ព័ត៌មានថ្មីៗ:ព័ត៌មានម៉ោង ១២ ថ្ងៃត្រង់ព័ត៌មានម៉ោង ០៨ព្រឹកក្រុមអាយស៊ីសបានបំផ្លាញវិហារប្រវត្តិសាស្ត្រមួយនៅអ៊ីរ៉ាក់ព័ត៌មានម៉ោង ០៨ យប់អាជ្ញាធរាជធានីស្នើឲ្យគជបកាត់ បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់ សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ MC:អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើ មដាក់សំណើទៅគណៈកម្មការរៀបចំកា របោះឆ្នោតរាជធានីឲ្យ កាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេ លយប់សម្រាប់ដំណើរការបោះឆ្នោតជា តិឆ្នាំ២០១៨ខាងមុខ ដើម្បីធានា ប្រសិទ្ធិភាពនៃការ ពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោ សនា។ ក្នុងសន្និបាតបូកសរុបការងារបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោ ងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជា ការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជា ពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្ លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្ តិសុខសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំ សូវជាមានផលចំណេញ ច្រើននោះទេដោយសារតែប្រជាពលរដ្ ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏ មានការលំ បាកក្នុងការជួយអន្តរាគមន៍នៅពេ លមានបញ្ហាមិនប្រក្រតីណាមួយកើតឡើ ង ដោយសារតែពេលយប់ មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។ លោកមាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្ នោតរាជធានីភ្នំពេញបានមានប្រសា សន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុ មការងារជំនាញនឹងពិភាក្សាឲ្យបា នមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោ សនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត គជប នាខែកក្កដាខាងមុខនេះក្នុងសន្និ បាតរបស់គជប។ លោកបញ្ជាក់ថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជា មធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មាន បទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅ មានការផ្ទុះអំពើហិង្សាកើតឡើងជា ច្រើនរវាងអ្នកគំាទ្រគណ បក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិ ងឯកជនជាច្រើន។ លោក កន សាវាង្ស​មន្រ្តីជាខ្ពស់ផ្នែកអង្ កេត នៃអង្គការគណៈកម្មាធិការដើម្បីកា របោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានចាត់ទុ កការបង្ខើចម៉ោងឃោសនានាពេលយប់នេះ គឺជាការបង្ហាញភាព អវិជ្ជមាននិងកម្សោយរបស់អាជ្ញា ធរនិងសមត្ថកិច្ចក្នុងកិច្ចគាំពា រសង្គម។ លោកមិនឯកភាពនឹងគម្រោង នេះឡើយព្រោះវាប៉ៈពាល់ទៅនឹងច្បា ប់គជបថ្មី។ម្យ៉ាងវិញទៀតវាក៏ជាកា ររិតត្បិតពេលវេលាមិនអាចឲ្យ សមាជិកគណបក្សនយោបាយផ្សេងៗដែលជា មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រ សហគ្រាសនានាមិនអាចចូលរួមក្នុងយុ ទ្ធនាការក្រោយពេលបញ្ចប់ពីការងា រនៅពេលថ្ងៃ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា