ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)វៀតណាម ព្រមានប្រជាពលរដ្ឋខ្លួន មិនឱ្យទៅកម្សាន្តនៅប្រទេសម៉ាល់ឌីវប្រធានព្រឹទ្ធសភាកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយឥណ្ឌាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ចំនួន៤ ទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សាហើយធ្វើរាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់ប្រទេសវិញហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រថៃ
លោក ឯក សំអុល វាយតម្លៃថា កម្ពុជាកំពុង សាទរយ៉ាងខ្លាំងចំពោះសមិទ្ធិផល គ្រប់បែបយ៉ាងដែលកើតចេញ ពីយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ
ចេញផ្សាយ  ១២-ឧសភា-២០១៧    ដោយ : SengChhay

#BeltAndRoad #CCFR

១២ ឧសភា ២០១៧

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រជាជនកម្ពុជាកំពុងអបអរសាទរយ៉ាងខ្លាំងចំពោះសមិទ្ធិផលគ្រប់បែបយ៉ាង កើតចេញពីយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ។ លោកបញ្ជាក់ថា បណ្តាប្រទេសទាំងអស់ដែលចូលរួមជាមួយយុទ្ធសាស្ត្រនេះបាននិងកំពុងទទួលផលប្រយោជន៍ជាបន្តបន្ទាប់ ដើម្បីបំរើដល់ផលប្រយោជន៍ប្រជាជន។

លោកបានលើកឡើងថា លោកសូមគាំទ្រនិងវាយតម្លៃខ្ពស់បំផុតអស់ពីដួងចិត្តចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់មួយ ផ្លូវមួយ។ បណ្តាប្រទេសនិងប្រជាជនដែលចូលរួមជាភាគីបានឆ្លើយតបគំនិតផ្តួចផ្តើមរបស់លោកប្រធានរដ្ឋ ស៊ី ជីនភីង និងបាននិងកំពុងទទួលនូវអត្ថប្រយោជន៍រៀងៗខ្លួនជាច្រើន ជាពិសេសវិស័យជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ មានទឹក ភ្លើង ផ្លូវ ស្ពាន និងការអភិវឌ្ឍន៍ធនធានមនុស្ស។ ព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាបានអបអរសាទរយ៉ាងក្រៃលែង ចំពោះសមិទ្ធិផលគ្រប់បែបយ៉ាងដែលកើតចេញពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់មួយ ផ្លូវមួយនេះ។

លោកបន្តទៀតថា សមាគមមិត្តភាពកម្ពុជា-ចិន ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលមួយបានប្តេជ្ញាចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះយ៉ាងសកម្ម ក្រោមពាក្យស្លោក «មិត្តភាពប្រជាជនកម្ពុជានិងប្រជាជនចិន»។
សូមបញ្ជាក់ថា វេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពី «ខ្សែក្រវាត់មួយ ផ្លូវមួយ» នឹងត្រូវរៀបចំធ្វើឡើង នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏នឹងអញ្ជើញចូលរួមក្នុងវេទិកានេះផងដែរ ហើយសម្តេចតេជោក៏ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាឱកាសនេះផងដែរ។

សម្រាប់វេទិការអន្តរជាតិស្តីពី ខ្សែក្រវាត់មួយ ផ្លូវមួយ ដែលរៀបចំនៅទីក្រុងប៉េកាំង ឆ្នាំ២០១៧នេះ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានរំពឹងថា នឹងសម្រេចបាននូវកិច្ចព្រមព្រៀងគ្នាលើសហប្រតិបត្តិការអន្តរជាតិមួយចំនួនដែលកំពុងកើតមាន។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាអាចនឹងត្រៀមខ្លួន និងដាក់សំណើមួយចំនួនបន្ថែមទៀតចូលទៅក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ដូចជា ការសាងសង់ផ្លូវថ្នល់ល្បឿនលឿនមួយខ្សែភ្នំពេញ-ក្រុងព្រះសីហនុ, ការកសាងវាលយន្តហោះថ្មីមួយនៅខេត្តសៀមរាប, ការកសាងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ, ការបន្តអភិវឌ្ឍន៍អគ្គិសនី ព្រមទាំងនឹងមានកិច្ចព្រមព្រៀងពិធីសាថ្មីៗទៀត រវាងកម្ពុជានិងចិន ក៏ដូចជាបណ្តាប្រទេសដែលចូលរួម។ លោកសូមវាយតម្លៃខ្ពស់ចំពោះការអញ្ជើញចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពី «ខ្សែក្រវាត់មួយ ផ្លូវមួយ»នេះ ពីព្រោះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបន្តបោះជំហានអភិវឌ្ឍន៍ប្រទេសជាតិ សម្រេចបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ក្រោមម្លប់សន្តិភាព១០០ភាគរយ៕

ត្រលប់ក្រោយ >>