ព័ត៌មានថ្មីៗ:កងកម្លាំងប៉ូលិស នៅក្នុងទីក្រុងមួយរបស់ហ្វីលីពីន ត្រូវបានបណ្តេញចេញទាំងស្រុងកម្ពុជានឹងរៀបចំវេទិកា យុវជនទេសចរណ៍លើកទី១ និងពិព័រណ៌ការងារទេសចរណ៍ ចាប់ពីថ្ងៃទី១០-១១ ខែតុលាព័ត៌មានម៉ោង ១៨ល្ងាចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកជាបណ្តោះអាសន្នលើការរុករកអដ្ឋិធាតុ ទាហានអាមេរិកប្រមាណ៩០នាក់នៅកម្ពុជា
លោកចាំង កោលីឧបនាយរដ្ឋមន្រ្តីចិន បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គ ជាន់ខ្ពស់នៃវេទិកាកំពូល សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ
ចេញផ្សាយ  ១៥-ឧសភា-២០១៧    ដោយ : SengChhay

លោកចាំង កោលីបានថ្លែងថា ការប្រាស្រ័យទាក់ទងលើផែ្នគោលនយោបាយ ការតភ្ជាប់គ្នាផែ្នកសំណង់ ពាណិជ្ជកម្មដែលមានភាពរលូន មូលធនរួមបញ្ចូលគ្នានិងការតភ្ជាប់ចិត្តគំនិតរបស់ប្រជាជនគឺជាគន្លឹះនៃកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។ ដូច្នេះហើយគប្បីប្រមូលផ្តុំឲ្យបានទូលំទូលាយនូវមតិឯកភាពគ្នានៃកិច្ចសហប្រតិបត្តិការលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវកម្រិតនៃកិច្ចសហប្រតិបត្តិការ បង្កើតវេទិកាសហប្រតិបត្តិការបែបថ្មីសំដៅធ្វើឲ្យកិច្ចកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយផ្តល់សុខសុភមង្គលកាន់តែច្រើនដល់ប្រទេសនិងប្រជាជនតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ។ ហេតុដូច្នេះលោកចាំងកោលីបានលើកឡើងសំណើ៥ចំណុចដូចខាងក្រោម៖

លោកចាំង កោលីបានថ្លែងថា គប្បីបង្កើនថែមមួយកម្រិតទៀតនូវការប្រាស្រ័យទាក់ទងគ្នាផ្នែកគោលនយោបាយ ពង្រឹងដោយឥតឈប់ឈរនូវមូលដ្ឋាននយោបាយនៃកិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ។ គប្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការកសាងទំនុកចិត្តលើផ្នែកនយោបាយ ធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់មានភាពកាន់តែជិតស្និទ្ធ បង្កើនការតភ្ជាប់គ្នាផ្នែកយុទ្ធសាស្រ្តអភិវឌ្ឍ បំពេញបន្ថែមនូវឧត្តមភាព ចូលរួមដោយសមភាពនិងស្វែងរកការអភិវឌ្ឍជាមួយគ្នា ព្រមនិងកំណត់ជាក់លាក់នូវផែនទីអភិវឌ្ឍលើវិស័យសហប្រតិបត្តិការក៏ដូចជាតារាងពេលវេលា។

លោកចាំង កោលីបានថ្លែងថា គប្បីបង្កើនថែមមួយកម្រិតទៀតនូវការធ្វើឲ្យពាណិជ្ជកម្មមានភាពរលូន និងបណ្តុះបណ្តាលដោយឥតឈប់ឈរនូវទីផ្សារដែលពោរពេញទៅដោយកម្លាំងរស់រវើកសម្រាប់កិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។គប្បីបង្កើនថែមទៀតនូវការរួមបញ្ចូលមូលធន ធ្វើឲ្យកាន់តែល្អពេញលេញដោយឥតឈប់ឈរនូវប្រព័ន្ធវិនិយោគនិងរួមបញ្ចូលក្នុងមូលធនមានលក្ខណៈពហុភាគី។ គប្បីបង្កើនថែមទៀតនូវការតភ្ជាប់ចិត្តគំនិតប្រជាជន បង្កើនដោយឥតឈប់ឈរនូវស្ពានមិត្តភាពជាមួយបណ្តាប្រទេសតាមបណ្តោយយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។

លោកចាំង កោលីបានមានប្រសាសន៍ថា នឹងបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថែមមួយកម្រិតទៀត ធ្វើឲ្យបណ្តាញ     ហេដ្ឋានរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយមានភាពសុក្រឹត។មិនគ្រាន់តែជំរុញការតភ្ជាប់ផែ្នករឹង ដែលមានដូចជាដីគោក សមុទ្រ អាកាសនិងបណ្តាញរួមបញ្ជូលគ្នាប៉ុណ្ណោះទេ ក៏   ត្រូវបង្កើនការតភ្ជាប់ផែ្នកទន់ ដែលមានដូចជាគោលនយោបាយ  ច្បាប់និងស្តង់ដារួមបញ្ជូលគ្នា។ចាត់ទុកផ្លូវដែក  ផ្លូវថ្នលអាកាសចរណ៍ នាវាចរណ៍ ទូរគមនាគមន៍កម្លាំងអគ្គិសនី បណ្តាញបំពង់  បញ្ចូនប្រេងកាតនិងឧស្ម័នធម្មជាតិព្រមនិងបណ្តាញអ៊ីនធឹណែត  ថាមពលជាដើមជាចំណុចសំខាន់ រួមគ្នាកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប។

នៅទីចុងបំផុត លោកចាំង កោលីបានថ្លែងថា ប្រទសចិន  ស្វាគមន៍ប្រទេសនានាលើពិភពលោកចែករំលែកឱកាសធំនិងសំខាន់ដែលនាំមកការអភិវឌ្ឍរបស់ប្រទេសចិន។កិច្ចការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយនឹងពិគ្រោះពិភាកក្សាដោយមានការចូលរួមពីអ្នកទាំងអស់គ្នា កម្មវិធីស្ថាបនានឹងសាងសង់  ដោយមានការចូលរួមពីអ្នកទាំងអស់គ្នា ហើយសមិទ្ធផលនៃកិច្ច កសាងនឹងចែករំលែកដោយអ្នកទាំងអស់គ្នា ។លោកសង្ឃឹមថា   អង្គប្រជុំអាចរួមវិភាគទានទាំងតម្រិះប្រជ្ញានិងកម្លាំងកាយកម្លាំង   ចិត្តកាន់តែច្រើនសម្រាប់ការជំរុញកិច្ចកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយក៏ដូចជាការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សលោក៕

ត្រលប់ក្រោយ >>