បញ្ហាអសន្តិសុខមិនចេះតែកើតមានឡើ យ ដូច្នេះអាជ្ញាធរគួរតែ ពង្រឹងវិធានការណ៍ការពារឲ្យបានម៉ឹ ងម៉ាត់ហើយធានាពីការរក្សាបានសន្ តិសុខសណ្តាប់ធ្នាប់ជូនសង្គមឲ្យ បានល្អវិញប្រសើរជាង។ យោងតាមការវាយតម្លៃជុំវិញដំណើរកា របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នីតិការទី៤កាលពី ពេលថ្មីៗនេះត្រូវបានអ្នកសង្កេ តការណ៍ជាតិ អន្តរជាតិបានបង្ហាញថា ក្នុងយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងមកបានព្រឹត្តទៅ យ៉ាងល្អប្រសើរ គ្មានអំពើហិង្សា និងមានលក្ខណៈសេរី ត្រឹមត្រួវ ដោយសារថ្នាក់ដឹកនាំគណបក្សនីមួ យៗកាន់តែមានភាពចាស់ទុំ។ អត្ថបទ ហុក សុខរិន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧
វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ បើក​ធ្វើ​នៅក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១៤ ខែ​ឧសភា
ចេញផ្សាយ  ១៥-ឧសភា-២០១៧    ដោយ : SengChhay

វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយបើក​ធ្វើ​នៅក្រុង​ប៉េកាំង​នៅ​ថ្ងៃទី ១៤ ខែ​ឧសភា ។ លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​​ថ្លែង​សុន្ទរកថាក្រោមចំណងជើងថា «ពួតដៃគ្នាជំរុញកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូមួយ​» ​ក្នុង​ពិធី​សម្ពោធ​បើក​វេទិកា​កំពូល​លើក​នេះ​ ។

លោកស៊ី ជីនភីងបានថ្លែងថា បើមើលពីជ្រុងនៃប្រវត្តិសាស្រ្ត សង្គមមនុស្សជាតិកំពុងស្ថិតក្នុងសម័យកាលមួយដែលមានការអភិវឌ្ឍ កំណែទម្រង់និងកែសម្រួលយ៉ាងខ្លាំង។ បើមើលពីជ្រុងនៃការពិតជាក់ស្តែង យើងកំពុងស្ថិតក្នុងពិភពលោកមួយដែល កើតមានការប្រកួតប្រជែងជាញឹកញាប់។ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវការកម្លាំងចលករថ្មី ចំណែកឯការអភិវឌ្ឍគឺត្រូវការ    តុល្យភាពកាន់តែខ្លាំងនិងកាន់តែមានអំណោយផលដល់ប្រជាជន ហើយគម្លាតរវាងភាពក្រីក្រនិងភាពធូធារត្រូវតែបង្រួមឲ្យបានខ្លី។ ចំណុចក្តៅក្នុងតំបន់បានរក្សាភាពរង្គោះរង្គើជាបន្តបន្ទាប់ ភេរវកម្មនិយមបានរាតត្បាតនិងបង្កគ្រោះភ័យ។
 
ឱនភាពខាងសន្តិភាព ឱនភាពខាងអភិវឌ្ឍ ព្រមទាំងឱនភាពខាងគ្រប់ គ្រង គឺជាការប្រកួតប្រជែងដ៏តានតឹងដែលមនុស្សជាតិបានប្រឈម។ ចាប់តាំងពីសេចក្តីផ្តួចផ្តើមស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយបានត្រូវអនុវត្តអស់រយៈពេលជាង៤ឆ្នាំកន្លង     មកប្រទេសនិងអង្គការអន្តរជាតិជាង១០០នៅទូទាំងពិភពលោកបានសកម្មគាំទ្រនិងចូលរួមក្នុងកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ ចំណែកឯសេចក្តីសម្រេចចិត្តដ៏សំខាន់របស់    មហាសន្និបាតអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខ  អង្គការសហប្រជាជាតិជាដើមក៏បានរួមបញ្ចូលទៅក្នុងខ្លឹមសារស្តីពីកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។ ហើយ  កិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយក៏បានប្រែពីទស្សនៈទៅជាទង្វើជាក់ស្តែងជាបណ្តើរៗ ពោលគឺប្រែពីក្តីបំណងទៅជាការពិតជាក់ស្តែង ហើយទទួលបានសមិទ្ធផលយ៉ាងធំធេង។
 
