ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
បទសម្ភាសន៍ពិសេស ជាមួយសម្ដេច ហ៊ុន សែន ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ
ចេញផ្សាយ  ១៣-ឧសភា-២០១៧    ដោយ : SengChhay

 #CCFRspecial

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនSamdech Hun Sen, Cambodian Prime Minister នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម«វេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ »#BeltAndRoadForum ដែលនឹងសម្ពោធនៅថ្ងៃអាទិត្យទី១៤ខែឧសភាខាងមុខនេះនាទីក្រុងប៉េកាំង។នៅថ្ងៃទី១២នេះសម្តេចតេជោហ៊ុនសែនបានផ្តល់កិច្ចសម្ភាសសរសេរពិសេស​ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន Cri ccfr និងប្រព័ន្ធសារព័ត៌មានប្រទេសចិនគឺទីភ្នាក់ងារស៊ីនហួរ China Xinhua News ការសែតប្រជាជនចិន People's Daily, China ព្រមទាំងកាសែតយុវជនចិន( China Youth Daily )។
សម្ដេចតេជោហ៊ុនសែនបានឆ្លើយសំណួរពាក់ព័ន្ធនឹងការរំពឹងទុកចំពោះវេទិការនេះនិងទំនាក់ទំនងកម្ពុជា-ចិនក្រោមគំនិត #ខ្សែក្រវាត់មួយនិងផ្លូវមួយ#BeltAndRoad ។
ខាងក្រោមនេះគឺខ្លឹមសារការផ្តល់កិច្ចសម្ភាស​សរសេរ​​របស់សម្ដេច។
------------------------

ជំនួយស្មារតីសម្រាប់សម្តេចតេជោនាយករដ្ឋមន្រ្តី
ផ្តល់កិច្ចសម្ភាសន៍សរសេរជាមួយវិទ្យុមិត្តភាពកម្ពុជាចិននិងភ្នាក់ងារកាសែតប្រទេសចិន

-------------------------

Q-1 / សំនួរទី១៖សម្តេចតេជោនាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនិងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank ឬ AIIB) និងមូលនិធិផ្លូវសូត្រ (Silk Road Fund) ត្រូវបានផ្តួចផ្តើមឡើងដោយឯកឧត្តមស៊ីជីនភីងប្រធានាធិបតីចិនតាំងពី៤ឆ្នាំមកម្ល៉េះ។តើសម្តេចតេជោនាយករដ្ឋមន្រ្តីមានការយល់ឃើញយ៉ាងដូចម្តេចចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ?ហើយតើគំនិតផ្តួចផ្តើមនេះជម្រុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនដោយរបៀបណា ?
ចម្លើយ៖
កម្ពុជាតែងតែគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងសម្មភាពនានានៃដំណើរការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ។គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវមានកិច្ចសហប្រតិបត្តិការវិស័យគន្លឹះមួយចំនួនរួមមានការជម្រុញការតភ្ជាប់ការជម្រុញពាណិជ្ជកម្មការធ្វើសមាហរណកម្មកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងការតភ្ជាប់ប្រជាជននិងប្រជាជន។
ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនភីងប្រធានាធិបតីចិននៅកម្ពុជាកាលពីថ្ងៃទី១៣ដល់១៤ខែតុលាឆ្នាំ២០១៦ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៣១ក្នុងនោះមាន«អនុស្សារណៈយោគយល់គ្នាស្តីពីការរៀបចំចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ(ខ្សែក្រវ៉ាត់) និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រស.វ.