ព័ត៌មានថ្មីៗ:វៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនាជាមួ យកម្ពុជារាជរដ្ឋាភិបាលចង់បង្កើតឲ្យមានទីសំចតច្រើនកន្លែងនៅតាមច្រករបៀងព្រំដែនកម្ពុជា-ថៃរដ្ឋបាលរាជធានីភ្នំពេញសម្រេចពង្រីកខ្សែដឹកជញ្ជូនរថយន្តក្រុងចំនួន៦បន្ថែមទៀតអង្គការ WCS គាំទ្រការសម្រេចចិត្តរបស់ក្រសួងរ៉ែ និងថាមពលក្នុង ការបញ្ឈប់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលក្រសួងព័ត៌មានចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ចឺជាំងប្រទេសចិន
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជា យល់ឃើញថា យុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយពិតជាបានជំរុញ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចនៅកម្ពុជា
ចេញផ្សាយ  ១៤-ឧសភា-២០១៧    ដោយ : SengChhay

#BeltAndRoad #CCFR
១៤ ឧសភា ២០១៧


លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជា ទទួលបន្ទុកលើកិច្ចការ ខ្សែក្រវាត់មួយ ផ្លូវមួយជាមួយនឹងភាគីចិន បានយល់ឃើញថា យុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ ពិតជាយុទ្ធសាស្ត្រផ្តល់ប្រយោជន៍ដ៏ធំធេងដល់ប្រជាពលរដ្ឋ ក្នុងការជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចនៅកម្ពុជា និងប្រជាពលរដ្ឋតាមបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីកណ្តាល អាស៊ីខាងលិច អាស៊ីខាងត្បូង ប្រទេសរុស្ស៊ី ទ្វីបអឺរ៉ុប តាមឈូងសមុទ្រពែក តាមមហាសមុទ្រឥណ្ឌា និងទៅថ្ងៃអនាគត នឹងឈានទៅដល់ប្រទេសទាំងអស់លើពិភពលោក។ អាស្រ័យដោយមានការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធពីដែនផ្លូវគោកទៅដែនសមុទ្រ មានសារៈសំខាន់ក្នុងការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសទាំងអស់ស្ថិតក្រោមបណ្តោយខ្សែក្រវាត់ ផ្លូវមួយ ឈរលើមូលដ្ឋាននៃការតភ្ជាប់នៅវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន យុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ ពិតជាមានសារៈសំខាន់និងមានផលប្រយោជន៍ធំធេងក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ាននិងអាស៊ីទាំងមូលផងដែរ។
លោក លឹម ស៊ីដេនីន បានបន្តទៀតថា ក្រោយដែលលោកប្រធានរដ្ឋចិន ស៊ី ជីនភីងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦មក ទំនាក់ទំនងលើកិច្ចសហប្រតិបតិ្តការលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរវាងកម្ពុជានិងចិនមានការប្រែប្រួលច្រើន ក្នុងនោះ មានដូចជាការចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់ឥណទានសម្បទានមានទឹកប្រាក់ ២៩០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពលនៅកម្ពុជា។ ក្រៅពីនេះ ក៏មានការចុះហត្ថលេខាលើគម្រោងផ្សេងៗទៀត ក្នុងនោះ ក៏មានគម្រោងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់មន្ត្រីក្រសួងសាធារណការផងដែរ។ លោកបញ្ជាក់ផងដែរថា គោលនយោបាយមួយចំនួននៃយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយ ផ្លូវមួយ គឺស្របនិងបន្ស៊ីគ្នាជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ការតភ្ជាប់បណ្តាញផ្លូវថ្នល់គ្រប់ច្រកល្ហក, ការតភ្ជាប់បណ្តាញផ្លូវជាមួយបណ្តាប្រទេសជិតខាងនិងក្នុងតំបន់, ការសាងសង់កំពង់ផែអន្តរជាតិ, ធានាកំណើនសេដ្ឋកិច្ច បង្កើតការងារ, ការអភិវឌ្ឍន៍ធនធានមនុស្ស និង ការអភិវឌ្ឍន៍វិស័យធនាគារ ហិរញ្ញវត្ថុ និងការសម្រួលពាណិជ្ជកម្ម។
លោក លឹម ស៊ីដេនីន បានវាយតម្លៃជារួមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនលើផ្នែកហេដ្ឋារចនាម្ព័ន្ធ មានការវិវត្តន៍ខ្ពស់ និងទទួលបានផ្លែផ្កាប្រកបដោយលទ្ធផលល្អ និងមានប្រយោជន៍ទាំងអស់គ្នា ជាពិសេស ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិននាពេលនេះ លោករំពឹងថា នឹងមានការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេស លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកវិនិយោគិនចិនបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។ ក្នុងឆ្នាំ២០១៦ ទំហំវិនិយោគផ្ទាល់ពីប្រទេសចិនមានប្រមាណ១០៥០លានដុល្លារអាមេរិក និងគ្របដណ្តប់លើគ្រប់វិស័យនៃសេដ្ឋកិច្ចកម្ពុជា រួមមានវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រការវិនិយោគរបស់ក្រុមហ៊ុនចិន ដូចជា វិនិយោគជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបជាដើម។

 

សូមបញ្ជាក់ថា វេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីអំពី «ខ្សែក្រវាត់មួយ ផ្លូវមួយ» កំពុងតែបើកធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏កំពុងចូលរួមក្នុងវេទិកានេះផងដែរ ហើយក៏មានការបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនទៀតផង៕

 

ត្រលប់ក្រោយ >>