លោកស៊ី ជីនភីង ចង្អុលបង្ហាញថា ប្រទេសចិនរីករាយក្នុងការឈរលើមូលដ្ឋាននៃគោលការណ៍ទាំង ៥ រួមរស់ដោយសន្តិសហវិជ្ជមាន ពង្រីកកិច្ចសហប្រតិបត្តិការដោយមេត្រីភាពជាមួយ   បណ្តាប្រទេសដែលចូលរួមកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់   មួយនិងផ្លូវមួយ" រីករាយចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍជាមួយបណ្តាប្រទេសនានាលើពិភពលោក ប៉ុន្តែមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ មិនដាក់របបសង្គមនិងរូបមន្ត​      អភិវឌ្ឍដោយបង្ខំទៅលើពួកគេ។ ប្រទេសចិននឹងមិនអនុវត្តវិធីចាស់ដែលធើ្វការប្រកួតប្រជែង​តាមទីតាំងភូមិសាស្រ្ត ហើយក៏  មិនបង្កើតក្រុមតូចដែលបង្ខូចដល់ស្ថិរភាព ផ្ទុយទៅវិញគឺនឹង  បង្កើតមហាគ្រួសារដែលរួមរស់នៅដោយចុះសម្រុងគ្នា។ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយ     ប្រទេសជាច្រើន ដែលក្នុងនោះរួមមានគម្រោងលើវិស័យដឹក   ជញ្ជូនគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធនិងថាមពលជាដើមហើយក៏រួមមានទាំងគម្រោងទូរគមនាគមន៍គយការត្រួតពិនិត្យនិង     បង្ការមេរោគឆ្លងជាដើម ព្រមទាំងគម្រោងសហប្រតិបត្តិការនិងគម្រោងលម្អិតលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ឧស្សាហកម្មធុរកិច្ចអេឡិចត្រូនិចកិច្ចការសមុទ្រ និងសេដ្ឋកិច្ចបៃតងជាដើម។ ប្រទេសចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុបមានភាពកាន់តែស៊ី ជម្រៅ​ និងជំរុញគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះឲ្យចាប់  ដំណើរការនិងទទួលបានសមិទ្ធផលក្នុងពេលដ៏ខ្លីខាងមុខនេះ។
 
លោកស៊ី ជីនភីងបានថ្លែងថា ប្រទេសចិននឹងបង្កើនការគាំទ្រខាងប្រាក់ទុនសម្រាប់កិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ ហើយនឹងផ្តល់ប្រាក់ចំនួន ១០ ម៉ឺនលានយាន់ប្រាក់ចិន ដល់មូលនិធិផ្លូវសូត្រ ក្នុងន័យលើកទឹកចិត្តដល់គ្រឹះស្ថាននៃហិរញ្ញវត្ថុធ្វើការរៀបចំកិច្ចការមូលនិធិនៅឯនាយសមុទ្រតាមរយៈប្រាក់យាន់ចិន ទំហំទឹកប្រាក់តាមការប៉ាន់ប្រមាណនឹងមានចំនួន៣០ម៉ឺនលានយាន់ប្រាក់ចិន។ធនាគារអភិវឌ្ឍន៍ជាតិចិននិងធនាគារអាហរ័ណនីហរ័ណនឹងផ្តល់ប្រាក់ឥណទានពិសេសចំនួន២៥ម៉ឺនលានយាន់ប្រាក់ចិននិង១៣ម៉ឺនលានយាន់ប្រាក់ចិនដោយឡែ ក្នុងតមៃ្លស្មើគ្នា ដើម្បីគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធ ផលិតភាពនិងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់យុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ។ ប្រទេសចិននឹងសកម្មអភិវឌ្ឍន៍ទំនាក់  ទំនងភាពជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយប្រទេសដែលចូលរួមការកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយក្នុងអំឡុងពេលវេទិកានេះ ប្រទេសចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយចំនួនជាងប្រទេសចំនួនជាង៣០ព្រមនិង  ពិគ្រោះពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសពាក់ព័ន្ធ។ប្រទេសចិននឹងបើកធ្វើពិព័រណ៍ទំនិញនាំចូលពីអន្តរជាតិនៃប្រទេសចិនចាប់ពី ឆ្នាំ២០១៨តទៅ។
 