ទី២១(ផ្លូវ)»ម្បីជម្រុញកិច្ចសហប្រតិបត្តិរវាងប្រទេសយើងទំាងពីរលើកកម្ពស់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការផលប្រយោជន៍ទៅវិញទៅមកឈរលើគោលដៅរួមគ្នាមួយក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមនេះ។លក្ខណៈពិសេសនៃគំនិតផ្តួចផ្តើមនេះគឺការផ្តោតជាសំខាន់លើការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ជាមួយប្រទេសដៃគូឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។ជាក់ស្តែងគម្រោងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមនេះសុទ្ធតែបានផ្សារភ្ជាប់ជាមួយនឹងផែនការអភិវឌ្ឍជាតិរបស់កម្ពុជាជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម។លក្ខណៈពិសេសមួយទៀតនៃគំនិតផ្តួចផ្តើមនេះគឺការពន្លឿនការអនុវត្តជាក់ស្តែង។ថ្វីត្បិតតែគំនិតផ្តួចផ្តើមនេះថ្មីក៏ពិតមែនប៉ុន្តែយើងសង្កេតឃើញថាជំហានឈានឆ្ពោះទៅរកការអនុវត្តគម្រោងមានល្បឿនលឿន។ក្នុងរយៈពេលដ៏ខ្លីកម្ពុជានិងចិនបានកំណត់គម្រោងវិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយសក្តានុពលភាពយ៉ាងច្រើនដូចជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបគម្រោងលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនការអភិវឌ្ឍនិងគម្រោងសាងសង់និងអភិវឌ្ឍលើវិស័យថាមពលជាដើមហើយយើងកំពុងបោះជំហានយ៉ាងលឿនឆ្ពោះទៅរកការអនុវត្តជាក់ស្តែងដើម្បីសម្រេចលទ្ធផលជាផ្លែផ្កាសម្រាប់ប្រទេសយើងទាំងពីរ។កម្ពុជានិងប្រទេសផ្សេងៗទៀតក្នុងតំបន់មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីបង្កើនភាពតភ្ជាប់ក្នុងតំបន់ក៏ដូចជាក្នុងសកលលោក។យ៉ាងណាក្តីការផ្តល់ហិរញ្ញប្បទាននៅតែជាបញ្ហាប្រឈមដូច្នេះសម្រាប់កម្ពុជាយើងសង្ឃឹមថាតាមរយៈគំនិតផ្តួចផ្តើមនេះធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank ឬ AIIB) និងមូលនិធិផ្លូវសូត្រ (Silk Road Fund) អាចផ្តល់នូវដំណោះស្រាយលើបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានដោយដើរតួនាទីបំពេញបន្ថែមទៅលើស្ថាប័នហិរញ្ញវត្ថុពហុភាគីដែលមានស្រាប់។
បន្ទាប់ពីការចូលរួម«វេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ»ខ្ញុំនឹងបន្តធ្វើទស្សនកិច្ចផ្លូវការរបស់ខ្ញុំពីថ្ងៃទី១៦ដល់១៧ខែឧសភាឆ្នាំ២០១៧នៅប្រទេសចិនដែលក្នុងឱកាសនោះនឹងមានការចុះហត្ថលេខាលើ¡°ចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីរួមគ្នាកសាងខ្សែក្រវ៉ាត់និងផ្លូវ¡±ដោយផ្តោតចំបងលើវិស័យកិច្ចសហប្រតិបត្តិការគន្លឹះ។ 
តាមរយៈឯកសារនេះយើងនឹងដាក់ចេញនូវចំណុចគោលការអនុវត្តជាក់ស្តែងដើម្បីពង្រីកនិងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជម្រុញទំនាក់ទំនងនយោបាយឲ្យកាន់តែជិតស្និទ្ធពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំនិងធ្វើឲ្យទំនាក់ទំនងប្រជាជននិងប្រជាជនកាន់តែស្អិតរមួតដែលកត្តាទាំងនេះគឺសុទ្ធតែជាធាតុផ្សំយ៉ាងសំខាន់ក្នុងការរឹតបណ្តឹងចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។
Q-2 / សំនួរទី២៖វេទិកាខ្សែក្រវ៉ាត់និងផ្លូវនឹងត្រូវរៀបចំឡើងនៅទីក្រុងប៉េកាំងពីថ្ងៃទី១៤ដល់១៥ខែឧសភាឆ្នាំ២០១៧។តើសម្តេចតេជោនាយករដ្ឋមន្រ្តី៖
-យល់ឃើញយ៉ាងដូចម្តេចចំពោះសារៈសំខាន់នៃវេទិកានេះ ? 
