ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកព័ត៌មានម៉ោង ០៨ យប់ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹក
វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧ បានដំណើរការហើយនៅថ្ងៃនេះ
ចេញផ្សាយ  ១០-ឧសភា-២០១៧    ដោយ : Kol Chhamnol

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧ បានដំណើរការហើយនៅថ្ងៃនេះ 

វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា បានបើកដំណើរការហើយ នៅសណ្ឋាគារសុខាភ្នំពេញ ខណៈកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ។
សម្រាប់ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧ ប្រារព្ធឡើង ក្រោមប្រធានបទស្តីពី «យុវជន បច្ចេកវិទ្យា និងកំណើន៖ ការធានាគុណប្រយោជន៍ផ្នែកប្រជាសាស្រ្ត និងឌីជីថលអាស៊ាន» ។
សម្រាប់កម្មវិធីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៤:០០ ដល់១៦:០០រសៀល នៅសាលសហសិក្សាសម្តេចតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកនេះ នឹងរៀបចំជាវេទិកាពិភាក្សាបើកទូលាយមួយ ដែលអនុញ្ញាតឱ្យនិស្សិតសាកលវិទ្យាល័យ និងវិស័យឯកជនមកពីសហគមន៍ធុរកិច្ច ដែលអាចនិយាយភាសាអង់គ្លេស ចូលរួមដោយឥតគិតថ្លៃ ក្រោមប្រធានបទ៖ “ក្តីស្រមៃនៃសមាគមអាស៊ាន” ដែលវេទិកានេះមានការចូលរួមពីវាគ្មិន ជាថ្នាក់ដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្ម ។
សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧ នេះ មានការចូលរួមពីមេដឹកនាំ អ្នកធ្វើការសម្រេចជាន់ខ្ពស់នៃវិស័យឧស្សហកម្ម និងឥស្សរជនសំខាន់ៗ លើវិស័យធុរកិច្ច ផ្នែកស្រាវជ្រាវ និងសង្គមស៊ីវិល ដែលផ្តោតការយកចិត្តទុកដាក់ទៅលើការរួមចំណែក ពីកម្លាំងការងារវ័យក្មេង និងប្រកបដោយថាមពល ដែលកំពុងកើនឡើងនៅក្នុងតំបន់ ក្នុងការស្ថាបនាអនាគតរបស់តំបន់៕ ចំណូល
 

 

ត្រលប់ក្រោយ >>