លោកស៊ី ជីនភីងបានបញ្ជាក់ថា ប្រទេសចិនរីករាយក្នុងការ  បង្កើនការច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ចាប់ដំណើរផែនការប្រតិបត្តិស្តីពីការច្នៃប្រឌិតថ្មីលើផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ  បើកធ្វើប្រតិបត្តិការទាំង៤ គឺការផ្លាស់ប្តូរផ្នែកវិទ្យាសាស្រ្តនិង      បច្ចេកវិទ្យានិងវប្បធ៌មមនុស្សសាស្រ្ត រួមគ្នាកសាងបន្ទប់           ពិសោធន៍ កិច្ចសហប្រតិបត្តិការសួនឧស្សាហកម្មផែ្នកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងការផ្ទេរបច្ចេកវិទ្យា ចាត់ចែងអ្នកវិទ្យាសា-ស្ត្រវ័យកេ្មងចំនួន២៥០០នាក់មកប្រទេសចិនធ្វើការងារស្រាវ ជ្រាវវិទ្យាសាស្ត្ររយៈពេលខ្លី បណ្តុះបណ្តាលបុគ្គលិកផែ្នកវិទ្យាសាស្ត្រនិងគ្រប់គ្រងចំនួន៥០០០នាក់ ចាប់ដំណើរការបន្ទប់      ពិសោធន៍ចម្រុះចំនួន៥០នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។   ប្រទេសចិននឹងផ្តល់ជំនួយចំនួន៦០០០០លានយាន់ប្រាក់ចិន   ដល់ប្រទេសកំពុងអភិវឌ្ឍនិងអង្គការអន្តរជាតិដែលចូលរួមការ  កសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ផ្តល់ជំនួយស្បៀងជាបន្ទាន់ក្នុងតមៃ្ល២០០០លាន យាន់ប្រាក់ចិនដល់ប្រទេសកំពុងអភិវឌ្ឍតាមបណ្តោយខ្សែ     ក្រវាត់មួយនិងផ្លូវមួយ បន្ថែមប្រាក់ទុន១០០០លានដុល្លារ      អាមេរិកដល់មូលនិធិផ្តល់ជំនួយដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍ ហើយអនុវត្តកម្មវិធីតាមបណ្តោយខ្សែ    ក្រវាត់មួយនិងផ្លូវមួយ ដែលបូករួមមានភូមិដ្នានដែលមានសុភ- មង្គលចំនួន១០០ ផ្តល់ជំនួយដល់មនុស្សមានការលំបាកចំនួន១០០និងជួយព្យាបាលរោគឲ្យជាសះស្បើយចំនួន១០០ជាដើម ហើយនឹងផ្តល់ប្រាក់ចំនួន១០០០លានដុល្លារអាមេរិកដល់អង្គការអន្តរជាតិពាក់ព័ន្ធដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការដែលមានអំណោយផលដល់ប្រទេសតាមបណ្តោយខ្សែក្រវាត់  មួយនិងផ្លូវមួយ។ប្រទេសចិននឹងបង្កើត     យន្តការសម្រាប់ទំនាក់ ទំនងកិច្ចការជាបន្តក្រោយពីវេទិកាកំពូលសម្រាប់កិច្ចសហប្រតិ-បត្តិការអន្តរជាតស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ បានបញ្ចប់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍហិរញ្ញវត្ថុនិង    សេដ្ឋកិច្ចអំពី      យុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ មជ្ឈមណ្ឌលជំរុញកិច្ចកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ រួមជាមួយធនាគារពុហភាគីបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ  អភិវឌ្ឍនិងរួមបញ្ចូលប្រាក់ទុន ធ្វើកិច្ចសហប្រតិបត្តិការជាមួយ  អង្គការរូបិយវត្ថុអន្តរជាតិក្នុងកិច្ចកសាងមជ្ឈមណ្ឌលកសាងសមត្ថភាព កសាងបណ្តាញកិច្ចសហប្រតិបត្តិការរវាងអង្គការ  ស៊ីវិលតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយជាដើម។ការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយនឹងពិគ្រោះពិភាក្សាដោយមានការចូលរួមពីអ្នកទាំងអស់គ្នា ហើយសមិទ្ធផលនៃ   កិច្ចកសាងនឹងឲ្យអ្នកទាំងអស់គ្នាជាអ្នកចែករំលែក៕
ត្រលប់ក្រោយ >>