-គ្រោងនឹងលើកប្រធានបទអ្វីនៅក្នុងវេទិកានេះ ?
-រំពឹងថាវេទិកានឹងទទួលលទ្ធផលអ្វីខ្លះនិងយល់ថាវេទិកានេះនឹងជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅតាមបណ្តោយខ្សែក្រវ៉ាត់និងផ្លូវយ៉ាងដូចម្តេច ?
ចម្លើយ៖
ខ្ញុំសូមវាយតម្លៃថា«វេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ»ដែលរៀបចំឡើងនេះគឺជាវេទិកាពហុភាគីមួយដែលមានសារៈសំខាន់ណាស់ហើយដើរតួជាធាតុផ្សំមួយនៃការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសន្ទនាយុទ្ធសាស្រ្តនិងគោលនយោបាយអភិវឌ្ឍន៍ដើម្បីប្រមែប្រមូលគំនិតចែករំលែកចក្ខុវិស័យនិងការបេ្តជ្ញារួមគ្នាមួយក្នុងការជម្រុញភាពជាដៃគូកាន់តែជិតស្និទ្ធការតភ្ជាប់សម្រាប់ការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លានិងការរឹតបន្តឹងចំណងទាក់ទងរវាងប្រជាជននិងប្រជាជនឲ្យកាន់តែស្អិតរមួត។
«វេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ»ដែលរៀបចំឡើងនេះនឹងផ្តោតជាចំបងលើមូលបទសម្រាប់ពិភាក្សាចំនួន០៣រួមមាន«ថាមពលរួមនៃគោលនយោបាយដើម្បីភាពជាដៃគូជិតស្និទ្ធ»«កិច្ចសហប្រតិបត្តិការលើការតភ្ជាប់ដើម្បីការអភិវឌ្ឍប្រទាក់ក្រឡា»និង«វិធីរឹតចំណងទាក់ទងរវាងប្រជាជននិងប្រជាជន»។ក្នុងវេទិកានេះខ្ញុំនឹងថ្លែងសុន្ទរកថាលើប្រធានបទពីរគឺ«ថាមពលរួមនៃគោលនយោបាយដើម្បីភាពជាដៃគូជិតស្និទ្ធ»និង«វិធីរឹតចំណងទាក់ទងរវាងប្រជាជននិងប្រជាជន»។
①ក. ថាមពលរួមនៃគោលនយោបាយដើម្បីភាពជាដៃគូជិតស្និទ្ធ
-ថាមពលរួមនៃគោលនយោបាយគឺជាមូលបទសំខាន់មួយក្នុងការបង្កើនភាពដៃគូរវាងកម្ពុជានិងចិន។ថាមពលរួមនៃគោលនយោបាយនេះនឹងអនុញ្ញាតឲ្យយើងប្រមូលផ្តុំធនធានយកមកប្រើប្រាស់ចំពោះវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍឲ្យមានប្រសិទ្ធភាពដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ជាក់ស្តែងនៅឆ្នាំមុនភាគីទាំងពីរបានដាក់ចេញនូវបញ្ជីគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងវិនិយោគដោយកំណត់គម្រោងចំនួន១១ក្នុងចំណោមនោះរួមមានការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាបការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុការសាងសង់រោងចក្រអគ្គីសនីថ្មីៗនិងការអភិវឌ្ឍកសិ-ឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តាខេត្តនៅភូមិភាគឦសាននៃប្រទេស។
