ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
គ.ជ.ប ពិចារណាឡើងវិញពីការហាមឃាត់ផ្លូ វឃោសនាបោះឆ្នោតនៅភ្នំពេញ
ចេញផ្សាយ  ១០-ឧសភា-២០១៧    ដោយ : Kol Chhamnol

 គ.ជ.ប ពិចារណាឡើងវិញពីការហាមឃាត់ផ្លូ វឃោសនាបោះឆ្នោតនៅភ្នំពេញ

អត្ថបទ៖ វ៉ាង ភក្តី / ០៩.០៥.២០១៧
MC:    គណៈកម្មាធិការជាតិរៀបចំការបោះឆ្ នោត កំពុងពិចារណាឡើងវិញ​​ទាក់ទងនឹ ងសាលារាជ​ធានី​​ភ្នំពេញ ដែលបានដាក់បម្រាមមិនឲ្យធ្វើយុទ្ ធការឃោសនាបោះឆ្នោត ដើម្បីឆ្លើយតបតាមការចង់​បានរបស់ ​គណបក្ស​នយោបាយ។ 
          ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ក្នុងសន្និសីទសារព័ត៌មានស្តីពី ការការពារសន្តិសុខនៃដំណើរការបោះ ឆ្នោតនៅថ្ងៃទី៩ ខែ​ឧសភា​នេះ បានឲ្យដឹងថា គ.ជ.ប នឹងណាត់ពេលវេលា ដើម្បីជួបពិភាក្សា​ជាមួយរដ្ឋបា ល​រាជធានី​​ភ្នំពេញ​ស្តីអំពីកា រកំណត់ផ្លូវហែ​ក្បួនឃោសនាបោះឆ្ នោតឡើងវិញ ដើម្បីឆ្លើយតបតាមការចង់​បាន​ របស់​​គណបក្ស​នយោបាយ ក៏ដូចជាដើម្បីពិនិត្យឡើងវិញពីគោ លដៅដែលត្រូវការពារសន្តិសុខ​សណ្ តាប់​ធ្នាប់​​សាធារណៈ។ យ៉ាងណាក៏ដោយ ឯកឧត្តម មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដែល​ត្រូវហៅ​​រដ្ឋបាលរាជធានីភ្ នំពេញមកជជែកអំពីរឿងនេះទេ ដោយគ្រាន់តែបញ្ជាក់ថា នឹងហៅ​មកជជែកពីការពារសន្តិសុខ ​សណ្តាប់ធ្នាប់​​សាធារណៈ ក្នុងពេលយុទ្ធនាការឃោសនា។
លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោ ត និងច្បាប់ របស់​គណបក្ស​​សង្គ្រោះ​ជាតិ បានឲ្យដឹងថា គណបក្ស​​សង្គ្រោះ​ជាតិមិនអាចទទួ លយកនូវគោលការណ៍របស់សាលា រាជធានីភ្នំពេញពីការហាមឃាត់ផ្លូ វឃោសនានោះទេ។ លោកស្រី បានបញ្ជាក់ថា ការហាមឃាត់នេះ មានបំណងរារាំងដល់ការរកសំឡេងឆ្នោ តរបស់គណបក្សនយោបាយ ខណៈយុទ្ធនាការ​ឃោសនា​​បោះ​ឆ្នោ ត​​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្ កាត់ អាណត្តិទី៤ កំណត់ឲ្យធ្វើតែនៅក្នុងឃុំ-សង្កា ត់ ហើយ​មាន​តែពីរដង ក្នុងអំឡុងយុទ្ធនាការចាប់ពីថ្ងៃ ទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។
សាលារាជធានីភ្នំពេញ បានដាក់បម្រាមដល់គ្រប់គណបក្សនយោ បាយទាំងអស់ មិនឲ្យ​​មាន​ការ​ហែក្បួនក្នុងអំ ឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោតជ្ រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅលើ​​កំណាត់​​​​ផ្លូវ​​សំខាន់ ៗ​​ដូចជា៖ មហាវិថីព្រះនរោត្តមចាប់ពីវិមា នឯករាជ្យដល់ស្តុបពេទ្យអង្គឌួង មហាវិថី​សហព័ន្ធ​រុស្ស៊ី មហាវិថីព្រះមុនីវង្ស​ចាប់ពីស្តុ បបេកាសេដល់ស្តុបពេទ្យចិន ផ្លូវទេពផនចាប់ពីកែង​ភ្លើង​ស្តុ ប​មហា​វិថី​ព្រះមុនីវង្សដល់ស្តុ បនាងគង្ហីង មហាវិថីម៉ៅសេទុង មហាវិថីសុរាម្រិត មហាវិថី​សុធា​រសចាប់​ពីកែង​ផ្លូ វ​១៥៤​ដល់មហាវិថីព្រះសីហនុ មហាវិថីព្រះសីហនុចាប់ពីនាគបាញ់ ទឹក ផ្លូវសុធារស​ដល់​ស្តុបពេទ្យចិន និងផ្លូវជុំវិញព្រះបរមរាជវំាង។
ចំណែកទីប្រជុំជនដែលត្រូវហាមឃាត់ មាន៖ ជុំវិញបរិវេណផ្សារធំថ្មី ផ្លូវជុំវិញផ្សារអូឬស្សី ផ្លូវជុំវិញផ្សារអូឡាំពិក ផ្លូវជុំវិញផ្សារទួលទំពួង ផ្លូវវិញផ្សារដេប៉ូ ផ្លូវជុំវិញផ្សារដើមគរ សួន​​ព្រះបរមរាជ​វំាង ទីធ្លាព្រះមេរុ សួនច្បារមុខវត្តបុទុមវត្តី ទីតំាងវិមានឯករាជ្យ សួនវិមានឯករាជ្យទំាងមូល ទីធ្លា​រូប​សំណាក់​លោកយាយពេញ សួនព្រះភិរម្យអ៊ូ ហៅង៉ុយ និងសួនសម្តេចហ៊ុនសែន ដើម្បីធានានូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ពិសេស កាត់បន្ថយការកកស្ទះចរាចរណ៍។
សូមបញ្ជាក់ថា ក្នុងអំឡុងយុទ្ធនាការ​ឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់នេះ កង​​កម្លាំងមានសមត្ថកិច្ចចម្រុះ សរុបជាង១ម៉ឺន៩ពាន់នាក់ នឹងដាក់ពង្រាយនូវ ដើម្បីការពារនូវ​​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ខណៈមានក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក៏បានដាក់ភ្នាក់ងាររបស់ខ្លួនរង់ ចាំឃ្លាំមើលព្រឹត្តិការណ៍នេះ៕
 
ត្រលប់ក្រោយ >>