ្រោងនឹងសម្រេច១០០ភាគរយ នៅឆ្នាំ២០២០។ ប្រភពអគ្គិសនីក្នុងស្រុកមានចំនួន៣ រួមមានវារីអគ្គិសនី ប្រេង និង និងធ្យូងថ្ម។ បច្ចុប្បន្ន សហគ្រាសរដ្ឋរបស់រដ្ឋាភិបាលចិនបាននិងកំពុងវិនិយោគគម្រោងវារីអគ្គិសនីចំនួន៧ នៅកម្ពុជា ក្នុងនោះ មាន៦កំពុងដាក់ឲ្យដំណើរការ រីឯ១ទៀតគឺវារីអគ្គិសនីសេសានក្រោមពីរនឹងដំណើរការពេញលេញនៅឆ្នាំ២០១៨ ។ ក្រៅពីនេះ សហគ្រាសចិនក៏វិនិយោគលើថាមពលអគ្គិសនីដើរដោយធ្យូងថ្ម និង វិនិយោគលើខ្សែបណ្តាញបញ្ជូនជាតិ ឬ ខ្សែប៉ូលតង់ស្សង់ផងដែរ។ ទំហំវិនិយោគសរុបរបស់សហគ្រាសចិននៅកម្ពុជាមានចំនួនសរុប ២៩១០,៩៨លានដុល្លារអាមេរិក រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោក ស៊ុយ សែម ក៏សង្ឃឹមថា ក្រោមយុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ ផ្លូវមួយ» មិនថាវិស័យថាមពលអគ្គិសនី ឬវិស័យផ្សេងៗទៀត ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនកាន់តែល្អប្រសើរឡើងថែមទៀត ទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា វេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពី «ខ្សែក្រវាត់មួយ ផ្លូវមួយ» នឹងបើកធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ តាមគម្រោង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏គ្រោងក៏គ្រោងនឹងអញ្ជើញចូលរួមក្នុងវេទិកានេះផងដែរ៕

ត្រលប់ក្រោយ >>