-គម្រោងជាច្រើនដែលបានលើកឡើងខាងលើមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់កម្ពុជា។ការសម្របសម្រួលគោលនយោបាយទៅវិញទៅមកក៏បានផ្តល់ផលសេដ្ឋកិច្ចទាំងរវាងរដ្ឋាភិបាលនិងវិស័យឯកជន។ជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា-ចិនបាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័សជាមធ្យម២៦% ក្នុងមួយឆ្នាំនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ 
-តាមរយៈទំនាក់ទំនងមិត្តភាពនិងការសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលចិនក៏បានលើកទឹកចិត្តក្រុមហ៊ុនល្បីឈ្មោះរបស់ចិនឲ្យផ្តោតការយកចិត្តទុកដាក់ចំពោះកម្ពុជា។ជាលទ្ធផលនៅខែធ្នូឆ្នាំ២០១៦មានវេទិកាមួយដែលមានមូលបទថា«កម្ពុជា៖ព្រះរាជាណាចក្រនៃកាលានុវត្តភាពនៅតាមបណ្តោយខ្សែក្រវ៉ាត់មួយផ្លូវមួយ»ត្រូវបានរៀបចំឡើងដោយមានសហគ្រាសជាង៦០០ចូលរួមនិងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងតម្លៃ១,៥ប៊ីលានដុល្លារអាមេរិកដើម្បីសាងសង់ទីក្រុងមិត្តភាពកម្ពុជា-ចិន។
②ខ. វិធីរឹតចំណងទាក់ទងរវាងប្រជាជននិងប្រជាជន
-ការផ្លាស់ប្តូររវាងរវាងប្រជាជននិងប្រជាជនគឺជាគន្លឹះក្នុងការលើកកម្ពស់ការយោគយល់គ្នានិងការកសាងទំនុកចិត្តទៅវិញទៅមក។បក្សនយោបាយស្ថាប័នរដ្ឋសភាវិស័យធុរកិច្ចគ្រឹះស្ថានសិក្សាប្រព័ន្ធផ្សព្វផ្សាយយុវជន។ល។ត្រូវធ្វើការប្រាស្រ័យទាក់ទងគ្នាឲ្យបានកាន់តែច្រើននិងល្អជាងមុនក្នុងគោលបំណងបង្កើតបណ្តាញនៃការផ្លាស់ប្តូរក្នុងទម្រង់ពហុទិដ្ឋភាពនិងពហុកម្រិត។
-សម្រាប់កម្ពុជាយើងយល់ឃើញថាវិស័យទេសចរណ៍មានសក្តានុពលយ៉ាងខ្លាំងក្នុងការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
-យើងមានការប្តេជ្ញាចិត្តជាពិសេសក្នុងការទាក់ទាញភ្ញៀវទេសចរចិនហើយរាជរដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយសៀវភៅសមានចំណងជើងថា«China Ready»ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ៥ឆ្នាំដើម្បីការទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យបានចំនួន២លាននាក់ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២០។
Q-3 / សំនួរទី៣៖ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ។នៅឆ្នាំមុនឯកឧត្តមស៊ីជីនភីងប្រធានាធិបតីចិនបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្រ្តប្រកបដោយជោគជ័យនៅប្រទេសកម្ពុជា។តើសម្តេចតេជោនាយករដ្ឋមន្រ្តីវាយតម្លៃយ៉ាងដូចម៉្តេចអំពីទំនាក់ទំនងសព្វថ្ងៃនៃប្រទេសទំាងពីរហើយតើសម្តេចតេជោនាយករដ្ឋមន្រ្តីមានចក្ខុវិស័យយ៉ាងដូចម៉្តេចដែរក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទំាងពីរទៅថ្ងៃអនាគត?
