ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
អ្នកសិក្សាស្រាវជ្រាវយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ យ៉ាងពេញទំហឹងចំពោះយុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយផ្លូវមួយ» ដែលជាគោលនយោបាយឈ្នះៗទាំងអស់គ្នា
ចេញផ្សាយ  ១៣-ឧសភា-២០១៧    ដោយ : SengChhay

#BeltAndRoad #CCFR

១៣ឧសភា២០១៧

អ្នកសិក្សាស្រាវជ្រាវនៅកម្ពុជាមើលឃើញថាការអញ្ជើញផ្តល់វត្តមានរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីខ្សែក្រវាត់មួយផ្លូវមួយនាខែឧសភានេះនឹងធ្វើឲ្យកម្ពុជាទទួលបានផលចំណេញចំនួន២សំខាន់ៗរួមមាននយោបាយការបរទេសនិងការអភិវឌ្ឃន៍សេដ្ឋកិច្ចជាតិ។លោកបណ្ឌិតចាបសុថារិទ្ធយល់ឃើញថាយុទ្ធសាស្ត្រ«ខ្សែក្រវាត់មួយផ្លូវមួយ»គឺជាគោលនយោបាយឈ្នះៗផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថាវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីអំពី“ខ្សែក្រវាត់មួយនិងផ្លូវមួយ”នឹងបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៧។តាមគម្រោងសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏នឹងអញ្ជើញចូលរួមក្នុងវេទិកានេះផងដែរ។

លោកបណ្ឌិតចាបសុថារិទ្ធអ្នកស្រាវជ្រាវនិងជាសមាជិកក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថ្មីៗនេះថាវត្តមានរបស់សម្តេចតេជោហ៊ុនសែនក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី«ខ្សែក្រវាត់មួយផ្លូវមួយ»នាក្រុងប៉េកាំងប្រទេសចិនគឺជាការបង្ហាញថារាជរដ្ឋាភិបាលកម្ពុជាគាំទ្រពេញទំហឹងចំពោះយុទ្ធសាស្ត្រ«ខ្សែក្រវាត់មួយផ្លូវមួយ»មួយដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានរដ្ឋចិនស៊ីជីងភីងហើយសម្តេចនឹងមានឱកាសណាមួយទាញយកផលប្រយោជន៍ពីគម្រោង«ខ្សែក្រវាត់មួយផ្លូវមួយ»ដោយសម្តេចនឹងជួបជុំជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តដូច្នេះកម្ពុជានឹងចំណេញច្រើនខាងនយោយបាយការបរទេស។មួយវិញទៀតកម្ពុជាក៏នឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈការចុះកិច្ចព្រមព្រៀងជាមួយភាគីចិនក្រោមយុទ្ធសាស្ត្រ«ខ្សែក្រវាត់មួយផ្លូវមួយ»ជាពិសេសកម្ពុជាអាចនឹងទទួលបានហិរញ្ញប្បទានឥណទានច្រើនបន្ថែមទៀតពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធអាស៊ី (AIIB) ដើម្បីយកមកអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធនៅកម្ពុជាក្នុងគោលដៅបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចម្រើន។

លោកបណ្ឌិតចាបសុថារិទ្ធបានវាយតម្លៃថាយុទ្ធសាស្ត្រ«ខ្សែក្រវាត់មួយផ្លូវមួយ»គឺជាគោលនយោបាយឈ្នះៗទាំងអស់គ្នាជាពិសេសស្របតាមគោលនយោបាយរបស់កម្ពុជាដែលបើកចំហរសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់ផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយពិភពលោកដោយកម្ពុជាបានក្លាយជាសមាជិកអាស៊ាននិងចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកជាដើម។កម្ពុជាកំពុងផ្សាភ្ជាប់ការពង្រឹងហេដ្ឋារចនាសម្ពន្ធជាមួយបណ្តាប្រទេសទាំងអស់ក្នុងក្របខណ្ឌ«ខ្សែក្រវាត់មួយផ្លូវមួយ»ហើយការផ្សាភ្ជាប់ស្ថាប័នកាន់តែប្រសើរឡើងនិងទំនាក់ទំនងប្រជាជននិងប្រជាជនតាមរយៈទេសចរនិងវប្បធម៌កាន់តែប្រសើរឡើង។ចិនក៏ទទួលបានផលប្រយោជន៍ផងដែរក្រោមយុទ្ធសាស្ត្រនេះព្រោះថាចិនជាប្រទេសឈានមុខគេក្នុងការធ្វើវិនិយោគនៅក្រៅប្រទេសហើយចិនសម្លឹងឃើញថាកម្ពុជាគឺជាដៃគូសេដ្ឋកិច្ចសំខាន់មួយផងដែរដូច្នេះចិននិងកម្ពុជាកាន់តែមានទំនាក់ទំនងល្អនឹងគ្នាទាំងវិស័យទេសចរពាណិជ្ជកម្មនិងវិនិយោគ។លោកមានគំនិតសុទិដ្ឋនិយមយ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រ«ខ្សែក្រវាត់មួយផ្លូវមួយ»ដោយសង្ឃឹមថាកម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីយុទ្ធសាស្ត្រនេះ។

លោកបានបញ្ជាក់ទៀតថាចាប់ពីមានការដាក់ចេញនូវយុទ្ធសាស្ត្រ«ខ្សែក្រវាត់មួយផ្លូវមួយ»តាំងពីឆ្នាំ២០១៣មកគឺមានការរីកចម្រើនច្រើនដោយមិនមែនគ្រាន់តែជាការនិយាយទេគឺជាការអនុវត្តជាក់ស្តែងក្នុងនោះលេចចេញជាកិច្ចព្រមព្រៀងតែម្តងដូចជាចិននិងប៉ាគីស្ថានបានចុះកិច្ចព្រមព្រៀងកសាងផ្លូវរថភ្លើងប្រមាណ៣ពាន់គីឡូម៉ែត្រនិងមានកិច្ចព្រមព្រៀងជាច្រើនទៀតរវាងប្រទេសចិនជាមួយបណ្តាប្រទេសស្ថិតក្រោមក្របខណ្ឌយុទ្ធសាស្ត្រ«ខ្សែក្រវ៉ាត់មួយផ្លូវមួយ»៕

ត្រលប់ក្រោយ >>