ចម្លើយ៖
ខ្ញុំសូមរំលឹកឡើងបន្តិចថាកម្ពុជា-ចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ១៩៥៨ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះគឺបានបង្កើតឡើងរួមគ្នាដោយព្រះករុណាព្រះវររាជបិតានរោត្តមសីហនុព្រះបរមរតនកោដ្ឋនិងឯកឧត្តមប្រធានម៉ៅសេទុងឯកឧត្តមនាយករដ្ឋមន្រ្តីជូអេនឡាយព្រមទំាងថ្នាក់ដឹកនាំចិនជំនាន់មុនៗផ្សេងទៀត។ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងប្រវត្តិសាស្រ្តនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លៃផ្កាកម្ពុជា-ចិនត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតដោយថ្នាក់ដឹកនាំជំនាន់ក្រោយរហូតក្លាយទៅជា«កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០។
កម្ពុជា-ចិនបានរួមគ្នាបង្កើត«គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន»នៅឆ្នាំ២០១៤ហើយយន្តការនេះបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការជម្រុញ«កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។រហូតមកដល់សព្វថ្ងៃកិច្ចប្រជុំនេះត្រូវរៀបចំឡើងចំនួន០៤លើករួចមកហើយហើយថ្មីៗនេះកិច្ចប្រជុំចុងក្រោយគឺរៀបចំនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧នៅរាជធានីភ្នំពេញហើយលើកក្រោយគឺនឹងរៀបចំឡើងនៅប្រទេសចិន។
យើងក៏មានការផ្លាស់ប្តូរទស្សនកិច្ចគ្នាជាន់ខ្ពស់ទៅវិញទៅមកជាញឹកញាប់ស្ទើរតែរៀងរាល់ឆ្នាំ។ជាក់ស្តែងឯកឧត្តមស៊ីជីនភីងប្រធានាធិបតីចិនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋពីថ្ងៃទី១៣ដល់១៤ខែតុលាឆ្នាំ២០១៦នៅកម្ពុជាហើយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រកម្ពុជាបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនកាលពីថ្ងៃទី០២ដល់០៤ខែមិថុនាឆ្នាំ២០១៦។ខ្លួនខ្ញុំផ្ទាល់ក៏នឹងបំពេញទស្សនកិច្ចផ្លូវការបន្ទាប់ពីការចូលរួមវេទិកានេះផងដែរ។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីប្រវត្តិសាស្រ្តនិងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនដែលជាទំនាក់ទំនងជាអ្នកជិតខាងល្អដូចជាបងប្អូនប្រកបដោយភាពស្មោះត្រង់និងជួយគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នាគោរពគ្នាទៅវិញទៅមកមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេសនិងប្រជាជនយើងទំាងពីរ។ការអភិវឌ្ឍរបស់កម្ពុជាក្រោយទទួលបានសន្តិភាពពេញលេញមិនអាចកាត់ផ្តាច់បានពីជំនួយឥតសំណងឥណទានសម្បទាននិងការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់មិត្តចិនបានឡើយ។
ទន្ទឹមនឹងទំនាក់ទំនងទ្វេភាគីយើងក៏មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មផងដែរក្នុងក្របខ័ណ្ឌពហុភាគីតួយ៉ាងដូចជានៅក្នុងអង្គការសហប្រជាជាតិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនមេគង្គ-ឡាងឆាងនិងវេទិកាអន្តរជាតិដទៃទៀតដើម្បីរួមគ្នាការពារនិងថែរក្សាសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពរួមទំាងក្នុងតំបន់និងពិភពលោក។
នៅឆ្នាំ២០១៨ខាងមុខនេះគឺជាខួប៦០ឆ្នាំនៃការបង្តើតទំនាក់ទំនងការទូតកម្ពុជា-ចិន។៦០ឆ្នាំកន្លងមកនេះយើងបានកសាងរួមគ្នានូវសមិទ្ធផលជាផ្លែផ្កានៃមិត្តភាពនិងសហប្រតិបត្តិការជាច្រើន។យើងបានកសាងគ្រឹះយ៉ាងរឹងមាំសម្រាប់ទំនាក់ទំនងជាអ្នកជិតខាងល្អដូចជាបងប្អូនប្រកបដោយភាពស្មោះត្រង់និងជួយគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នាគោរពគ្នាទៅវិញទៅមកមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេសនិងប្រជាជនយើងទំាងពីរ។ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាកម្ពុជានិងចិននឹងបោះជំហានរួមគ្នាបន្តទៀតលើប្រវត្តិនៃទំនាក់ទំនងដ៏យូរលង់និងប្រពៃថ្លៃថ្លានេះឆ្ពោះទៅរកមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងកាន់តែស៊ីជម្រៅថែមទៀតសម្រាប់ទសវត្សខាងមុខ៕
(ចប់)

ថ្ងៃទី១២ខែ​ឧសភា​​ឆ្នាំ​២០១៧​ , ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា​-ចិន​
រូបភាពឯកសារ​

 

ត្រលប់ក្រោយ >>